សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​មេ​ច្រក​ជាំ​សា​ង៉ាំ​សំងំ​ស៊ីលុយ​សេវា​នាំចេញ​ជ័យរ​ទឹក​ទៅ​ស្រុក​សៀម​យ៉ាង​ត្រជាក់ចិត្ត​

​មេ​ច្រក​ជាំ​សា​ង៉ាំ​សំងំ​ស៊ីលុយ​សេវា​នាំចេញ​ជ័យរ​ទឹក​ទៅ​ស្រុក​សៀម​យ៉ាង​ត្រជាក់ចិត្ត​

ឧត្តរមានជ័យ ៖ មេ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ជាំ​សាងាំ ត្រូវបាន​គេ​រិះគន់ថា កំពុងតែ​ឃុប​ឃឹត​ជាមួយ​ឈ្មួញ ដឹក​ទំនិញ​គ្មាន​ច្បាប់​អនុញ្ញាត ចូល​ទៅ​ប្រទេស​ថៃ​ជា​រៀងរាល់ថ្ងៃ ពុំ​មាន​ការត្រួតពិនិត្យ​នោះ​ឡើយ​។

​ប្រភព​ពី​អ្នករកស៊ី​ឲ្យដឹងថា នៅ​ច្រក​ជាំ មាន​រថយន្ដ​ដឹក​ទឹកកក​បង្កប់​ទៅដោយ​ជ័រទឹក​រាប់សិប​តោន ក្នុង​មួយ​ខែៗ​បើ ឆ្លង​បា​រ៉ាស់​ច្រកទ្វារព្រំដែន អន្តរជាតិ ជាំ​សាងាំ​ដោយ​ពុំ​មាន​ការត្រួតពិនិត្យ​ពី​សមត្ថកិច្ច​នៅ​ច្រក​នេះ ចូលទៅ​ក្នុង​ប្រទេស​ថៃ ។​

​ករណិយ៍​ជាក់ស្តែង​បាន​កើតឡើង​កាលពី​នៅ​ថ្ងៃ​ទី​២៧​ខែ វិច្ឆិកា ឆ្នាំ​២០១៨​គឺថា លោក​សាប់ យឿន ប្រធាន​ច្រកទ្វារព្រំដែន​អន្តរជាតិ​ជាំ​សាងាំ ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ បាន​បើកដៃ​ឲ្យ​ឈ្មួញ នាំ​ទំនិញ​គ្មាន​ច្បាប់​អនុញ្ញាត​ប្រភេទ​ជ័រទឹក រាប់សិប​តោន ចូល​ទៅ​ប្រទេស​ថៃ តាម​ច្រកទ្វា​អន្តរជាតិ​ជាំ ។​

​ប្រភព ដដែល បានឲ្យដឹង​ថា​វា​មិនមែ​ន​ជា​លើក​ទី​១​ទេ​ដែល លោក សា​ប់ យឿន ប្រធាន​ស្នាក់ការ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ជាំ​សាងាំ​និង​មន្ត្រី​ជំនាញ​គយ​នគរបាល បើក​ឲ្យ​ឈ្មួញ​នាំ​ទំនិញ​គ្មាន​ច្បាប់​អនុញ្ញាត​ឆ្លងដែន​យ៉ាង​អនាធិបតេយ្យ​រាប់​សិប​គ្រឿង​ក្នុង​មួយថ្ងៃៗ គេង​បន្លំ​បំបាត់​ចំណូល​ពន្ធ​រដ្ឋ យ៉ាង​គឃ្លើន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ការដែល​លោក សា​ប់ យឿន ឃុបឃិត​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញ​គេច​ពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់ កំពុង​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ ។​

​ចំពោះ​ព​តិមាន​នេះ​លោក សា​ប់ យឿន ប្រធាន​ស្នាក់ការ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ជាំ​សាងាំ បាន​បដិសេធ​មិន​ឆ្លើយ​ជាមួយ​កាសែត​ដោយ​ថា កំពុង​ជាប់រវល់ និង​បាន​បើក​ឲ្យ​ចុះ​ផ្សាយ បើ​មាន​ទំនិញ​គេច​ពន្ធ ។ ម្ចាស់​អាជីវកម្ម​រកស៊ី​ជ័រទឹក​ឆ្លងដែន​តាម​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ជាំ​សាងាំ បានឲ្យដឹងថា ការរត់​ការបង់ប្រាក់​ឲ្យ​ច្រកទ្វារ​ព្រំដែន​ជាំ​សាងាំ ដូច​បង់​អីវ៉ាន់​ចាបហួយ​ដែរ ។ ចំណែក​រឿង​ចំនួន​ទឹកប្រាក់​មិន​អាច​បញ្ជាក់​បានទេ បន្ត ក្នុង​មួយ​ជើងៗ​ដឹក​បាន​តែ​៥​ទៅ​៦​តោន​តែប៉ុណ្ណោះ ហើយ​ត្រូវ​បង់លុយ​អោយ​គ្រប់​ស្ថាប័ន​ទាំង​អស់​ទើប​អាច​ឆ្លងដែន​ចូល​បាន​៕

Filed in: ព័ត៌មានជាតិ