សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ចង់​ឆាន់​ដាច់​លុយ​កឋិន​២០​លាន​ចៅអធិការ​វត្ត​ទេព​ឧណ្ណា​រាម​ប្តឹង​នគរបាល​ថា​ចោរ​គាស់​កុដិ​ចុងក្រោយ​ខ្ចប់​ថង់​ដាច​!

​ចង់​ឆាន់​ដាច់​លុយ​កឋិន​២០​លាន​ចៅអធិការ​វត្ត​ទេព​ឧណ្ណា​រាម​ប្តឹង​នគរបាល​ថា​ចោរ​គាស់​កុដិ​ចុងក្រោយ​ខ្ចប់​ថង់​ដាច​!

​ខេត្ត​កំពង់ស្ពឺ ៖​បាន​បែកគំនិត​ចង់​ស៊ីដាច់​បច្ច័យ​បុណ្យកឋិន​កសាង​វត្ត​ចំនួន​ជិត​២០​លាន​រៀល​ចៅអធិការ​វត្ត​ទេព​ឧណ្ណា​រាម ស្ថិតក្នុង​ភូមិ​សំពៅ​ង​រ ឃុំ​ព្នាយ ស្រុក​សំរោង​ទង​ក៏​ប្រឌិត​រឿង​ថា​មាន ចោរ​គាស់​ទ្វារ​កុដិ​ចូល​លួច​លុយ ។​

​ចៅអធិការ​វត្ត​ទេព​ឧណ្ណា​រាម ដែល​ប៉ុនប៉ង​ស៊ីដាច់​បច្ច័យ​បុណ្យកឋិន​តែ​ភរ​មិនបាន​ល្អ​ត្រូវ​សមត្តកិច្ច​តាមទាន់​ជាន់កែង រហូត​ត្រូវ​ចាប់​ផ្សឹក មានឈ្មោះ​នាម ម៉ន អឿន អាយុ​៤២​ឆ្នាំ ជា​ព្រះចៅអធិការ​វត្ត ។

​សមត្ថកិច្ច ឱ្យដឹងថា កាលពី​វេលា​ម៉ោង​២ និង​២៧​នាទី​រសៀល ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ ព្រះសង្ឃ ព្រះនាម ម៉ន អឿន ជា​ព្រះចៅអធិការ​វត្ត​ទេព​ឧណ្ណា​រាម បាន​មក​ប្តឹង​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង ថា​មាន​ចោរ​ចូល​គាស់​ទ្វារ​កុដិ របស់ ព្រះអង្គ លួច​យក​សម្ភារ​មានតម្លៃ និង​ប្រាក់​រាប់​សិប​លាន​រៀល ដែល​ប្រាក់​ទាំងនោះ គឺជា​ប្រាក់​បច្ច័យ​កឋិនទាន ទុក​សម្រាប់​កសាង​វត្ត​។​

​ក្រោយពី​ទទួល​ពាក្យបណ្តឹង​ខាងលើ សមត្ថកិច្ច​ជំនាញ បាន​ធ្វើ​ការស្រាវជ្រាវរ​ហូត​បំបែកសំណុំរឿង និង​កំណត់​បាន​មុខសញ្ញា​ប្រព្រឹត្ត ជាក់ស្តែង តាម​លក្ខណៈ​បច្ចេកទេស​វិទ្យាសាស្ត្រ និង​តម្រុយ​ភិនភាគ​ស្លាកស្នាម​មួយចំនួន កត់សំគាល់​ជនសង្ស័យ​ជា​អ្នកប្រព្រឹត្ត (​ប្រឌិត​) តែម្តង ។ បន្ទាប់ពី​ធ្វើ​ការស៊ើបអង្កេត និង​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​រួចមក សមត្ថកិច្ច​បាន​កំណត់​មុខសញ្ញា​ជនសង្ស័យ ពោល​គឺ​ជា​ដើមបណ្តឹង ឈ្មោះ​ម៉ន អឿន ជា​ព្រះចៅអធិការ​វត្ត​ទេព​ឧណ្ណា​រាម តែម្តង​។​

​ជនសង្ស័យ​ត្រូវបាន​រកឃើញ​ថា បាន​ប្រឌិត​ព័ត៌មាន និង​បាន​រៀបចំ​ភ័ស្តុតាង ស្លាកស្នាម​ក្លែងបន្លំ​ដើម្បី​បំភ័ន្ត​ថា ក្រុមចោរ​ជា​អ្នក​លួច​លុយ អស់​ចំនួន​១៦​លាន ៥​ម៉ឺន​រៀល និង​ប្រាក់​ដុល្លារ​ចំនួន​៩០០​ដុល្លារ ដោយ​ជនសង្ស័យ​បាន​ប្រើ​រូបភាព​គប់​កញ្ចក់ទ្វារ​ឱ្យ​បែក ហើយ​គាស់​ទ្វារ​ដែក ចូល ក្នុង​បន្ទប់​។​ករណី​នេះ​អតីត​សង្ឃ​កំហូច​បាន​ទទួលស្គាល់​ថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​ដោយ​ខ្លួនឯង​ពិតប្រាកដ​មែន​គ្មាន​អ្នកណា​ចូលរួម​ឡើយ​។​

Filed in: ព័ត៌មានជាតិ