សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ភ្នំពេញ​សុំ​ផ្លូវ​ខ្សែ​ក្រវាត់ក្រុង​មួយ​ខ្សែ​ពី​ក្រុង​ឆុងឈីង​ប្រទេស​ចិន​

​ភ្នំពេញ​សុំ​ផ្លូវ​ខ្សែ​ក្រវាត់ក្រុង​មួយ​ខ្សែ​ពី​ក្រុង​ឆុងឈីង​ប្រទេស​ចិន​

ភ្នំពេញ​៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានស្នើ សុំ​ឲ្យ​ប្រតិភូទី ក្រុង​ឆុង​ឈីង ពិនិត្យ​លទ្ធភាព ជួយ​សាងសង់​ផ្លូវ​ខ្សែក្រវាត់ ក្រុង ១​ខ្សែ នៅ​រាជធានី​ភ្នំពេញ ។ នៅក្នុង​ជំនួប​ពិភាគ្សា​ការងារ ជាមួយ​ប្រតិភូ ក្រុង​ឆុងឈីង​ប្រទេស​ចិន ដឹកនាំ​ដោយ​លោ​កចូវ គី​ឈីង (Zhou Keqin) អនុប្រធាន​គណៈ កម្មា​ធិ​ការ ប្រឹក្សា​នយោបាយ​បក្ស​ប្រជាជន​ចិន ទីក្រុង​ឆុង​ឈីង កាលពី​រសៀល​ថ្ងៃ​ទី​២៩​វិច្ឆិកា ឆ្នាំ​២០១៨​នៅ​សាលា​រាជធានី​ភ្នំពេញ ។​

​លោក​ឃួង ស្រេង បានបញ្ជាក់​ថា​៖ រាជធានី​ភ្នំពេញ​មាន អំណោយផល លើក​វិស័យ​ពាណិជ្ជកម្ម​គ្រប់យ៉ាង ជាពិសេស ការវិនិយោគ​លើ​វិស័យ​ឧស្សាហកម្ម ,​ពាណិជ្ជកម្ម ,​ទេសចរណ៏​វប្បធម៏​,​ផ្នែក​សំណង់​, អប់រំ​,​កសិកម្ម​ជាដើម ហើយ​រាជធានី​ភ្នំពេញ ត្រៀមខ្លួន​ជានិច្ច​ក្នុង​ការទទួល​អ្នកវិនិយោគ​ពី​ទី ក្រុង​ឆុង​ឈីង ។​ក្នុង​ឱកាស​នេះ​ដែរ​លោក ឃួ​ង ស្រេង ក៏​បាន​ស្នើសុំ​ទៅ​ភាគី​ទី ក្រុង​ឆុង​ឈីង ដែល​មាន​ប្រជាជន​រស់នៅ​ជាង​៣៣ លាន​នាក់ របស់​ប្រទេស​ចិន ឲ្យ​ពិនិត្យ​លទ្ធភាព​ក្នុង​ការជួយ សាង សង់​ផ្លូវ​ក្រវាត់ ក្រុង​១​ខ្សែ របស់​រាជធានី​ភ្នំពេញ​ជា​ប្រភេទ​ជំនួយ ឬ​ប្រភេទ​B.O.T​ក៏បាន ឆ្លងកាត់​បង់ប្រាក់ ។​

​សូមបញ្ជាក់​ថា ដំណើរ​ទស្សនកិច្ច​រប​ស់លោ​កចូវ គី​ឈីង និង​ប្រតិភូ​ដែល​បាន​មក​ទស្សនកិច្ច​នៅ​រាជធានី​ភ្នំពេញ គឺ​បាន​បង្ហាញ​ពី​ការ​រិត​ចំណងមិត្តភាព សាមគ្គីភាព​និង​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​ល្អ ប្រសើរ​ក្នុងនាម​រាជធានី​ភ្នំពេញ និង​ទី ក្រុង​ឆុងឈីង​ជាទី ក្រុង​សម្ពន្ធ័ភាព នឹង​គ្នា​ដែល​បាន​ចុះ​អនុស្សរណៈ ជាមួយ​គ្នា​តាំងពី​ឆ្នាំ​២០០៤​មក និង​ស្របពេល​នៃ​ឆ្នាំ​ខួប​ទី​៦០​ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​២​កម្ពុជា​-​ចិន​ផង​ដែរ ។

​លោក ចូ​វ គី​ឈីង (Zhou Keqin) ឲ្យដឹង​ថា​ទី ក្រុង​ឆុង​ឈីង នាពេល​បច្ចុប្បន្ន ត្រូវ​បាន​រដ្ឋាភិបាល​ចិន​ចាត់ទុកថា ជា​កន្ទុយ​នាគ ឯ​ទី ក្រុង​សៀង​ហៃ ជា​ក្បាល​នាគ ដោយ​កំណត់​យក​ទន្លេ​យ៉ាង​សេ​ធ្វើ​ជា​គោល ។ ឆុង​ឈីង ជាទី ក្រុង​ឧស្សាហកម្ម​ដ៏ សំខាន់​មួយ​របស់​ចិន ដែល​អាច​ផលិត​រថយន្ត​បាន​ប្រមាណ​៣០​លាន​គ្រឿង ផលិត កុំព្យូទ័រ​បាន​ប្រមាណ​៦០​លាន​គ្រឿងក្នុង​១​ឆ្នាំៗ និង​ជាទី ក្រុង​ដែល​ស្ថិត​នៅ​ចំណុច​ត​ភ្ជាប់​ទៅ​កាន់​បណ្តា​ប្រទេស​នៅ​អាស៊ី​ផង​ដែរ ។​

​មិន​មាន​ចម្លើយ​ពី​ភាគី​ចិន​នៅ​ឡើយ​ទេ​រឿង​ផ្លូវ​តែ​លោ​កចូវ គី​ឈីង បាន អញ្ជើញ​លោក​ឃួង ស្រេង ទៅធ្វើ​ទស្សនកិច្ច នៅ​ទី ក្រុង​ឆុង​ឈីង ។ លោក​ឃួង​ស្រេង បានសម្រេច​ទទួល​យក​សំណើ​នេះ ។​

 

Filed in: ព័ត៌មានជាតិ