សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បែក​រឿង​ចៅហ្វាយខេត្ត​មណ្ឌល​គី​រី​លួច​ចុះហត្ថលេខា​លក់​ឈើ​ឲ្យ​យួន​!?

បែក​រឿង​ចៅហ្វាយខេត្ត​មណ្ឌល​គី​រី​លួច​ចុះហត្ថលេខា​លក់​ឈើ​ឲ្យ​យួន​!?

ខេត្ត​មណ្ឌលគិរី​៖ លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី​ត្រូវបាន​គេ​រាយការណ៍​ថា បាន​លួច​ចុះហត្ថលេខា​ជាមួយ​ភាគី​វៀតណាម​ក្នុង​ការទិញ​លក់​ឈើ​។

​ករណីយ៍​នេះ​បាន​កើតឡើង​កាលពី​ឆ្នាំ​២០១៧​លោក​ស្វាយ​សំ​អ៊ាង​និង​ចៅហ្វាយខេត្ត​ដា​ក់ណុង​វៀតណាម​បាន​ចុះហត្ថលេខា លើ​លិខិត​មួយ​មាន​លេខ​៣៧១/QD-​គម​ប​ជ ចុះ​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០១៧ ដោយ​អនុញ្ញាតិ​អោយមាន​សកម្មភាព ទិញដូរ នាំចូល​ទំនិញ​ឈើ ពី​ខេត្ត​មណ្ឌលគិរី ទៅ​វៀតណាម​តាម​ច្រក ៧៥១ ដោយ​មិន​ឃើញ​មាន​ចំណារ​អ្វី​ពី​ក្រសួង​កសិកម្ម​រុក្ខាប្រម៉ាញ់ និង​នេសាទ ,​ក្រសួង​បរិស្ថាន ,​គណៈកម្មការ​បង្ក្រាប​ប​ទ​ល្មើស​ធនធានធម្មជាតិ ,​និង​រាជរដ្ឋាភិបាល​កម្ពុជា ឡើយ​? ។ បើ​ដូច​សេចក្តីរាយការណ៍​ខាងលើ​នេះ​បង្ហាញថា លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី ធ្វើ​បំពាន​ច្បាប់​ទាំងស្រុង​នូវ​ច្បាប់​ក្នុងប្រទេស​។​

​សូមបញ្ជាក់​ថា ឯកសារ​នោះ​ត្រូវបាន​ភាគី​វៀតណាម ខេត្ត ដាក់​ណុង ផ្ញើជូន ទៅ​១-​នាយកដ្ឋាន​ពាណិជ្ជកម្ម ២-​ទីបញ្ជាការ​ព្រំដែន​ខេត្ត ៣-​នាយកដ្ឋាន​គយ ខេត្ត​ដាក់​ណុង និង​ទី​៤-​បណ្តា​ពាណិជ្ជករ នៅ​ប្រទេស​វៀតណាម​។​ប្រហែល​ដោយសារ​មាន​ចំណា​រចឹង​ចឹង​ហើយ​បានជា​កាលពី​ឆ្នាំ​២០១៧​ផ្ទះ​ឡើង​នូវ មាន​បទល្មើស​ព្រៃឈើ​នៅ​ខេត្ត​មណ្ឌលគិរី លក្ខណះ​ទ្រង់ទ្រាយ​ធំ ដោយ ខាង​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​និង​កងរាជអាវុធហត្ថ​ខេត្ត​ក្រចេះ ខេត្ត​ត្បូងឃ្មុំ​ឈានដល់ បង្ក្រាប​ក្នុង​បទល្មើស​ព្រៃឈើ​ជាក់ស្តែង​នៅ​តំបន់​អូរ​ហុច ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី​។ បទល្មើស​នោះ​ត្រូវបាន​គេ​រាយការណ៍​ថា​មាន​ស្ថាបន័​រដ្ឋ​ចំនួន​១២​ជាប់​ពាក់​ពន្ធ័​តែ​មកដល់ពេលនេះ​ស្ងាត់ឈឹង​?​។​សង្ឃឹមថា​នឹង​មាន​ការ​បកស្រាយ​ពន្យល់​ពី​ករណីយ៍​នេះ​ជាមិនខាន​!​។​

​សូមបញ្ជាក់​ថា​កាលពី​ខែ​កុម្ភៈ​ឆ្នាំ​២០១៨​កម្លាំងចម្រុះ​ចាប់បាន​យួន​ចំនួន ៧ នាក់​ដែល​ថ្លើមធំ​ហ៊ាន​បើកឡាន​បង្កង់​ឆ្លងដែន​ខុស​ច្បាប់​ចូល​មក​កាប់​ដឹកឈើ ១៤៥ កំណាត់​ក្នុងស្រុក​អូររាំង ។ ក្រោយពី​ចាប់​បាន មន្ត្រីនគរបាល និង​យោធា​ព្រំដែន​លេខ ១០៣ ជាង ១០ នាក់​ដែល​មានខ្លួន​បាន​បិត​សាប៊ូ​រត់ចោល​អង្គភាព ។​

​អគ្គស្នងការ​នគរបាល​ជាតិ​បាន​បើក​ការស្រាវជ្រាវ​បន្ទាន់​មួយ​ហើយ​បាន​ធ្វើ​ការសាកសួរ​មន្ត្រី​ដែល​រត់គេចខ្លួន​ទាំង​នោះ​ចំនួន ១១ នាក់​ជា​បន្តបន្ទាប់​អស់​រយៈពេល ៥ ថ្ងៃ​។​

​លទ្ធផល​ស្រាវជ្រាវ​ដែល​ចុះ​ហត្ថ​លេខ​ដោយ​នាយ​ឧត្តមសេនីយ៍នេត​សាវឿ​ន​អគ្គស្នងការ​នគរបាល​ជាតិ​ផ្ញើជូន​សម្តេច​ក្រឡាហោម​ស​ខេង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​កាលពី​ថ្ងៃ​ទី ៩ ខែ​មីនា បានឲ្យដឹង​ថា​មាន​ថា​មន្ត្រី​ចំនួន ៣ នាក់​បាន​ឃុបឃិត និង​ទទួល​ប្រាក់​ពី​ឈ្មួញ​ឈើ​ជនជាតិ​វៀតណាម​ឈ្មោះ អ៊ុក ញ៉ ចំនួន ១៧ ម៉ឺន​ដុល្លារ​ព្រឹត្ត​បទល្មើស​។​

​មន្ត្រី​ទាំង ៣ នាក់​រួមមាន​ឈ្មោះ ទា ខៃ​ម៉េង ប្រធាន គ ៣ នៃ​យោធា​ក្នុងស្រុក​កែវ​សីមា​, ឯម សុង​ហ៊ួ ជា​មន្ត្រី​យោធា​ការពារ​ព្រំដែន​ប្រចាំ​ប៉ុស្តិ៍ អូរ​ហ៊ុច និង ជុំ រតនា ជា​នាយ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​អូរ​ជុំ​។ ទឹកប្រាក់​ពុករលួយ​នេះ​ត្រូវបាន​បែងចែក​ជា ២ ផ្នែក​ដែល​ក្នុង​នោះ​ចំនួន ៨៥ ០០០ ដុល្លារ​ឲ្យ​មន្ត្រី​យោធា​គឺ​លោក ឯម សុង​ហ៊ួ និង ទា ខៃ​ម៉េង​។ រីឯ​ទឹកប្រាក់ ៨៥ ០០០ ដុល្លារ​ផ្សេងទៀត​ត្រូវ​លោក ជុំ រតនា ចែក​ទៅ​ឲ្យ​លោក សាក់ សារុន មេបញ្ជាការ​អាវុធហត្ថ​ស្រុក​កែវ​សីមា ៥ ពាន់​ដុល្លារ​លោក សាក់ សា​រ៉ាង មេបញ្ជាការ​អាវុធហត្ថ​ខេត្ត ១ ម៉ឺន​ដុល្លារ​លោក ឌុល មន្ត្រី​អាវុធហត្ថ​ចល័ត​លើ​ផ្ទៃ​ប្រទេស ៧ ពាន់​ដុល្លារ​លោក ណាក់ មន្ត្រី​ព្រៃឈើ ៦ ពាន់​ដុល្លារ និង​លោក លាង ភា​រ័ត្ន នាយ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​អូរ​ហុច ២២៥០០ ដុល្លារ​។ នៅពេល​ដែល​ដឹកឈើ​ចេញ​មេ​ឈ្មួញ​រូបនោះ​ក៏​បង់​លុយ​ឲ្យ​មន្ត្រី​ទាំង ៣ នាក់​នោះ​ទៀត​ដែរ​។​

​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន សន្និដ្ឋានថា​៖ «​ឈ្មោះ ជុំ រតនា​, លាង ភា​រ័ត្ន​, ទា ខៃ​ម៉េង​, ឯម សុង​ហ៊ួ និង​មេ​ឈ្មួញ​វៀតណាម អ៊ុក ញ៉ ជា​មេខ្លោង​បាន​ប្រព្រឹត្ត​អំពើ​ឃុបឃិត​គ្នា​កាប់​បំផ្លាញ ប្រមូល និង​ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ ឆ្លងដែន​ខុសច្បាប់ ទៅ​ប្រទេស​វៀតណាម​ពិតប្រាកដ​មែន​»​។​

​សូមបញ្ជាក់​ថា​កាលពី​ថ្ងៃ​ទី​២៦​កញ្ញា​ឆ្នាំ​២០១៨​សម្តេច​ក្រឡាហោម​សខេង​បាន​លើក​ចំៗ​ពី​ការកើតឡើង​នូវ​បទល្មើស​ព្រៃឈើ​ក្នុង​ខេត្ត​មណ្ឌល​គី​រី​។​តែ​៥​ថ្ងៃក្រោយ​(​ថ្ងៃទី​៣១​កញ្ញា​)​លោក​ស្វាយ​សំ​អ៊ាង​នាំ​កម្លាំង​ដើលេង​ប្រកាស​ថា​អត់​មាន​បទល្មើស​ព្រៃឈើ​អី​ហង​!​។​ដល់​ចឹង​សម្តី​សម្តេច​ក្រឡា​ហោមសា​បឈឹង​?​។​

 

Filed in: ព័ត៌មានជាតិ