សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​នគរបាល​ផ្កាយ​២​បាញ់បោះ​សេរី​ផ្អើល​គេ​ទាំង​យប់​នៅ​សំណង់​ផ្ទះល្វែង​តាងៅ​ភ្នំពេញ​

​នគរបាល​ផ្កាយ​២​បាញ់បោះ​សេរី​ផ្អើល​គេ​ទាំង​យប់​នៅ​សំណង់​ផ្ទះល្វែង​តាងៅ​ភ្នំពេញ​

​ភ្នំពេញ​៖ ​មន្ត្រី​នគរបាល​មាន​ឋានន្ត្រសក្តិ​ផ្កាយ​២​បានធ្វើ​សកម្មភាព​ដក​កាំភ្លើងខ្លី​បាញ់រះ​ចំនួន​៨​គ្រាប់​យ៉ាង​អនាធិបតេយ្យ បង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​បុរី​ផ្ទះល្វែង​តា​ង៉ូវ ដោយ​មិន​ដឹង​មូលហេតុ​កាល ពី​ម៉ោង​ជាង​១២​រំលង​អធ្រាត ឈានចូល ថ្ងៃ​សុក្រ ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៨ ក្នុង​សំណង់​ផ្ទះល្វែង តា​ង៉ូវ ផ្លូវ ៦៦៦A ភូមិ​តា​ង៉ូវ​ក្រោម សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី ភ្នំពេញ ។

​តាម​សមត្ថកិច្ច​មូលដ្ឋាន​បានឲ្យដឹងថា នគរបាល​បាញ់បោះ​សេរី​ខាងលើ​នេះ​មានឈ្មោះ ប្រាក់ តូច​វាសនា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​ជា អនុប្រធាននាយកដ្ឋាន​នគរបាល​ព្រំដែន​គោក ។ បន្ទាប់ពី​ធ្វើ​សកម្មភាព​ផ្ទុះអាវុធ​រួច សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​និរោធ បាន​ចុះ​ទៅ​ឃាត់ខ្លួន​ខ្មាន់កាំភ្លើង​ខាងលើ​យក​ទៅ សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​និរោធ​តែម្តង​។​

​ក្រុម​អ្នកសារព័ត៌មាន នៅ​មិនទាន់​ទទួលបាន​ព័ត៌មាន​លម្អិត​ពី​សមត្ថកិច្ច​នៅឡើយ ព្រោះ​ពេល​ទៅ ដល់​មុខ​ប៉ុស្តិ៍​សមត្ថកិច្ច​បាន​ទាញ​ទ្វារ​បិទ​មិន​ឲ្យចូល ហើយ​ពេល​បញ្ជូន​ទៅ​ដល់​អធិការដ្ឋាន ខណ្ឌ​ច្បារអំពៅ ក៏​បាន​ព្យាយាម​បិទ បាំង មិន​ផ្ដល់​ព័ត៌មាន​ថា​មាន​វា​មាន​រឿង​ស្អី​ដែរ​។​តែ​ឭ​ថា​លោក​ផ្កាយ​ពីរ​រូប​នោះ​បាញ់​គម្រាម​ចោរលួច​កញ្ចក់​ឡាន​នី​សាន់​គាត់​?៕

 

Filed in: ព័ត៌មានជាតិ