សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អស់​ក្រមុំ​ខ្លាច​ម៉ែ​ឆែក​មើល​ដឹង​ចងក​សម្លាប់ខ្លួន​បាត់​!

​អស់​ក្រមុំ​ខ្លាច​ម៉ែ​ឆែក​មើល​ដឹង​ចងក​សម្លាប់ខ្លួន​បាត់​!

ប៉ោយ​ប៉ែត​៖ នាង ក្រមុំ​ម្នាក់​បាន​ម​ស្រេចិ​ត្ត​ចងក​សម្លាប់ខ្លួន កាលពី​វេលា​ម៉ោង​៨
​និង​៣០​នាទី​យប់ ថ្ងៃ​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិត​ចំណុច​មាត់​អូរ​ផ្កាយ​៥ ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ។

​សព​រងគ្រោះ​ឈ្មោះ ផាន់ ស្រី​និច្ច ភេទ​ស្រី អាយុ​១៦​ឆ្នាំ ជនជាតិខ្មែរ មាន ស្រុកកំណើត​នៅ ភូមិ​តា​អ៊ិន ឃុំ បឹងរាំង ស្រុក​មង្គលបុរី ខេត្ត​បន្ទាយមានជ័យ ស្នាក់​នៅ​បន្ទប់​ជួល​លេខ​A-០៩ ម្ចាស់​បន្ទប់​ផ្ទះជួល​ឈ្មោះ សេង យ៉​ត​ភេទ​ប្រុស អាយុ​៤០​ឆ្នាំ នៅ​ចំណុច​មាត់​អូរ​ផ្កាយ​៥ ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយ​បែ​ត ។​

​មូលហេតុ​ចង​ក​ត្រុវ​បាន​សមត្ថកិច្ច​បង្ហើប​ថា​ព្រោះ​ខ្លាច​ម្តាយ​ដឹងថា​ខ្លួន​អស់​ក្រមុំ​។ ព្រោះ មុន​កើតហេតុ​សព​រងគ្រោះ បាន​ទូរស័ព្ទ​ទៅ​ម្ដាយ​ដោយ​ប្រាប់ថា ខ្លួន​មាន​ស្នេហា​ជាមួយ​បុរស​ម្នាក់​។ ម្ដាយ​ឆ្លើយតប​ថា បើ​កូន​ស្រឡាញ់​គ្នា​ធម្មតា ឬ​បាន​ដេក​នៅ​ជាមួយគ្នា​ហើយ បើ​ស្រឡាញ់​គ្នា​ធម្មតា ម៉ែ​ទៅ ម៉ែ​នឹង​រៀបចំ​ការឲ្យ​។ តែ​កូនស្រី​ឆ្លើយ​កុហក់​ម្ដាយ​ថា ស្រឡាញ់​គ្នា​ធម្មតា​។ ម្ដាយ​តប​ថា បើ​ដូច​ពាក្យ​កូន​ថា​មែន ម៉ែ​ទៅលេង​កូន ម៉ែ​នឹង​នាំ​កូន​ទៅ​ពេទ្យ​ដើម្បី​ពិនិត្យមើល​(​ប្រដាប់ភេទ​) ។​

​ប្រភព​បន្តថា ពេលឮ​ម្ដាយ​និយាយ​ដូច្នេះ ក្មេងស្រី​រងគ្រោះ​ភ័យខ្លាច​ម្ដាយ​ដឹង​ព្រោះ​ខ្លួន​កុហក ក៏​សម្រេចចិត្ត​ចងក​សម្លាប់ខ្លួន ដោយ​សរសេរ​លិខិត​មួយ​ច្បាប់​ថា កូន​ស្រឡាញ់​ម៉ាក និង​ជាតិ​ក្រោយ​ចង់​ធ្វើ​ជា​កូន​ម៉ាក់ ។​ចូលរួម​សោកស្តាយ​ផង​!​។​

Filed in: ព័ត៌មានជាតិ