សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ចៅហ្វាយខេត្ត​ព្រះវិហ៊ារ​បញ្ជារ​ឲ្យ​ចុះ​ស្រាវជ្រាវ​ក្រុមហ៊ុន​ចិន​មួយ​ក្រោយពី​ឮ​ថា​កាប់​ឈើ​!

ចៅហ្វាយខេត្ត​ព្រះវិហ៊ារ​បញ្ជារ​ឲ្យ​ចុះ​ស្រាវជ្រាវ​ក្រុមហ៊ុន​ចិន​មួយ​ក្រោយពី​ឮ​ថា​កាប់​ឈើ​!

ព្រះវិហ៊ារ​៖​អភិបាល​ខេត្ត​ព្រះវិហារ បាន​បញ្ជា​អោយ​សមត្ថកិច្ច​ចម្រុះ ចុះ​ផ្ទៀងផ្ទាត់ និង​ត្រួតពិនិត្យ​រក​ភាពត្រឹមត្រូវ នៃ​ការបើក​អោយ​ដំណើរការ​ការប្រមូល​ផល អនុផល​ព្រៃឈើ របស់​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច របស់​ក្រុមហ៊ុន​មួយ ឈ្មោះ ប្ល៊ូ​ហិវិ​ន​បន្ទាប់ពី​មាន​ការរិះគ​ន់ថា​ក្រុមហ៊ុន​បានធ្វើ​សកម្មភាព​ខុស​ច្បាប់​ប៉ុន្តែ​មិន​បាន​ទទួល​ចំណាត់ការ​ពី​អាជ្ញាធរ​នោះ​។

​គណៈកម្មការ​ចំរុះ​មួយ​មួយ​រួមមាន មន្ត្រី​ព្រៃឈើ កម្លាំង​កងរាជអាវុធហត្ថ និង​កម្លាំង​នគរបាល​ខេត្ត រួម​នឹង​មន្ត្រី​ស្រុក​ប្រចាំ​មូលដ្ឋាន​ផង​នោះ​ដែរ ដឹកនាំ​ដោយ​អភិបាលរង​ខេត្ត គឺ លោក លី សូ​រ៉ារិ​ទ្ធបាន ចូលទៅ​ក្នុង​ក្រុមហ៊ុន​នោះ​នៅ​ព្រឹក​ថ្ងៃ​ទី​៣០​វិច្ឆិកា​២០១៨​។​

​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច ប្ល៊ូ​ហិ​វិន​គ្រុប មាន​មូលដ្ឋាន​នៅក្នុង​ភូមិ​ព្យួរ​ជ្រូក ឃុំ​គូលែន​ជើង ស្រុក​គូលែន​។​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ខេត្ត​ព្រះវិហារ លោក នួន សុខុម បាន​ថ្លែង​ប្រាប់ ឲ្យដឹងថា ក្រុមហ៊ុន ប្ល៊ូ​ហិ​វិន គ្រុប ទទួលបាន​ការអនុញ្ញាត​ពី​រាជរដ្ឋាភិបាល វិនិយោគ​ដំណាំ​កសិឧស្សាហកម្ម លើ​ផ្ទៃដី​ទំហំ​៩​ពាន់​១២៩​ហិច​តា​។​

​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច ប្ល៊ូ​ហិ​វិន​គ្រុប គឺជា​ក្រុមហ៊ុន​មួយ​ដែល​មាន​ថៅកែ​ជា​ជនជាតិ​ចិន នៅ​ឆ្នាំ​កន្លងមក ក្រុមហ៊ុន​នេះ បាន​រង​ការផ្អាក​ដំណើរការ​មួយ​រយៈពេល​វែង ក្រោម​សេចក្តីសំរេច​របស់​រាជ​រដ្ឋាភិបាល និង​នៅ​មួយ​ខែ​កន្លងមកនេះ បាន​បើក​ដំណើរការ​ឡើងវិញ ដោយ​មាន​ការអនុញ្ញាត​ពី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​។​

​នៅ​ពេល​ថ្មីៗ​កន្លងមកនេះ មាន​ការលេចឮ​ថា អ្នកគ្រប់គ្រង​ក្រុមហ៊ុន​មួយ​នេះ បាន​ប្រមូល​ទិញ និង​ដឹកជញ្ជូន​ឈើ​ហ៊ុប​ធំៗ មក​ពី​ខាង​ក្រៅ​រង្វង់​ដី​សម្បទាន​សេដ្ឋកិច្ច តាម​រថយន្ត​ប៉ា​កុង​ធំៗ ចូល​មក​អារ ពុះ និង​ច្រៀ​កដោយ​ម៉ា​ស៊ី​រ៉ៃ​ធំៗ ទាំង​បំពាន​លើ​សេចក្តីសំរេច​របស់ រាជរដ្ឋាភិបាល និង​ក៏​មិនបាន​អនុវត្ត​តាម​ការណែនាំ តម្រូវឲ្យ​ដាំ​ដំណាំកសិឧស្សាហកម្ម​នោះ​ដែរ​។​មិនទាន់មាន​សេចក្តីរាយការណ៍​ពី​ផ​ទ្ធ​ផល​នៅឡើយ​តែបើ​ចុះ​គគ្រឹក​គ្រេង​ចឹង​ច្រើន​តែ​អត់​បាន​ការ​អី​ឡើយ​៕

Filed in: ព័ត៌មានជាតិ