សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សភា​ប្រកាស​កែ​ច្បាប់​គណបក្សនយោបាយ​បើក​សិទ្ធ​ឲ្យ​នាយករដ្ឋមន្ត្រី​ដោះលែង​អ្នក​នយោបាយ​ជាប់ទោស​មាន​សិទ្ធ​ធ្វើ​នយោបាយ​វិញ​

​សភា​ប្រកាស​កែ​ច្បាប់​គណបក្សនយោបាយ​បើក​សិទ្ធ​ឲ្យ​នាយករដ្ឋមន្ត្រី​ដោះលែង​អ្នក​នយោបាយ​ជាប់ទោស​មាន​សិទ្ធ​ធ្វើ​នយោបាយ​វិញ​

ភ្នំពេញ​៖ រដ្ឋសភា​ខ្មែរ​នៅ​ថ្ងៃ​ទី​៣ ខែ​ធ្នូ ឆ្នាំ​២០១៨​ន​នេះ បាន​ប្រកាស​ជា​សាធារណៈ​អំពី​ផែនការ​ធ្វើ​វិសោធនកម្ម​ច្បាប់​គណបក្សនយោបាយ ដើម្បី​បើកផ្លូវ​ផ្តល់​សិទ្ធិ​ឲ្យ​នាយករដ្ឋមន្ត្រី​កម្ពុជា ផ្តល់​សម្បទា​ដល់​អ្នកនយោបាយ​ដែល​ត្រូវ​តុលាការ​ហាមឃាត់​មិនឲ្យ ធ្វើ​នយោបាយ មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ ។

​ផែនការ​ធ្វើ​វិសោធនកម្ម​ច្បាប់​គណបក្សនយោបាយ ទាន់ហន់​គឺ​បន្ទាប់ពី​មាន​តំណាងរាស្ត្រ​ចំនួន​៨៧​រូប​ន​ចុះហត្ថលេខា​ស្នើសុំ​ធ្វើ​វិសោធនកម្ម​មាត្រា​៤៥​ថ្មី (​ស្ទួន​) នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ។​

​ជា​ដំណឹង​ល្អ​សម្រាប់​ក្រុម​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​១១៨​រូប ក្នុង​ការ​បើកផ្លូវ​ឲ្យ​ពួកគេ​ធ្វើ​នយោបាយ​ឡើងវិញា ក្រោយ​ពី​តុលាការ​កំពូល​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ តាម​បណ្តឹង​របស់​ក្រសួងមហាផ្ទៃ​បន្ទាប់ពី​រកឃើញ​ថា​លោក កឹម សុខា បាន​ជាប់​ពាក់ព័ន្ធ​អំពើ​ក្បត់ជាតិ ដែល​មាន​បរទេស​នៅ​ពីក្រោយ​ខ្នង​។​

​ការធ្វើ​វិសោធនកម្ម មាត្រា​៤៥​ថ្មី (​ស្ទួន​) នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​ទៅ​មាត្រា​៤៥​ថ្មី​(​ស្ទួន​មួយ​)​។ មាត្រា​៤៥​ថ្មី​(​ស្ទួន​មួយ​) មាន​ខ្លឹមសារ​យ៉ាង​ដូច្នេះ​ថា បុគ្គល​ដែល​ត្រូវ​តុលាការ​សម្រេច​ហាមឃាត់​ការធ្វើ សកម្មភាព​នយោបាយ​មិន​អាច​បង្កើត​គណបក្ស​នយោបាយ ឬ​ចូលរួម​ក្នុង​គណបក្ស​នយោបាយ​ណាមួយ ឬ​ឈរ​ឈ្មោះ​ឲ្យគេ​បោះឆ្នោត ឬ​ធ្វើ​សកម្មភាព​ណាមួយ​គាំទ្រ ឬ​ប្រឆាំង​គណបក្ស ណាមួយ​បានឡើយ​។​

​បុគ្គល​ដែល​បាន​តុលាការ​សម្រេច​ហាមឃាត់​ធ្វើ​សកម្មភាព​នយោបាយ​នេះ នឹង​អាច​ទទួលបាន​វិញ​នូវ​សិទ្ធិ​នយោបាយ​ពេញលេញ ដោយ​ពេញ​ច្បាប់​បន្ទាប់​ពី​ផុត រយៈពេល​នៃ​ការហាមឃាត់​ដែល​កំណត់​ដោយ​សាលដីកា​រ​របស់​តុលាការ​កំពូល ឬ​ក្នុង​ករណី​ដែល​បុគ្គល​នោះ ត្រូវបាន​ផ្តល់​នីតិសម្បទា​ឡើងវិញ ដោយ​ព្រះមហាក្សត្រ តាម​ដំណើ​របស់ នាយក​រដ្ឋមន្ត្រី​តាម​សេចក្តីស្នើសុំ​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។​

​ប្រភព​បន្តថា ដូច​សេចក្តីថ្លែងហេតុ​នៃ​សេចក្តីស្នើច្បាប់​នេះ បញ្ជាក់​ស្រាប់ វិសោធនកម្ម​ខាងលើ មាន​គោលដៅ​សំខាន់ៗ​គឺ បញ្ជាក់ឲ្យ​ច្បាប់​តាម​ផ្លូវ​ច្បាប់អំពីក​រ​ណី​បុគ្គល ដែល​ត្រូវបាន តុលាការ ហាមឃាត់​ការធ្វើ​សកម្មភាព​នយោបាយ ។ បើក​លទ្ធភាព​ឲ្យ​បុគ្គល​ប្រភេទ​ខាង​លើ​ក​អាច​ទទួលបាន​នីតិសម្បទា​ឡើងវិញ​តាម​ច្បាប់​នេះ​។ វិសោធកម្ម​ច្បាប់​នេះ ក៏​មាន​គោល បំណង​ពង្រឹង​លទ្ធិ​ប្រជាធិតេយ្យ​សេរីព​ហុប​ក្ស នីតិរដ្ឋ ព្រមទាំង​លើកកម្ពស់​ស្មារតី​បង្រួបបង្រួម​ជាតិ​ផង​ដែរ​។​

​លោក ឡេង ប៉េងឡុង អ្នកនាំពាក្យ​រដ្ឋសភា​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ល្ងាច​ថ្ងៃទី​៣ ធ្នូ បាន​ថ្លែងថា សេចក្តី​វិសោធនកម្ម​ច្បាប់ ស្តីពី គណបក្ស​នយោបាយ​មាត្រា​៤៥​ថ្មី​(​ស្ទួយ​មួយ​) ជា​វិសោធនកម្ម​ច្បាប់​ដែល​មាន​ការប្រញាប់ ហើយ​គណៈអចិន្ត្រៃយ៍​រដ្ឋ​សភា នឹង​បើក​កិច្ចប្រជុំ​ពិភាក្សា​ក្នុង​ពេល​ឆាប់ៗ​នេះ​ដើម្បី​ដាក់ចូល សម័យប្រជុំ​រដ្ឋសភា​ពេញអង្គ​អនុម័ត​ផងដែរ​។​ប៉ុន្តែ​បើក​សម័យប្រជុំ​នៅពេល​ណា​នោះ លោក​មិន​ទាន់​បាន​បញ្ជាក់​ពី​ពេលវេលា​នៅឡើយ​ទេ​។​

​លោក​បញ្ជាក់ថា “​អីចឹង​ច្បាប់​នេះ ធ្វើ​វិសោធនកម្ម​គិតគូរ​ដល់​ដែល​ត្រូវបាន​តុលាការ​ហាមឃាត់​ធ្វើ​នយោបាយ​មិនឲ្យ​ធ្វើ​សកម្មភាព​នយោបាយរ​បស់​តុលាការ​កំពូល ។ យើង​គិតគូរ​យ៉ាងម៉េច គឺ​ថា​ធ្វើ​ឲ្យ​ច្បាប់​ពាក់ព័ន្ធ​នឹង​ឥ​ឡូ​យើង​ធ្វើ​ហើយ ។ អ្នក​ដែល​ច្បាប់​ហាមឃាត់​គឺ​អាច​ទទួលបាន​នីតិសម្បទា អាច​ទទួលបាន​សិទ្ធិ​ធ្វើ​នយោបាយ​វិញ បន្ទាប់ពី​មាន​សំណើរ​ពី​នាយករដ្ឋមន្ត្រី​ស្នើ​ព្រះមហាក្សត្រ​តាម​ដំណើរ​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​”​។​

​មូលហេតុ វិសោធនកម្ម​ច្បាប់​នេះ​លោក​ឡេង​ប៉េងឡុង​បញ្ជាក់ថា ៖​ដោយសារ​តែ​ពេល​កន្លងមក​ច្បាប់​មិន​បាន​គិតគូរ​ដល់​អ្នក​ដែល​ត្រូវ​តុលាការ​ហាមឃាត់​នោះទេ ប៉ុន្តែ​ពេល​នេះ​ការធ្វើ​វិសោធនកម្ម​ច្បាប់​នេះ គឺ​បាន​គិតគូ​ដល់​អ្នក​ត្រូវ​តុលាការ​កំពូល​ហាមឃាត់​ផងដែរ​។​

​លោក​បាន​ទទួលស្គាល់ថា “​កន្លង​មក​ច្បាប់​ក៏​មាន​ចន្លោះ​ប្រហោង​បន្តិច​ដែរ ដោយ​ពុំ​បាន​គិតគូរ​ដល់​ពួកគាត់ ប៉ុន្តែ​ឥឡូវនេះ​យើង​គិតគូរ​ដល់​ពួកគាត់​។ អ្នក​ទាំងនោះ​មិន​ត្រូវបាន នាយករដ្ឋមន្ត្រី​វាយតម្លៃថា មិនបាន​ធ្វើឲ្យប៉ះពាល់​ដល់​ផលប្រយោជន៍​ជាតិ​អ្វី​ទេ ។ ច្បាប់​មាត្រា​៤៥​ចាស់ មិន​គិតគូរ​គ្រប់​ជ្រុងជ្រោយ ។ មាត្រា​៤៥​ស្ទួន ថ្មី​១​នេះ គឺ​បាន​គិតគូរ ទៅដល់​១១៨​រូប​ដែល​តុលាការ​បាន​ហាម ដើម្បី​ផ្តល់​នីតិសម្បទា​ឡើងវិញ​”​។​

​សូម​រំលឹក​ផង​ដែរ​ថា លោក កឹម សុខា ត្រូវបាន​ចោទប្រកាន់​ពី​បទ​សន្ធិដ្ឋិភាព ជាមួយ​បរទេស​តាម​មាត្រា ៤៤៣ នៃ​ក្រម​ព្រហ្មទណ្ឌ ។ បទ​សន្ធិដ្ឋិភាព​ជាមួយ​បរទេស ជា​អំពើ​ត្រូវរ៉ូវ​គ្នា​ដោយ​សម្ងាត់ ជាមួយ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស ដើម្បី​បង្កើតឲ្យមាន​អំពើ​ប្រទូស្តរ៉ាយ ឬ​ឲ្យមាន​អំពើ​ឈ្លានពាន​ប្រឆាំង នឹង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​បទល្មើស​នេះ ត្រូវ​ជាប់​ពន្ធនាគារ​ពី​១៥​ឆ្នាំ​ដល់​៣០​ឆ្នាំ​។ លោក កឹម សុខា ត្រូវបាន​តុលាការ​ដោះលែង ឲ្យនៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន កាល​ពី​ទៀបភ្លឺ ថ្ងៃទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៨ ។ ក្នុងនោះ​អ្នកនយោបាយ​ទាំង​១១៧​រូប​ផ្សេង​ទៀត​របស់​អតីត​បក្សប្រឆាំង បាន​កាត់​សិទ្ធិ​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ​ផង​ដែរ​។​

​ក្រៅពីនេះ​រាជរដ្ឋាភិបាល​តាមរយៈ​ក្រសួងការបរទេស​ក៏​បាន​ចេញ​ប្រកាស​ព​តិមាន​មួយ​ដែរ​បញ្ជាក់ពី​ការធានា​អះអាង​បរិយាកាស​នោបាយ​ល្អ​នៅ​កម្ពុជា​៕

Filed in: ព័ត៌មានជាតិ