សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សម្តេច​ហេង​សំរិន​រំលឹកថា​ទី​វា​២​ធ្នូ​ថ្ងៃ​បង្កើត​រណសិរ្ស​មិនមែន​ជា​ការនិពន្ធ​ទេ​!

​សម្តេច​ហេង​សំរិន​រំលឹកថា​ទី​វា​២​ធ្នូ​ថ្ងៃ​បង្កើត​រណសិរ្ស​មិនមែន​ជា​ការនិពន្ធ​ទេ​!

ក្រចេះ​ ៖ ​ប្រជាពលរដ្ឋ​កម្ពុជា​ជិត​៣​ម៉ឺន​នាក់​បាន​មកជួបជុំ​គ្នា​ដើម្បី​ចូលរួម​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤០​ទិវា​កំណើត​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​(២​ធ្នូ​១៩៧៩-២​ធ្នូ​២០១៨) ។

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន​ប្រធាន​រដ្ឋភា ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា​និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី​និង​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​ដែល​បាន​ប្រកាស​បង្កើត​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​២​ខែ​ធ្នូ​ឆ្នាំ​២០១៨​ស្ថិតក្នុង​ភូមិ​ជើង​ឃ្លី​ឃុំ​២​ធ្នូ​ស្រុក​ស្នួល​ខេត្ត​ក្រចេះ​ធ្វើជា​អធិបតី​នៃ​ពិធី ។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ហេង​សំរិន​ចាត់ទុក​ការ​ប្រារព្វ​ខួប​អនុ​ស្សវ​រីយ៍​២​ធ្នូ​នេះ គឺ​ក្នុង​ស្មារតី​រំលឹក​ការ​ចងចាំ​ជានិច្ច​នូវ​គុណូបការៈ ដ៏​ឧត្តុងឧត្តម​របស់​វីរ​កម្មាភិបាល យុទ្ធជន យុទ្ធ​នារី​នៃ​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​។​វិរៈ​កងទ័ព​ស្មគ្រ័ចិត្ត​វៀតណាម​ដែល​បាន​បូជា​សាច់​ស្រស់​ឈាម​ស្រស់​ក្នុង​បុព្វហេតុ​ប្រយុទ្ធ​ដើម្បី​ផ្តួលរំលំ​របប​ប្រល័យពូជសាសន៍​ប៉ុលពត​និង​ការពារ​ការ​រស់​ឡើង​វិញ​របស់​ជាតិ និង​ប្រជាជន​កម្ពុជា ។​

​សម្តេច​ប្រធាន​មានប្រសាសន៍​បញ្ជាក់​ថា​ថា​ប្រវត្តិសាស្ត្រ​នេះ​មិនមែន​ជា​ការនិពន្ធ​ទេ​។​ប៉ុន្តែ​គឺជា​អ្វីៗ​ដែល​មាន​ពិត​និង​មិន​អាច​ប្រកែក​បាន​ឡើយ​ហើយ​កងទ័ព​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​ទោះបីជា​ទើប​ត្រូវបាន​បង្កើត​។​
​ប៉ុន្តែ​ដោយសារ​មាន​ការគាំទ្រ​ពី​ប្រជាជន​គ្រប់​ទិស​នៅ​ទូទាំងប្រទេស​ដែល​កំពុង​ដង្ហើយ​បួងសួង​សុំ​ការសង្គ្រោះ​ជា​ពិសេស​ដោយ​ទទួលបាន​ការជួយ​ឧបត្ថម្ភ​ដ៏​ធំធេង ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព​ពី​សំណាក់​កងទ័ព​ស្មគ្រ័ចិត្ត​វៀតណាម វាយ​ផ្តួល​រលំ​របប​ប្រល័យពូជសាសន៍​រហូត​ទទួលបាន​ជ័យជម្នះ​ដ៏​ត្រចះត្រចង់​នៅ​ថ្ងៃ​ទី​៧​មករា​ឆ្នាំ​១៩៧៩​។​

 

Filed in: ព័ត៌មានជាតិ