សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក​ហ៊ុន​ម៉ា​នី​បុត្រា​នាយករដ្ឋមន្ត្រី​ដឹកនាំ​កម្លាំង​យុវជន​ដើរ​ផ្សងព្រេង​ហាត់ប្រាណ​!

លោក​ហ៊ុន​ម៉ា​នី​បុត្រា​នាយករដ្ឋមន្ត្រី​ដឹកនាំ​កម្លាំង​យុវជន​ដើរ​ផ្សងព្រេង​ហាត់ប្រាណ​!

ត្បូងឃ្មុំ​៖ ក្រុម​ថ្មើរជើង​យុវជន​ជាង​៧០០​នាក់​ភាគច្រើន​ជា​មន្ត្រី​ថ្នាក់ដឹកនាំ​ក្នុង​ស្ថាបន័រដ្ឋ​ដឹកនាំ​ដោយ​លោក​ហ៊ុន​ម៉ា​នី​តំណាងរាស្ត្រ​និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​និង​លោក​សាយ​សំ​អាល់​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ជា​អនុប្រធាន បាន​ចាប់ផ្តើម​ចេញដំណើ​រ​ពី​សាលា​បឋមសិក្សា​កោះ​ថ្ម​នៃ​ស្រុក​មេមត់​នៅ​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៩​ខែ​វិច្ឆិកា​ដើម្បី​ដើរ​ក្នុង​ចម្ងាយ​៤០​គីឡូ​ម៉ែត​ទៅកាន​តំបន់​ប្រវត្តិសាស្ត្រ​នៃ​ការប្រកាស​រណៈសិរ្ស​សាមគ្គី​សង្គ្គ​្រោះ​ជាតិ​កម្ពុជា ។​

​ក្រុម​ថ្មើរជើង បាន​ចែក​ជា​២២​ក្រុម បាន​ថតរូប​អនុស្សាវរីយ៍​ជាមួយ​ផ្ទាំង​ថ្ម​ដែល​ឆ្លាក់​ថា​«​នៅទីនេះ វេលា​ម៉ោង​២១ ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​១៩៧៧ ចំ​ថ្ងៃ​ចន្ទ​៥​កើត ខែ​អាសាឍ ឆ្នាំ​ម្សាញ់ នព្វ​ស័ក ពស ២៥២១ សម​មិត្ត ហ៊ុន សែន និង​កម្មាភិបាល​ដ៏​ទុកចិត្ត​៤​នាក់​បាន​ចេញ​ដំណើរ​ឆ្ពោះ​ទៅ​ការផ្តួលរំលំ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត​» កាលពី​៤១​ឆ្នាំមុន​ឆ្ពោះ​ទៅកាន់​ទីតាំង​ប្រវត្តិសាស្ត្រ វិមាន​អនុស្សាវរីយ៍​២​ធ្នូ ក្នុងស្រុក​ស្នួល​កន្លែង​ប្រកាស​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​ដោយ​សម្តេច​ហេង​សំរិន​។​

​ព្រឹត្តិការណ៍ « ៤០ គីឡូម៉ែត្រ ទៅកាន់​ប្រវត្តិសាស្ត្រ ជា​វេទិកា​ពិសេស និង​ជា​បទពិសោធ​ថ្មី​ប្លែក​សម្រាប់​យុវជន ដែល​មាន​គោលបំណង (១)​ឲ្យ​យុវជន​ចេះ​រួម​រួមគ្នា​ក្នុង​គ្រា​លំបាក និង​គ្រា​សុខសាន្ត (២)​ស្វែងយល់​ដោយ​ប្រយោល​ពី​កត្តា​ប្រវត្តិសាស្ត្រ (៣)​ស្វែងយល់​ពី​កម្រិត​សមត្ថភាព ការតស៊ូ ការអត់ធ្មត់ និង​ការដោះស្រាយ​បញ្ហា​ជាក់ស្តែង​របស់​ខ្លួន​នី​មួយៗ និង​(៤)​ជាពិសេស​ផ្តល់ឱកាស​ឲ្យ​យុវជន​រួមគ្នា កម្សាន្ត​សប្បាយ ក្រោយ​ពី​ការសម្រេចបាន​ជោគជ័យ​ក្នុង​ដំណើរ​នេះ ដែល​ជា​បទពិសោធន៍​ដំបូង​ក្នុង​ឆាក់ជិវីត​របស់​ពួកគេ​។​

Filed in: ព័ត៌មានជាតិ