សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ចាប់​ឡាន​ខ្សែ​ឧកញ៉ា​តុ​ប​វិដា​បញ្ជាក់​ថា​បទល្មើស​ព្រៃឈើ​នៅ​មណ្ឌល​គី​រី​អា​ដែលៗ​

​ចាប់​ឡាន​ខ្សែ​ឧកញ៉ា​តុ​ប​វិដា​បញ្ជាក់​ថា​បទល្មើស​ព្រៃឈើ​នៅ​មណ្ឌល​គី​រី​អា​ដែលៗ​

ខេត្ត​មណ្ឌលគិរី ​៖ ​នគរបាល នៃ​ស្នងការដ្ឋាន​ខេត្តមណ្ឌលគិរី​បាន​ចាប់​រថយន្ត​យី​ឌុប​មួយគ្រឿង ដែល​ដឹកឈើ​ខុសច្បាប់​ដែល​កាប់​ថ្មីៗ នៅ​ស្រុក​កោះ​ញែក​កាលពី​ល្ងាច​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវលំ​ជិត​ស្នាក់ការ​របៀង ស្ថិតនៅ​ភូមិ​មេ​មុំ ឃុំរ​យ៉ ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី​។

​សមត្តកិច្ច​ឲ្យដឹងថា ឡាន​ដែល​ចាប់​បាន​ម៉ាក​ហ៊ី​យ៉ាន់​ដេយ (​យី​ឌុប​)​ពណ៌​ត្រេអ៊ី​ក្បាល​ពណ៌​ស ចង្កូត​ឆ្វេង ពាក់​ស្លាក​លេខ​ស្វាយរៀង ៣A-៧៧៨៨​មាន​ផ្ទុក​ឈើមូល​ប្រភេទ​លេខ​១ (​សុ​ក្រំ​) ចំនួន ៣៧​កំណាត់ ក្នុងនោះ​រួមមាន​៖ ឈើ​កាប់​ថ្មីៗ​ចំនួន ២៣​កំណាត់ និង​ឈើ​ចាស់​មាន​ចំនួន ១៤​កំណាត់​។​តែ សមត្ថកិច្ច មិនបាន រថយន្ត​ល្មើសច្បាប់​នេះ តៃកុង​ឈ្មោះ​អី ឬ​ម្ចាស់​រថយន្ត​ដឹកឈើ​នោះ​ជា​អ្នក​ណា​ទេ​។​

​ទោះជា​យ៉ាងណា​ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​កោះ​ញែក បានឱ្យដឹងថា រថយន្ត​ដឹកឈើ​ល្មើសច្បាប់ ដែល​សមត្ថកិច្ច​ចាប់បាន គឺ​មាន​ម្ចាស់​ឈ្មោះ ផាន់ ណា ត្រូវជា​ប្អូនប្រុស​លោក​ឧកញ៉ា វី ដា​។ នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ​។​

​លោក​ស្នងការរង​នគរបាល​ខេត្ត​មណ្ឌលគិរី នាំយក​វត្ថុតាង ទៅ​រក្សារ​ទុក នៅ​ស្នាក់ការ​បរិស្ថាន​ច្រករបៀង របស់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រិច ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

 

Filed in: ព័ត៌មានជាតិ