សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សាច់​សត្វព្រៃ​គ្រប់​ប្រភេទ​ដាក់​លក់​ដោយ​សេរី​មិន​ខ្លាច​ច្បាប់​នៅក្នុង​ផ្សារ​សាម្គី​ក្រុង​ស្ទឹងត្រែង​

​សាច់​សត្វព្រៃ​គ្រប់​ប្រភេទ​ដាក់​លក់​ដោយ​សេរី​មិន​ខ្លាច​ច្បាប់​នៅក្នុង​ផ្សារ​សាម្គី​ក្រុង​ស្ទឹងត្រែង​

​ក្រុង​ស្ទឹងត្រែង ៖ ករណីយ៍​ចាប់​សម្លាប់​សត្វព្រៃល​ក់​យក​លុយ​ចាយ​ប្រឆាំង​ច្បាប់​នៅក្នុង​ផ្សារ​សាមគ្គី​ខេត្តស្ទឹងត្រែង ត្រូវបាន អង្គភាព​សារព័ត៌មាន​ជាច្រើន​ធ្វើការ​ផ្សព្វផ្សាយ តែ​មិន​ដែល​ឃើញ​មាន​ការទប់ស្កាត់​និង​ចាប់​បង្ក្រាប ពី​សំណាក់​អស់លោក​អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថិ​ច្ច មន្ត្រី​ជំនាញ​ណា​ឡើយ​ប្រហែល​ពួក​អស់​នោះ​ឆ្ងាញ់​សត្វព្រៃ​ហើយ​បានជា​គេ​ឃើញ​នៅ​តែ​បន្តឲ្យមាន​ការចរាច​រ ជួញដូរ​លក់​យ៉ាង​អនាធិបតេយ្យ​រាល់ថ្ងៃ​ដដែល​។

​ជាក់ស្ដែង​នៅ​ថ្ងៃទី​២៥​ខែវិច្ឆិកា​ឆ្នាំ​២០១៨ គេ​សង្កេតឃើញ ពួក​អាជីវករ​មួយចំនួន​បាន​ដាក់តាំង​លក់​សាច់​សត្វព្រៃ មាន​ទាំង​សាច់សត្វ​ស្លាប់​និង​មាន​ទាំង​សត្វ​ដែល​នៅ​រស់​គ្រប់​ប្រភេទ​ជាច្រើន នៅតាម​បណ្ដោយ​ដងផ្លូវ​ខាងក្រោយ​ផ្សារ​សាមគ្គី​ខេត្តស្ទឹងត្រែង​ដោយ​គ្មាន​ខ្លាច​ញញើត​អ្វី​ឡើយ​។ គេ​មិនដឹងថា​តើ​ឯកឧត្ដម ម៉ុម សារឿ​ន​អភិបាលខេត្ត​ស្ទឹងត្រែង លោក​មាន​បាន​ដឹង​និង​បាន​ជ្រាប​ជា​ព័ត៌មាន​រំលោភ​ច្បាប់​ព្រៃឈើ​ដែរ​ឬ​អត់​ទេ បានជា​គ្មាន​វិធានការណ៍​យ៉ាងណា​ចំពោះ​រឿង​នេះ​សោះចឹង​នោះ​។​

​ដោយសា​កក់ក្តៅ​ដូច​អាំង​ផេះ​ជាមួយ​ចៅហ្វាយខេត្ត​ដែល​ចូលចិត្ត​ឆី​សត្វព្រៃ​នោះ​ប្រជាពលរដ្ឋ​ដែល​ស្រលាញ់​បរិស្ថាន​បាន សូម​គោរព​រាយការណ៍ និង​សូម​អំពាវ​ទៅដល់ ឯកឧត្ដម សាយ សំ​អាល សូម ឯកឧត្ដម មាន​ចំណាត់កា​រណ៍​ចំពោះ​មន្ត្រី​ជំនាញ​ក្រោម​ឱវាទ ឲ្យធ្វើ​ការចុះ​ចាប់​បង្ក្រាប​អ្នកជួញដូរ​លក់​សាច់សត្វ​ព្រៃ​ខុសច្បាប់​ទាំងអស់​នោះ​ផង​ទាន​។ បើ​ពុំ​ដូច្នោះ​ទេ​សត្វព្រៃ​គ្រប់​ប្រភេទ​នៅក្នុង​ស្រុក​ខ្មែរ ពិសេស​ក្នុង​អាណាចក្រ​ខេត្ត​ស្តឹង​ត្រែង​ច្បាស់​ជា​រង​នូវ​ការ​រលាយ​ផុត​ពូជ​ខ្ទេចខ្ទី​អស់​ជា​មិនខានឡើយ​។​

Filed in: ព័ត៌មានជាតិ