សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អាជីវករ​ផ្សារ​ល្វារ​បាន​ធ្វើ​ការតវ៉ា​រឿង​អាជ្ញាធរ​ឃុំ​ប្រើប្រាស់​កម្លាំង​នគរបាល​ប៉ុស្តិ៍​រុះរើ​តូប​និង​រៀន​លក់​បន្លែ​ត្រី​សាច់​ទាំង​កណ្តាលយប់​!

​អាជីវករ​ផ្សារ​ល្វារ​បាន​ធ្វើ​ការតវ៉ា​រឿង​អាជ្ញាធរ​ឃុំ​ប្រើប្រាស់​កម្លាំង​នគរបាល​ប៉ុស្តិ៍​រុះរើ​តូប​និង​រៀន​លក់​បន្លែ​ត្រី​សាច់​ទាំង​កណ្តាលយប់​!

បាត់ដំបង​៖ ​នៅ​ព្រឹក​ថ្ងៃទី​០៣​ខែ​ធ្នូ​ឆ្នាំ​២០១៨​អាជីវករ​ផ្សារ​ល្វារ​បាន​ធ្វើ​ការតវ៉ា​ចំពោះ​អាជ្ញាធរ​ឃុំ​ដែល​បាន​ប្រើប្រាស់​កម្លាំង​នគរបាល​ប៉ុស្តិ៍​រុះរើ​តូប​និង​រៀន​លក់​បន្លែ​ត្រី​សាច់​របស់​ពួកគាត់​ទាំង​កណ្តាលយប់ នៅ​ផ្សារ​ល្វារ​ភូមិ​.​ឃុំ​ល្វារ​ស្រុក​ប​វេល​ខេត្ត​បាត់ដំបង​។

​អាជីវករ​បាន​ប្រាប់ថា​៖​ផ្សារ​ល្វារ​នេះ​គឺ​អាជីវករ​លក់ដូរ​តាំងពី​ឆ្នាំ​១៩៨៨​ដែល​ទិញ​ពី​អាជ្ញាធរ​ធ្វើ​តូប​លក់​ដោយ​ខ្លួន​ឯក​ក្នុង​តូប​១​តំលៃ​៥,០០០​ទៅ​៦,០០០​បាត​គឺ​សម័យ​នោះ​ថ្លៃ​ស្ទើតែ​រក​លុយ​ទិញ​មិនបាន​។​កាលនោះ​មាន​តូប​លក់ដូរ​ប្រមាណ​ជាង​១០០​តូប​ទាំង​តូប​បន្លែ​ត្រី​សាច់​។​លុះដល់​ពេល​នេះ​អាជីវករ​ចូល​មក​លក់ដូរ​ប្រមាណ​ជិត​២០០​តូប​មាន​តូប​លក់​មាស​ដូរ​លុយ និង​លក់​ខោអាវ​ប្រមាណ​ជិត​១០០​តូប​និង​រៀន​លក់​បន្លែ​ត្រី​សាច់​ប្រមាណ​ជាង​១០០​តូប​។​

​អាជីវករ​បាន​បញ្ជាក់​ថា​៖​នៅ​អំឡុង​ខែវិច្ឆិការ​ឆ្នាំ​២០១៨​នេះ​ស្រាប់តែ​មាន​សេចក្តីជូនដំណឹង​ស្តីពី​ការរុះរើ​តូប​ដែល​មាន​ទីតាំង​នៅក្នុង​បរិវេណ​ផ្សារ​ល្វារ​របស់​រដ្ឋបាល​ឃុំ​ល្វារ​បាន​ចេញ​លិខិត​នៅ​ថ្ងៃ​ទី​២៦​ខែវិច្ឆិការ​ឆ្នាំ​២០១៨​សុំ​អោយ​អាជីវ​លក់ដូរ​ក្នុង​ផ្សារ​ល្វារ​រុះរើ​តូប​ចេញទៅ​លក់​ទីតាំង​បណ្តុះ​អាសន្ន​ដោយ​ទុក​ពេល​រយៈពេល​១០​ថ្ងៃ​ឲ្យ​រុះរើ​អោយអស់​។​អាជ្ញាធរ​បាន​យក​ទីតាំង​ផ្សារ​នេះ​កសាង​ផ្សារ​ល្វា​ថ្មី​លើ​ផ្ទៃ​ដី​ទទឹង​២៥,៥​ម៉ែត្រ​បណ្តោយ​៧៨,២​ម៉ែត្រ​អោយទៅ​ឈ្មោះ ឈិន សេង​ជឿន ជា​អ្នកម៉ៅការ​សាងសង់​ផ្សារ​ល្វា​ថ្មី​។​
​អាជីវករ​បាន​បញ្ជាក់​ថា​៖​ពួកគាត់​មិន​បាន​រារាំង​ការអភិវឌ្ឍន៍​គម្រោង​ក​សាង​ផ្សារ​ល្វារ​ថ្មី​នោះទេ​តែ​សំខាន់​អាជ្ញាធរ​ត្រូវ​ជូនដំណឹង​អោយ​ដឹង​មុន​យ៉ាង​តិច​ជាង​១​ខែ​ដែរ​ដើម្បី​រក​កន្លែង​លក់ដូរ​បណ្តុះ​អាសន្ន​ហើយ​ត្រូវ​ជជែក​តំលៃ​តូប​អោយបាន​ច្បាស់លាស់​សិន​ទើ​រៀបប​ចំ​អោយ​រុះរើ​។​ផ្ទុយ​ទៅ​វិញ​ស្រាប់តែ​អាជ្ញាធរ​ឃុំ​អោយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ល្វា​លួច​មក​ដឹក​រៀន​លក់​បន្លែ​ត្រី​សាច់​ទាំង​កណ្តាល​យប់​ដូច​ចោរ​ទៅវិញ​។​
​ទាក់ទង​រឿងនេះ​លោក វិន ហួត អភិបាលស្រុក​ប​វេល​បានបញ្ជាក់​ថា​៖​ជា​ការពិត​ផ្សារ​ល្វា​ត្រូវ​បង្កើត​ឡើង​ជាង​២០​ឆ្នាំ​មក​ហើយ​ដោយ​មាន​ភាពអណាធិបតេយ្យ​និង​គ្មាន​សណ្តាប់ធ្នាប់​ប៉ះពាល់​បរិស្ថាន​ទើប​ស្រុក​អោយ​ឃុំ​សិក្សា​តើ​អាច​មាន​អ្នកវិនិយោគ​កសាង​ផ្សារ​ល្វារ​ជាថ្មី​ដើម្បី​អោយ​មាន​បរិស្ថាន​ល្អ​និង​ផាសុខភាព​។​

​លោក​បាន​បញ្ជាក់ថា​៖​នៅពេល​ដែល​រក​ដៃគូ​វិនិយោគ​គម្រោង​កសាង​ផ្សារ​ល្វារ​ថ្មី​ដោយ​ជូនដំណឹង​ដល់​អាជីវករ​បាន​ជ្រាប​អោយ​រុះរើ​តូប​ចេញ​ដោយ​ខ្លួនឯង​ហើយ​កសាង​ផ្សារ​ជា​ថ្មី​ដោយ​រៀបចំ​ផ្សារ​អោយមាន​ស្តង់ដារ​មាន​ប្រព័ន្ធ​លូ ប្រព័ន្ធ​ទឹក ប្រពន្ធ​ភ្លើង និង​តូប​ផ្សារ​លក់ដូរ​ដល់​អាជីវករ​និង​ប្រជាពលរដ្ឋ​ទិញ​ទំនិញ​ក្នុង​ផ្សារ​។

​លោក វិន ហួត បានបញ្ជាក់​ថា​៖​ក្រោយពេល​ជូនដំណឹង​ដល់​អាជីវករ​អោយ​រុះរើ​តូប​គឺ​ពិតជា​មាន​ការតវ៉ា​ពី​អាជីវករ​តែ​អាជ្ញាធរ​ស្រុក​និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​និង​ចុះ​ប្រជុំ​ជាមួយ​អាជីវករ​រឿង​តំលៃ​តូប​លក់​អោយបាន​ស​មរម្ម​ដែល​អាច​អាជីវករ​ទទួលយក​បាន​លក់​សម្រាប់​ជី​វិភាព​គ្រួសារ​និង​រក​ថវិការ​ចំណូល​រដ្ឋ​៕

Filed in: ព័ត៌មានជាតិ