សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សង្ឃ​ប៊ុត​ប៊ុនតិញ ​៖ ​ពន្យា​ពេល​ហែរ​សព​លោក​កែម​ឡី​គ្មាន​កាលកំណត់​!

​សង្ឃ​ប៊ុត​ប៊ុនតិញ ​៖ ​ពន្យា​ពេល​ហែរ​សព​លោក​កែម​ឡី​គ្មាន​កាលកំណត់​!

​ភ្នំពេញ​៖ ព្រះ​តេជគុណ ប៊ុត ប៊ុនតិញ​ប្រធាន​បណ្តាញ​សង្ឍ​ឯករាជ្យ​និង​ជា​សមាជិ​ក​គណៈកម្មកា​រៀបចំ បុណ្យ​ពិធី​បុណ្យសព​លោក​បណ្ឌិត កែម ឡី​នា​ល្ងាច​ថ្ងៃ​ទី​១៥​កក្កដា​បាន ប្រកាស​ធ្វើ​ការពន្យា​ពេល​ការ​ដង្ហែ​សព​លោក ‎​កែម ឡី​វិញ​ដោយ​សំអាង​ថា​៖​យោង តាម​ការ​សំណូម​របស់​ញាតិ​ញោម​ហើយ​ថ្ងៃ​នៃ​ការ​ដង្ហែ​ពិតប្រាកដ នឹង​ត្រូវ​ប្រកាស​នៅ​ពេល​ក្រោយ​ទៀត​។​

​តាម​គម្រោង​សព​លោក បណ្ឌិត កែម ឡី នឹង​ដង្ហែរ​ទៅកាន់​ខេត្ត​តាកែវ នៅ​ថ្ងៃ​អាទិត្យ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៦ ។​ករណី​នេះ​លោក ឃួ​ង ស្រេង អភិបាលរង​រាជធានី​ភ្នំពេញ បាន​ឲ្យ​កាសែត​ដឹង​នៅ ល្ងាច​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៦ ក្រោយ​ពី​បើ​កិច្ចប្រជុំ​គ្នា​ប្រមាណ​ជា​ជិត ២​ម៉ោង​សាលា​រាជធានី បាន​សម្រេច​អនុញ្ញាត​ឲ្យ​ការ​ដង្ហែ​សព​លោក កែម ឡី ពី​វត្ត​ចាស់ ទៅ​ស្រុកកំណើត​ក្នុង​ខេត្ត​តាកែវ ធ្វើឡើង​ជា​ក្បួន​រថយន្ត តែ​មិន​អនុញ្ញាត​ឲ្យ​ដង្ហែ​ថ្មើរជើង​នោះទេ​។​

​លោក ឃួ​ង ស្រេង បានបញ្ជាក់​ថា ការ​មិន​អនុញ្ញាត​ឲ្យ​ដង្ហែ​ថ្មើរជើង ដើម្បី​រក្សា​សណ្តាប់ធ្នាប់ និង សន្តិសុខ ក្នុង​រាជធានី​ភ្នំពេញ និង​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​ផង​ដែរ ។ នៅក្នុង​ពិធី​ដង្ហែ​សព​លោក កែម ឡី ក៏​មាន​ការ​ដា​ក់ម្លាំង​អាជ្ញាធរ​នៅ​តាម​បណ្តា​ផ្លូវ​ដង្ហែ​ផងដែរ ចាប់​ពី​វត្ត​ចាស់ រហូត​ដល់​ជាយ​រាជធានី​ភ្នំពេញ​។ បន្ទាប់ពី​ក្បួន​ដង្ហែ​រំកិល​ចេញផុត​ពី​ជាយ​រាជធានី​ភ្នំពេញ​ហើយ​នោះ សាលា​រាជធានី​ភ្នំពេញ ក៏​បាន​ចាត់​កម្លាំង​ប្រចាំ​នៅតាម​បណ្តោយ​ផ្លូវ​ទៅកាន់​ខេត្ត​តាកែវ ដើម្បី​រក្សា​សណ្តាប់ធ្នាប់ និង​សន្តិសុខ​បន្តទៀត រហូតដល់​គោលដៅ​ផងដែរ​។​

​ជាមួយគ្នានេះ លោក ឃួ​ង ស្រេង បាន​សុំឲ្យ​ប្រជាពលរដ្ឋ​មាន​ការយោគយល់ និង​អធ្យាស្រ័យ ចំពោះ​ការ​មិន​អនុញ្ញាត​ឲ្យមាន​ការដ​ង្ហែ​ថ្មើរជើង នៅក្នុង​ពិធី​ដង្ហែ​សព​លោក កែម ឡី និង​ក៏​ស្នើ​កុំ​ឲ្យ​ជន​ឱកាសនិយម​ឆ្លៀត​យក​ឱកាស​ដ៏​ក្រៀមក្រំ​នេះ មក​គេង​ចំណេញ​នយោបាយ ពីព្រោះ​អាច​ធ្វើឲ្យ​វិញ្ញាណក្ខន្ធ លោក កែម ឡី មិន​អាច​ទៅ​កាន់​សុ​គិត​ភព​ផងដែរ​។​តែ​ឥឡូវ​ផែនការ​ដង្ហែ​សព​លោក​បណ្ឌិត​កែម ឡី​បែរជា​ត្រូវ​ពន្យា​ទៅវិញ​?​។ មិនដឹងថា ក្រៅពី​យោងតាម​បំណង​ខាងលើ ការ​ពន្យា​ពេល​ហែរ​សព​នេះ​គេ​មិនដឹងថា​តើ​ទទួលបាន​ផល​ចំណេញ​អ្វី​ខ្លះទៀត នោះទេ​?​ឬ​ក៏​ទុក​ដើម្បី​ប្រ​ម៉ូ​ល​បច្ចួ័យ​ដើម្បី​ទៅ​សង់​ចេតីយ៍​តំកល់សព និង​ធ្វើ​ជា​បណ្ណាល័យ​និង​សួន​ដូច​ព្រះ​សង្ឍ​ប៊ុ​ត​ប៊ុនតិញ​លើកឡើង​?​។ ព្រោះ​គ្រានតែ​ដឹង​ថា​សព​ត្រូ​ដង្ហែរ​ថ្ងៃទី​១៧​កក្កដា​នៅ​ថ្ងៃទី​១៥​កក្កដា គេ​ឃើញ​មាន​កំណើន​មនុស្ស​ទៅ​គោរព​សព​លោក​បណ្ឌិត​កែម​ឡី​ថែម​ទៀត​។​

​សព​លោក​បណ្ឌិត កែម ឡី ដែល​មាន​ទ្រុំង​ហើម​ត្រូវបាន​ប្តូរ​មក​ដាក់​លើ​គ្រែ​ទឹកកក​ដែល​ទើប​ទទួល​ប ពី​ស្រុក​បារាំង កាលពី​វេលា​ម៉ោង ១:៤៥​នាទី​ព្រឹក ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៦ ហើយ​ត្រូវបាន រៀបចំ​រួចរាល់ នៅវេលា​ម៉ោង ៤:៣០​នាទី​ព្រឹក ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៦​។ គួរបញ្ជាក់​ថា គ្រែ​ទឹកកក​ដាក់​សាកសព​លោក កែម ឡី គឺជា​ផ្តល់ជូន​ដោយ ព្រះសង្ឃ​មួយ​ព្រះអ្គ ដែល​គង់នៅ​ប្រទេស​បារាំង​បាន​ប្រគល់​ជូន​តាមរយៈ​សង្ឍ​នៅ​វត្ត​ស្ទឹងមានជ័យ មួយអង្គ​ដែល​គេ​មិន​បញ្ចេញ​ព្រះនាម​ដល់ ក្រុមគ្រួសារ​សព​លោក កែម ឡី ដើម្បី​រក្សា​សាកសព​ឲ្យបាន​យូរ​។
​តាម​ការគ្រោងទុក​សព​លោក បណ្ឌិត កែម ឡី នឹង​ដង្ហែរ​ទៅកាន់​ខេត្ត​តាកែវ នៅ​ថ្ងៃ​អាទិត្យ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៦ ដោយ​រំពឹងថា នឹង​មាន​អ្នកចូលរួម​ដង្ហែ​យ៉ាងច្រើន​។ យ៉ាងណា​ក៏​ដោយ​គ្រួសារ​លោក កែម ឡី នៅ​មិនទាន់​ច្បាស់​ថា នឹង​បញ្ចុះ​ថ្ងៃ​ណា​ឡើយ​ទេ តែ​អ្នកគាំទ្រ​លោក កែម ឡី នៅ​តែ​ទទូច​ស្នើសុំ​ឲ្យ​គ្រួសារ​សព​បន្ត​រក្សា​សព​លោក កែម ឡី ឲ្យបាន​យូរ ដើម្បី​ប្រជាពលរដ្ឋ ដែល​គោរព​ស្រឡាញ់​លោក កែម ឡី អាច​ចូលរួម​អុជ​ធូប និង គោរព​វិញ្ញាណក្ខន្ធ​។​

​សូមបញ្ជាក់​ថា លោក កែម ឡី អ្នកវិភាគ​បញ្ហា​សង្គម និង​បញ្ហា​នយោបាយ​ផង​នោះ ត្រូវបាន​ខ្មាន់កាំភ្លើង​បាញ់​សម្លាប់​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ ទី​១០ ខែកក្កដា ឆ្នាំ​២០១៦ ពេល​រូបលោក​កំពុង​ចូល ផឹក​កាហ្វេ​នៅក្នុង​ស្តា​ម៉ា​ត ស្ថានីយ៍​ប្រេងឥន្ធនៈ​កាល់​តិច នៅជាប់​ស្តុប​បូកគោ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។ ខ្មាន់កាំភ្លើង ដែល​ប្រើ​រហស្សនាម «​ជួប សម្លាប់​» ត្រូវបាន​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​ដេញតាម​ចាប់បាន​ភ្លាមៗ នៅ​តាម​វិថី​ព្រះ​សុធារស ជិត​វត្ត​ស្វាយ​ពពែ ក្នុង​ខណ្ឌ​ចំការមន ។​ជន​ដៃ​ដែល​គេ​ស្រាវជ្រាវ​ដឹង​ថា​មាន​ឈ្មោះ​ពិត​អឿង​អ៊ាត​អាយុ​៣៨​ឆ្នាំ​មាន ស្រុក​ទីលំនៅ​នៅ​ភូមិ​នគរ​ភាស​ស្រុក​អង្គរធំ​ក្នុង​ខេត្ត​សៀមរាប​ត្រូវបាន តុលា​ចេញ​ដិកា​ឃុំខ្លួន​នៅ​គុ​កព្រៃ​ស​ក្រោម​បទ​ចោទថា​ធ្វើ​ឃាំតកម្ម​ដោយ គិតទុក​ជាមុន​និង​ប្រើ​អាវុធ​ខុសច្បាប់​ដែល​អាច​ជាប់គុក​មួយ​ជិវិត​៕

 

k-leiy-coffine2-500x375 k-leiy-coffine3 k-leiy-but-bun-tinh-500x364

Filed in: ព័ត៌មានជាតិ