សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​បែកធ្លាយ​រឿង​មន្ត្រីនគរបាល​ជាតិ​ឈ្មោះ រ៉ា​យុទ្ធ អាង​ស្បែក​យក​តួនាទី​អំណាច​ប្រើ​ហិង្សា និង​ដក​កាំភ្លើង​គំរាម ពលរដ្ឋ​

​បែកធ្លាយ​រឿង​មន្ត្រីនគរបាល​ជាតិ​ឈ្មោះ រ៉ា​យុទ្ធ អាង​ស្បែក​យក​តួនាទី​អំណាច​ប្រើ​ហិង្សា និង​ដក​កាំភ្លើង​គំរាម ពលរដ្ឋ​

​ភ្នំពេញ ៖ យោង​តាម​អា​ខោ​ន facebook មួយ​បាន​បង្ហោះ​ព័ត៌មាន ក្តៅ​ធ្វើ​អោយ​ចាប់អារម្មណ៍​ខ្លាំង អំពី​ករណី​មន្ត្រីនគរបាល​ជាតិ ជាន់ខ្ពស់​ម្នាក់​ពាក់​សក្តិ​៤​កន្លះ​អាង​ស្បែក​ជា​នគរបាល ប្រើ​តួនាទី​សិទ្ធិ​អំណាច​ហួស​ព្រំដែន មាន​ទាំង​ការប្រើ​អំពើ ហិង្សា វាយដំ និង ដក​កាំភ្លើងខ្លី​គំរាម​បាញ់សម្លាប់​ប្រជា ពលរដ្ឋ បង្ក​ការភ័យខ្លាច អ្នករស់នៅ​ជិតខាង​ផ្ទះ​ខ្លួន​ជា​ញឹកញាប់ ។​

​ដោយ​ការអត់ធ្មត់​ទ្រាំ​លាក់បាំង​តទៅទៀត លែង​បាន​ទើប​បង​ស្រី​ម្នាក់​ចេញមុខ បង្ហោះ​សារ​សំណូមពរ​ដល់ ថ្នាក់ដឹកនាំ​អគ្គស្នងការ​នគរបាល​ជាតិ ពិសេស​សម្តេច​តេជោ ហ៊ុន សែន និង​លោកជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សូម​លោក​ជួយ​អន្តរាគមន៍​ដោះស្រាយ​ការរស់នៅ​របស់ ពួកគាត់​ផង ។​

​សូម​អាន​សារ​រៀបរាប់​របស់​បងស្រី​ដែលមាន ខ្លឹមសារ​ដើម​ទាំងស្រុង​ដូច​ខាងក្រោម : នាង​ខ្ញុំ​ជា​ប្រជាពលរដ្ឋ​រស់នៅ​ផ្ទះ​លេខ​១៦B.​ផ្លូវ​លេខ​១៥៦​សង្កាត់​ផ្សារ​ដេប៉ូ​១ ខណ្ឌ ទួលគោក សូម​គោរព​ជម្រាប​ជូន​ដល់​ឯកឧត្តម អគ្គស្នងការ​នគរបាល​ជាតិ​មេត្តា​ជ្រាប ក្នុង​អំឡុង​ពេល​រាត្រី​ថ្ងៃ​ច័ន្ទ​ទី ២៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ វេលា​ម៉ោង​២៣:០០ មាន​មន្ត្រី​នគ​បាល​ថ្នាក់​វរសេនីយ៍ទោ​ម្នាក់ មាន​ឈ្មោះ​រ៉ា​យុទ្ធ ជា​នគរបាល​បម្រើ ការ​នៅ​នាយកដ្ឋាន​កណ្ដាល​សន្តិសុខ​ផ្ទៃក្នុង អគ្គស្នងការ​នគរបាល​ជាតិ​ដោយ​ក្នុង​ខ្លួន​មាន​សភាព​ស្រវឹង​ជោគ ជិះ រថយន្ត ម៉ា​ករង់​រូ​វែ ស្លាក​លេខ ភ្នំពេញ​2V 0333 ពណ៌​ស្ករ​មក​ឈប់​មុខផ្ទះ​ខ្ញុំ​បាទ​ស្ទុះ​ចូល​មក​វាយ​នឹង​ដក​កាំភ្លើងខ្លី​មួយ​ដើម​មក​គម្រាម​បុគ្គលិក​ខ្ញុំ​ដល់​ក្នុងផ្ទះ នឹង​បាន​បង្ក​ជា​របួស​ស្នាម​ដល់​បុគ្គលិក​ខ្ញុំ​ដោយ​មិន​ដឹង​រឿង ហេតុផល ជា​លើក​ទី​១ នឹង​ពេលនេះ​ជា​លើក​ទី​២ អាស្រ័យ​ដូចនេះ​សូម​ម​ត្តា​ឯកឧត្តម​អគ្គស្នងការ​នគ​បាល​ជាតិ​ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​ក្នុង​ជួរ​នគរបាលជាតិ ជាពិសេស​សម្ដេច​ទាំង​ពីរ .​។​

​សូម​លោក​មេត្តាជួយ​មើល​កូនចៅ​ផង​រស់នៅ​ក្បែរ មន្ដ្រីនគរបាល​ដែល​មាន​ចារឹក​កោងកាច​នឹង​សាហាវ ធ្វើអោយ​ប្រជាពលរដ្ឋ​រស់នៅ​ម្ដុំ​ទីតាំង​កើតហេតុ​នោះ​មាន​ភាពភ័យខ្លាច​អំណាច​លោក វរសេនីយ៍ទោ រ៉ា​យុទ្ធ​នោះ​ខ្លាំង​ណាស់ ពេលខ្លះ​កណ្ដាលថ្ងៃត្រង់​គាត់​មាន​កាំភ្លើង​ក្នុង​ដៃ​កាន់​ច្រងេងច្រងាង ក្នុង​សម្លៀកបំពាក់​មិន​សមរម្យ​ជា​នគរ បាល​ជាតិ​ឡើយ ខ្ញុំ​ជា​រាស្ត្រ​មាន​ការភិតភ័យ​ខ្លាំងណាស់ គេ​គម្រាម​បាញ់​នឹង​វាយ​ដល់​បុគ្គលិក​ខ្ញុំ​ដោយ​ប្រមាថ​ដល់​អាយុជីវិត​ហួសហេតុ​ពេក​ហើយ សូមមេត្តា​ជួយ​ស៊ែរ​អោយ​ថ្នាក់លើ​គាត់​បាន​ដឹង​ផង ព្រោះ​ថា​រឿង​នេះ​កើតឡើង​ច្រើន​ដង​ហើយ ។​

​នេះ​ជា​ភាព​គគ្លើន​ផ្ទុយទៅនឹង​លក្ខណៈ​នគរបាលជាតិ​នឹង​អនុ​សាសន៌​ប្រមុខ​រដ្ធាភិបាល​ដែល​អោយ​មន្ត្រីរាជការ​នឹង​កងកម្លាំង​ទាំង​២ ចេះ​ស្រលាញ់​រាស្ត្រ​ថែទាំ​រាស្ត្រ​ទុកដូចជា​កូន​ជា​ចៅ​ក្នុង​មូលដ្ធាន​ផង​ដែរ​។ ជុំវិញ​ការ​បែកធ្លាយ​ព័ត៌មាន​នេះ ការិយាល័យ និពន្ធ​គេហទំព័រ​សារព័ត៌​យើងខ្ញុំ​ពុំ​អាច​ស្វែងរក​ការសុំ​បំភ្លឺ ពី​លោក រ៉ា​យុទ្ធ បានទេ ព្រោះ​ពុំ​មាន​លេខ​ទូរស័ព្ទ​ទាក់ទង ។

​ការិយា ល័យ និពន្ធ​យើង​ស្វាគមន៍​គ្រប់ពេល​ក្នុង​ការចុះផ្សាយ​ការ បកស្រាយ​បំភ្លឺ ពី​គ្រប់​កាគី​ពាក់ព័ន្ធ ៕

 

 

Filed in: ព័ត៌មានជាតិ