សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ចិន​ជិះ​ម៉ូតូ​ដឹក​ឆ្កែ​បុក​គ្នា​ជាមួយ​ម៉ូតូ​ស្រី​ស្លាប់​ទាំង​ពីរ​

ចិន​ជិះ​ម៉ូតូ​ដឹក​ឆ្កែ​បុក​គ្នា​ជាមួយ​ម៉ូតូ​ស្រី​ស្លាប់​ទាំង​ពីរ​

​ភ្នំពេញ ៖​បុរស​ជនជាតិ​ចិន​ម៉ាឡេ​ម្នាក់​បាន​បាត់បង់​ជីវិ​ត​ជា​មួយ​ឆ្កែ​ជាទី​ស្រ​លា​ញ៉​ផស់​គាត់​។ ឯ​នារី​២​នាក់​រងរបួស​ធ្ងន់ ដោយសារ​ម៉ូតូ​ស្កូ​ពី​និង​ហ្សូ​ម​រ័​បុក​គ្នា​ពេញទំហឹង​ខ្ទាត​ប្រហែល​៥០​ម៉ែត កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ទាបភ្លឺ ឈានចូល​ថ្ងៃ​អង្គារ ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ចំនុច​មុខ​ស្ថានីយ៍​បូមទឹក​ស្អុយ​យ​បឹងទំពុន ក្នុងភូមិ​៣ សង្កាត់​បឹងទំពុន​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

​ជនរងគ្រោះ​មាន ឈ្មោះ ឆា អ៊ី​ហួយ ជនជាតិ​ចិន ម៉ាឡេ អាយុ​៥១​ឆ្នាំ ធ្វើការ​រោងចក្រ​នៅ​សង្កាត់​កំបូល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ស្នាក់នៅ ជាមួយ​ប្រពន្ធ​ជនជាតិខ្មែរ នៅ​ភូមិ​ក្រពើ​ហារ សង្កាត់​ព្រែក​ឫស្សី ក្រុង​តាខ្មៅ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ស្កុប​ពី ពណ៌​ឈាមជ្រូក ពាក់​ស្លាក​លេខ​ភ្នំពេញ​1CG-3912 ខ្ទេច​មួយ​កំណាត់​មុខ នឹង​សត្វ​សុនខ​មួយ​ក្បាល​ក៏​ស្លាប់​ទៅ​តាម​ម្ចាស់​ដែរ ។
​ចំណែក​ម៉ូតូ​មួយគ្រឿង​ទៀត​ម៉ាក zooer-X ពណ៌​ក្រហម​លា​យស ពាក់​ស្លាក​លេខ​ភ្នំពេញ 1HD-2430 បើកបរ​ដោយ​នារី​រូប​ស្រស់ស្អាត​២​នាក់ មិន​ស្គាល់​អត្តសញ្ញាណ រងរបួស​ធ្ងន់ ត្រូវបាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ ។​

​ក្រោយ​កើតហេតុ​សព​ត្រូវ​សាច់ញាតិ​ដឹក​យក​ទៅ​ធ្វើបុណ្យ​នៅ​ក្រុង​តាខ្មៅ រង់ចាំ​ទាក់ទង​ទៅខាង​សាច់ញាតិ​សព​នៅ​ប្រទេស​ម៉ាឡេស៊ី ។ ម៉ូតូ​ទាំង​២ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ជំនាញ យកទៅ​រក្សាទុក​បណ្តោះអាសន្ន នៅ​ស្នងការដ្ធាន​នគ​បាល​ចរាចណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ ៕

Filed in: គ្រោះថ្នាក់ចរាចរណ៍