សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​បែកធ្លាយ​តារា​ហ្វេ​ស​ប៊ុកនាង​គង់​សុត្រាវី​ថៅកែ​សំអាងការ​មាន​ស្នេហារ៍​ត្រីកោណ​!

​បែកធ្លាយ​តារា​ហ្វេ​ស​ប៊ុកនាង​គង់​សុត្រាវី​ថៅកែ​សំអាងការ​មាន​ស្នេហារ៍​ត្រីកោណ​!

ភ្នំពេញ​៖ អ្នកនាង គង់ សុ​ត្រា​វី ត្រូវបាន​គេ​ចាត់ទុកថា​ជា​តារា​ហ្វេ​សប៊ុក​ដែល​មាន​ប្រជាប្រិយភាព​មិនចាញ់​តារា​សិល្បៈ​ឡើយ​។ នាង ក៏​ជា​ម្ចាស់​ជំនួញ​ធំ​២ គឺ​ហាង​ម្កុដ​មាស​ខ្មែរ​សម្អាងការ និង​មជ្ឈមណ្ឌល​ថែរក្សា​សម្ផស្ស​ឌី​សែ​ល នៅ​ម្ដុំ​ស្ដុប​ទួលគោក​។

​តែ​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​ភ្ញាក់ផ្អើល​គឺ​ការលេច​ធ្លាយ​ចេញ​រឿងរ៉ាវ​ស្នេហា​ត្រីកោណ​មួយ​កាល​ពី​ថ្មីៗ​នេះ​។​

​បុរស​ដែល​អ្នកស្រី​កៀក​កើយ​លើ​គ្រែ​យ៉ាង​ផ្អែមល្ហែម​នោះ គឺជា​ឯកឧត្តម និង​ជា​អ្នកឧកញ៉ា​ល្បីឈ្មោះ​ដែល​មាន​គេ​ស្គាល់​ច្រើន​និង​មាន​ប្រពន្ធ​កូន​ផងដែរ​។

​ប្រភព​ដែល​ទម្លាយ​រឿងរ៉ាវ​ស្នេហារ៍​ត្រីកោណ​នេះ​និង​ប្រកាស​ថា​នឹង​បកស្បែក​អោយ​កាន់តែ​ខ្លាំង​បើ តារា​ហ្វេ​សប៊ុក អ្នកនាង គង់ សុ​ត្រា​វី តបត​និយាយថា​«​វា​មាន​ដោយសារ​យកប្ដី​គេ​ទេ ហើយ​ក្រោយ​ការបញ្ចេញ​រូបថត​វា​មួយ​ប្ដី​គេ​នេះ បើ​វា​ខ្លាំង ខ្ញុំ​នឹង​បង្ហាញមុខ​ប្ដី​គេ​ជា​សាធារណៈ ហើយ​ទុកអោយ​ភរិយា​គេ​ដឹង​គេ​ប្ដឹង​វា​អោយ​បះសក់​តែម្ដង ព្រោះ​តាំងពី​វា​បាន​អា​ប៉ិ​នឹង​ក្រោយ វា​ដើរ​អួត​គេ​ថា​វា​ក៏​ជា​ប្រពន្ធ​ដែរ ហើយ​តាម​ដឹង​វា​បាន​ពី​អា​ប៉ិ​នឹង​បែប​ដល់​លាន​(​ដុល្លារ​)​ផង ព្រោះ​អា​ប៉ិ​នឹង​សេដ្ឋី​កំពូល​ចាយលុយ​!»​។​

​កាលពីមុន តារា​ហ្វេ​សប៊ុក អ្នកនាង គង់ សុ​ត្រា​វី គ្រាន់តែ​ជា​ម្ចាស់​សម្អាងការ គង់ សុ​ត្រា​វី នៅ​ខេត្ត​សៀមរាប​ប៉ុណ្ណោះ ប៉ុន្តែ​ក្រោយមក​ដោយសារ​តែ​រូប​សម្រស់​ផូរផង់ ក៏​ទាក់ទង​ស្នេហា​ជាមួយ​កូនប្រសារ​របស់​ម្ចាស់​ហាង​ពេជ្រ​ធំ​មួយ​នៅ​ភ្នំពេញ បណ្ដាលអោយ​ប្ដី​ប្រពន្ធ​មួយគូ​នេះ​ឈាន​ដល់​ការបែកបាក់​។

​យ៉ាងណាមិញ អ្នកនាង​ទើបតែ​បាន​ហ៊ឺហារ​ឡូយឆាយ​ក្រោយពី​បាន​ទាក់ទង​ចងសម្ព័ន្ធ ជាមួយ​បុរស​ជា​អតីត​ឧកញ៉ា និង​ជា​ឧកញ៉ា​សព្វថ្ងៃ​នេះ​ប៉ុណ្ណោះ ទើប​ក្លាយជា​អ្នកមាន​បាន ដោយ​បាន​ទាំង​បើកហាង​ម្កុដ​មាស​ខ្មែរ​សម្អាងការ និង​មជ្ឈមណ្ឌល​ថែរក្សា​សម្ផស្ស​ឌី​សែ​ល ទ្រង់ទ្រាយ​ធំ​នៅ​ម្ដុំ​ទួលគោក អស់​ដើម​ខ្ទង់​លាន​ដុល្លារ​។​

​ការទម្លាយ​រឿង​ដ៏​រសើប​នេះ តារា​ហ្វេ​សប៊ុក អ្នកនាង គង់ សុ​ត្រា​វី មិនទាន់​មាន​ការបកស្រាយ​នៅឡើយ​ទេ​ព្រោះ​វា​មិន​ដែល​យក​គ្នា​រាប់​ឆ្នាំ​ហើយ​ទើបតែ​បែកធ្លាយ​នោះទេ​។ យើង​នឹង​រងចាំ​ទទួល​ការបកស្រាយ​របស់​អ្នកនាង ជុំវិញ​ការទម្លាយ​ដ៏​រសើប​នេះ ដើម្បី​អោយ​ដឹង​ច្បាស់​ថា​អ្វី​ដែល​បាន​ទម្លាយ​ចេញ​មាន​ការពិត​កម្រិតណា​?​។​

 

Filed in: ព័ត៌មានជាតិ