ខេត្តកំពង់ឆ្នាំង ៖ បទល្មើសនេសាទដាក់របាំងកាត់ព្រែកដែលត្រូវហាមឃាត់បើតាមតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលនោះអាឡុវកំពុងត្រូវបាន លោក ឌុលគឹមឌី នាយសង្កាត់រដ្ឋបាលជលផលរលាប្អៀរនិងលោកនាយផ្នែកកំពង់ប្រសាទ លោកគីមឡុង ជាន់ឈ្លីដោយ បើកឲ្យ កើតមាននៅក្នុងដែនទឹកក្រោមការគ្រប់គ្រងរបស់ខ្លួន។
ប្រជានេសាទឲ្យដឹងថា៖សកម្មភាពនេសាទនិងការដាក់របាំងស្បែក្រឡាញឹកកាត់ព្រែកកើតឡើងយ៉ាងគគ្រឹកគគ្រេងនៅក្នុងដែនទឹកក្នុងឃុំគោកបន្ទាយនិងឃុំស្វាយជ្រុំស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង។
ប្រជានេសាទប្រកបរបរលក្ខណៈគ្រួសារជាច្រើនបានរិះគន់លោកឌុល គឹមឌី និងលោក គីមឡុង ថាបានផ្កើននិងបទបញ្ជារបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានដាក់បទបញ្ជាឲលុបបំបាត់ការដាក់របាំងស្បៃមុងនិងរបាំងក្រឡាញឹកវែងរាប់រយម៉ែត្រដាក់សម្រាស់កាត់បឹងព្រែក ។
ប្រជាពលរដ្ឋដែលរស់នៅទីនោះបានឲដឹងថាការដាក់របាំងលបក្រឡាញឹកកាត់ព្រែកដែលបង្កឲ្យរាំងស្ទះដំណើរចរាចរត្រីនោះជាកម្មសិទ្ធរបស់បុគ្គលមួយចំនួនដែលមានដូចជាខ្សែស្រឡាយលោកនាយផ្នែកកំពង់ប្រសាទនិងមនុស្សជាច្រើនអ្នកទៀតដែលគេជឿថាផ្តល់សេវាជូនលោក ឌុលគឹមឌីនាយសង្កាត់រដ្ឋបាលជលផលស្រុករលាប្អៀរនិងលោកនាយផ្នែកកំពង់ប្រសាទលោកគីមឡុង ។សេចក្តីរាយការណ៍ខាងលើនេះមិនអាចសុំលោកឌុលគឹមឌីនិងលោកគីមឡុងពន្យល់បានទេកាលពីថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០១៨។