សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​យួន​លួច​ចូល​មក​កាប់​ឈើ​ខ្មែរ​ក្នុង​ខេត្ត​រតនៈគីរី​តាម​ច្រករបៀង​ប៉ុស្តិ​ខ្លាធំ​?!

​យួន​លួច​ចូល​មក​កាប់​ឈើ​ខ្មែរ​ក្នុង​ខេត្ត​រតនៈគីរី​តាម​ច្រករបៀង​ប៉ុស្តិ​ខ្លាធំ​?!

រតនៈគីរី​៖​យួន​លួច​ចូល​កាប់​ឈើ​តាម​ព្រំដែន​ខេត្ត​ង្ស​រ​តន​:​គី​រី​សង្យ័យ​លោក ងួន សុ​វណ្ណា មេ​វរៈ​លេខ​៦២៣​នគរបាល​ការពារ​ព្រំដែន​គោក​និង​លោក​មិន​ផុន​មេ​ប៉ុស្តិ​ខ្លាធំ ជា​មេក្លោង​បើកដៃ​ឲ្យចូល​?​។

​ប្រជា​សហគម​ន៍​បាន​និយាយថា លោក មិន ផុន មេ​ប៉ុស្តិ ច្រករបៀង​ខ្លាធំ ចំណុះ​អោយ​នគរបាល វរៈ​ការពារ​ព្រំដែន​គោក​លេខ ៦២៣​ត្រូវបាន​ខាង​មន្ត្រី​បរិស្ថាន​ប្តឹង​ថា បាន​ឃុប​ឃឹត​ប្រព្រឹត្ត​អំពោះ​ក្បត់​ដោយ​បើកដៃ​ឲ្យ​ឈ្មួញ​វៀតណាម​ចូល​មក​កាប់​បំផ្លាញ​ព្រៃឈើ​ខុស​ច្បាប់​និង ដឹកជញ្ជូន​ឈើប្រណិត​យ៉ាង​អ​នា​ធិប តេ​យ្យទៅលក់​នៅ​ព្រំដែន​ប្រទេស​វៀតណាម​។​

​បើ​តាម​ប្រជាពលរដ្ឋ​បង្ហាញថា​៖​ចោរ​យួន​បាន​ប្រើប្រាស់​ឡាន​កែឆ្នៃ​ធុន​យក្ស ចូល​ស្រុក​ខ្មែរ​តាម​ប៉ុស្តិ៏​ច្រក​បៀង​ខ្លាធំ​ដែល​គ្រប់គ្រង​ដោយ​លោក​មិន ផុន ។​ព្រោះ​នៅ​ទីនោះ​មាន​កម្លាំងប្រដាប់អាវុធ​យាមកាម​យ៉ាង​តឹងរឹង ហាម​ដាច់ខាត​មិន​អោយ​អ្នកសារព័ត៌មាន​ចូល​ផ្តិត​យក​រូបភាព​បង្ហាញ​ពី​ការពិត​ឡើយ​។ បើសិន​នរណា​ម្នាក់​ហ៊ាន​ចូល​គឺ​ត្រូវ​ប្រឈម​នឹង​គ្រោះថ្នាក់ ព្រោះ​ទីតាំង​នេះ​ជា​កន្លែង​ឈ្មួញ​ឈើ​ជនជាតិ​យួន​ចូល​មក​កាប់​និង​លាក់​ទុក​ឈើ​រាប់ពាន់​ម៉ែត្រ គូ​ប​។​

​សកម្មភាព​ចូល​កាប់បំផ្លាញ​ព្រៃឈើ​ខ្មែរ​ពី​សំណាក់​ជន ជាតិ​យួន​ដោយ​រលូន​ទ្រង់ទ្រាយ​ធំ​បែប​នេះ វា​ទាល់តែ​លោក ងួន សុ​វណ្ណា មេ​នគរបាល​វរៈ​៦២៣ និង​ត្រូវ​ជា​ឪពុកមា​មេ​ឈ្មួញ​ល្បី​ឈ្មោះ​ប្តី​ប្រពន្ធ​ប្រចាំ​ខេត្ត​រតនគិរី ជា​មេក្លោង​លាក់​មុខ ទើប​អាច​ធ្វើ​សកម្មភាព​ល្មើសច្បាប់​បាន​។​

​ប្រភព​ពី​សហគមន៍​ភូមិ​សាមុទ្រ​លើ ឃុំ​សេ​ដា​ស្រុក​លំផាត់​បាន​លើកឡើង​ថា លោក​មិន ផុន មេ​ប៉ុស្តិ​ខាងលើ​និង​ប្រពន្ធ​ឈ្មោះ វ៉ាន់ ចា​ន្នី ហៅ​ចែ​ច្រឹប​នេះ​គឺ​មិនមែន​មេ​ឈ្មូញ​ធម្មតា​ទេ​គឺ​ធ្លាប់​រកស៊ី​បទល្មើស​ព្រៃឈើ​ជា​យូរ​ឆ្នាំ​មកហើយ​។​

​មេ​ឈ្មួញ​ប្តី​ប្រពន្ធ​រូប​នេះ មិន​ឆ្អែត ឆ្អន់ និង​របរជំនួញ​ឈើប្រណិត ខុស​ច្បាប់​ទេ​ព្រោះ​វា​រក​ចំណូល​ស្រួល​។ ពួក​គេ​កាប់​ដឹកជញ្ជូន​ចេញពី​ស្រុក​លំផាត់​ទៅ​លក់​ស្រុក​យួន​ទាំង​យប់​ទាំង​ថ្ងៃ​គ្មាន​សមត្តកិច្ច​ជំនាញណាប​ង្ក្រា​បឡើយ​។ ក្នុង​មួយ​ថ្ងៃៗ​ឈើ​ជា​ច្រើន​ម៉ែត្រ​គីប​ត្រូវបាន​គេ​កាត់​គល់​កាត់​ចុង ដឹក​តាម​រថយន្ត​ច្នៃ​ដែល ហៅ​ថា​ឡាន​ប៉ា​កុង នាំ​ចេញ​តាម​ច្រក​ប៉ុស្តិ​ខ្លាធំ​ដែល​មាន​ម្សៀ​មិន​ផុន​ទទួលខុសត្រូវ​។​

​ដោយឡែក​លោក ងួន សុ​វណ្ណា​មេ​វរៈ ត្រូវបាន​គេ​រាយ​កាណ៍​ថា​អគ្គស្នងការ​នគរបាល​ជាតិ​ធ្លាប់​រៀបចំ​ឯកសា​រដក​ចេញពី​តំណែង​មេបញ្ជាការ​នគរបាល​ការពារ​ព្រំដែន​វរៈ​លេខ​៦២៣​ម្តង តែ​ត្រូវបាន​ស្ងប់ស្ងាត​ទៅ​វិញ​ប្រហែលត្រូវ​ថ្នាំ​? ។​ឥឡូវនេះ​លេច​ធ្លាយ​ព​តិមាន​ឃុបឃឹត​ឲ្យ​យួន​ចូល​កាប់​ឈើ​ទៀ​។​មិនអាច​សុំ​ការបកស្រាយ​អំពី​សេចក្តីរាយការណ៍​ព​តិមាន​នេះ​បាន​នៅឡើយ​តែ​សង្ឃឹមថា​នឹង​មាន​ការបកស្រាយ​ពី​ស្ថាប័ន​ពាក់​ពន្ធ័​ជា​មិន​ខាន​ថា​តើ​កម្មម​ភាព​ពួក​យួន​ហ្នឹង​វា​ចូលមក​យ៉ាងម៉េច​?​។​

Filed in: ព័ត៌មានជាតិ