សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ចាប់​ជនជាតិ​ចិន​បាន​ម៉ា​ហ្វូង នៅ​ខេត្ត​តាកែវ​ពាក់ព័ន្ធ​ពី បទ​ជំរិត​ទារប្រាក់​តាម​អ៊ិន​ធើ​ណិ​ត​

ចាប់​ជនជាតិ​ចិន​បាន​ម៉ា​ហ្វូង នៅ​ខេត្ត​តាកែវ​ពាក់ព័ន្ធ​ពី បទ​ជំរិត​ទារប្រាក់​តាម​អ៊ិន​ធើ​ណិ​ត​

​ខេត្ត តាកែវ​៖ ក្រោម​ការបញ្ជា​ផ្ទាល់​ពី​ឯកឧត្តម នាយ​ឧត្តមសេនីយ៍សន្តិ​បណ្ឌិ​ត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ នៅ​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ កម្លាំង​នគរបាល​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន សហការ​ជាមួយ​នគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ និង ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខត្ត​តាកែវ បាន​បើក​ប្រតិបត្តិកា​r​បង្ក្រាប និង​ចាប់ខ្លួន​ជនជាតិ​ចិន មួយ​ក្រុម​ធំ​មាន​គ្នា​ចំនួន​២៣៥​នាក់ (​ស្រី​៣៦) នៅ​ស្រុក​ត្រាំកក់ និង​ស្រុក​បាទី ដែល​ជាប់​ពាក់ព័ន្ធ​ករណី ចាប់ជំរិត​ទារប្រាក់ តាម​ប្រព័ន្ធ Internet ។

​ទីតាំង​ដែល​សមត្តកិច្ច​ចុះ​បង្ក្រាប​រួមមាន​៖​ទី​តាំងទី​១/ ស្ថិតនៅ​ភូមិ​បុស្ស​តា​ផង់ ឃំ​ល​ត្រពាំង​ក្រញូង ស្រុក​ត្រាំកក់ ឃាត់ខ្លួន​ជន​ជាតិចិន​ចំនួន​៦៣​នាក់ ស្រី​០៧​នាក់​

​ទី​តាំងទី​២/​ស្ថិតនៅ​ភូមិ​បុស្ស​តា​ផង់ ឃុំ​ត្រពាំង​ក្រញូង ស្រុក​ត្រាំកក់ ឃាត់ខ្លួន​ជន​ជាតិចិន ចំនួន​១២​នាក់​(​ប្រុស​)​។​ទី​តាំងទី​៣/ ស្ថិតនៅ​ភូមិ​តាំង​ដូង ឃុំ​តាំង​ដូង ស្រុក​បាទី ឃាត់ខ្លួន​ជន​ជាតិចិន ចំនួន​៧០​នាក់ ស្រី​២៤​នាក់​។​ទី​តាំងទី​៤/​ស្ថិតនៅ​ភូមិ​ព្រៃ​ក្រាយ ឃុំ​តាំង​ដូង ស្រុក​បាទី ឃាត់ខ្លួន​ជន​ជាតិចិន​ចំនួន ៩០​នាក់ ស្រី​០៥​នាក់ សរុប​ទាំង​០៤​ទីតាំង ចំនួន​២៣៥​នាក់ ស្រី​៣៦​នាក់​។​

​សម្រាប់​ជនជាតិ​ចិន​ទាំងនេះ ត្រូវបាន​ចាប់ខ្លួន រួមជាមួយ​វត្ថុតាង​ជាច្រើន ត្រូវបាន​រឹបអូស ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​ចាត់ការ​តាមច្បាប់​។​

 

Filed in: ព័ត៌មានជាតិ