សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ឯកឧត្តម លឹម ស៊ីដេនី​ន រដ្ឋលេខាធិការ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ចុះ​ត្រួតពិនិត្យ​និង​វាយតម្លៃ​បច្ចេកទេស​លើ​គម្រោង​ស្តារ​ឡើងវិញ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៧

ឯកឧត្តម លឹម ស៊ីដេនី​ន រដ្ឋលេខាធិការ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ចុះ​ត្រួតពិនិត្យ​និង​វាយតម្លៃ​បច្ចេកទេស​លើ​គម្រោង​ស្តារ​ឡើងវិញ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៧

​ក្រចេះ​៖ ឯកឧត្តម លឹម ស៊ីដេនី​ន រដ្ឋលេខាធិការ និង​ដឹកនាំ​ក្រុមការងារ​នៃ​ក្រសួង និង​លោក ស្រេង ស្រស់ ប្រធាន​មន្ទីរ​សាធារណកា និង​ដឹកជញ្ជូន​ខេត្ត​ក្រចេះ ចុះ​ត្រួតពិនិត្យ និង​វាយតម្លៃ​បច្ចេកទេស​គុណភាព​កំណាត់​ផ្លូវជាតិ​លេខ​៧ ពី​ក្រុង​ក្រចេះ​ឆ្ពោះទៅ​ស្រុក​សំបូរ ក្នុង​ខេត្ត​ក្រចេះ​។​

​ការចុះ​ត្រួតពិនិត្យ និង​វាយតម្លៃ​លើ​គម្រោង​ស្តារ​ឡើងវិញ​កំណាត់​ផ្លូវជាតិ​លេខ​៧ គឺ​ធ្វើឡើង​នា​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ ដែល​បច្ចុប្បន្ន​គម្រោង​នេះ​សម្រេចបាន​៩៨% និង​គ្រោង​បញ្ចប់​គ្រោង​ទាំងស្រុង​នៅ​ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ​។​

​ឯកឧត្តម លឹម ស៊ីដេនី​ន រដ្ឋលេខាធិការ បាន​មានប្រសាសន៍ថា គម្រោង​ស្តារ​ឡើងវិញ​កំណាត់​ផ្លូវជាតិ​លេខ​៧ ពី​ចំនុច​គម​លេខ​៣៣១ (​រង្វង់​មូល​ខ្លា​ស្ទុះ​) ស្ថិតក្នុង​ភូមិ​កា​ប៉ូ សង្កាត់​អូរ​ឬ​ស្សី ក្រុង​ក្រចេះ រហូត​ដល់​ចំនុច​គីឡូម៉ែត្រ​លេខ​៤២៤ ចំនុច​អូរ​កណ្តៀរ ស្ថិតក្នុង​ភូមិ​អូរ​ព្រះ ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ដោយមាន ប្រវែង​ជាង​៩៣​គីឡូម៉ែត្រ ដោយ​ក្រាល​បេតុង​កៅស៊ូ AC កំរាស់ ០.១០​ម ដែល​ជា​ជំនួយ​ឥត​សំណង​ពី​សាធារណរដ្ឋ​ប្រជាមិនិត​ចិន​។ ដោយ​អភិវឌ្ឍន៍​ផ្លូវ​ពី​ក​ម្រឹត​៣ មក​ជាក​ម្រឹត​២​វិញ ជា​ជំនួយ​ឥត​សំណង​លើក​ទី​១ ដោយ​មាន​ការជួយជ្រោមជ្រែង​តាមរយ​ស្ថានទូត​ចិន​។​

​ក្រោយពី​ក្រុម​ការងារ​បាន​ចុះ​ពិនិត្យ និង​ជួបពិភាក្សា​ជាមួយ​តំណាង​ភាគី​ចិន​រួច ឯកឧត្តម លឹម ស៊ីដេនី​ន បានបញ្ជាក់​ថា ទិសដៅ​បន្ត ចាប់ពី​ថ្ងៃ​ទី​២៧ ខែវិច្ឆិការ ឆ្នាំ​២០១៨ ក្រសួង​នឹង​រៀបចំ​ចាត់តាំង​ក្រុម​ការងារ​ជា​ផ្លូវការ​ដើម្បី​ចុះ​អនុវត្តន៍​ការងារ​៕

Filed in: ព័ត៌មានជាតិ