ថ្មីៗនេះ គណកម្មាធិការជាតិ សុវត្តិភាពចរាចរណ៍ផ្លូវគោក(គ.ស.ច.គ) បានចាត់បញ្ជូនក្រុមការងារចំនួន ០៧ ក្រុមបន្ថែមទៀត ឱ្យចុះទៅជួយធ្វើការងារនៅតាមបណ្ដាខេត្ត-ក្រុងទាំង ២៥ ដើម្បីជួយពង្រឹងការងារត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ឱ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់ ក្នុងខណៈតួលេខនៃចំនួនជនរងគ្រោះដោយថ្នាក់ចរាចរណ៍ចេះតែកើនឡើងជាលំដាប់។
អនុលោមតាមគោលការណ៍ណែនាំរបស់សម្ដេចក្រឡាហោម ស. ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រធានគណម្មាធិការជាតិ សុវត្តិភាពចរារចណ៍ផ្លូវគោកឯកឧត្តម ឧត្តមសេនីយ៍ រុន រត្នវាសនាប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈបានខិតខំយកអស់កម្លាំងកាយចិត្តប្រាជ្ញាស្មារតីអនុវត្តតាមវិធានការយ៉ាងម៉ឺងម៉ាត់
សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យមានប្រសិទ្ធិភាព។
យោងតាមទិន្ន័យរបាយការណ៍ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ
គិតត្រឹមថ្ងៃ១៥ ខែកក្ដដា ឆ្នាំ ២០១៦ នេះ គ្រោះថ្នាក់ចរាចរណ៍មានចំនួន ១១៦ លើក / ១២៦ លើកក្នុងនោះ កើនឡើងចំនួន ១០ លើកស្មើនិង ៨% ដោយក្នុងស្លាប់ ៤៨ នាក់/៥១នាក់ ថយចុះ ៣ នាក់ស្មើ ៦% របួសសរុប ២២៥ នាក់/២០១នាក់ កើន ៥៤នាក់ ស្មើ និង២៧% របួសធ្ងន់ ១៣៧ នាក់/១៤២ នាក់ថយចុះ ១ នាក់ ស្មើនិង១%,របួសស្រាល ១១៨ នាក់/ ៥៩នាក់
កើន ៥៩ នាក់ស្មើនឹង ១០% ។
គួរបញ្ជាក់ផងដែរថា នៅរាជធានីភ្នំពេញរយៈពេល ១៥ ថ្ងៃកន្លងមកនោះ មានគ្រោះថ្នាក់ចរាចរណ៍ចំនួន ២ លើក របួស ៣ នាក់ វីឯបណ្ដាខេត្តដែលគ្រោះថ្នាក់ច្រើនក្នុងនោះ ខេត្តកំពង់ធំ ៨ លើក ស្លាប់ ៩ នាក់ របួស ៩ នាក់ ខេត្តបន្ទាយមានជ័យ ១០ លើក ស្លាប់ ៥ នាក់របួស ១៣ នាក់, ខេត្តកំពង់ស្ពឺ ៨ លើកស្លាប់ ៦ នាក់របួស ៩ នាក់, ខេត្តតាកែវ ៨ លើក
ស្លាប់ ៤ នាក់របួស ៤៦ នាក់,ខេត្តកណ្ដាល ៤ លើកស្លាប់ ៣ នាក់របួស ៣ នាក់, ខេត្តព្រះសីហនុ ១៣ លើកស្លាប់ ៣ នាក់របួស ២៤ នាក់,ខេត្តក្រចេះ ៣ លើក ស្លាប់ ៣ នាក់របួស ១ នាក់ និងកំពង់ចាម ៦ លើក ស្លាប់ ២ នាក់របួស ៨ នាក់ និងយានខូចខាតម៉ូតូ ១២១ គ្រឿង, រថយន្ត ៤៣ គ្រឿង, រថយន្តធំ ២៣ គ្រឿង, យានផ្សេងៗ ៦ គ្រឿងនៅទូទាំងប្រទេស។
គ្រោះថ្នាក់ដែលកើតមាននេះ បណ្ដាលមកពីអ្នកបើកបរបញ្ជារយានយន្តហួសល្បឿន, ផឹកស្រាស្រវឹង,
បើកបរជែងមិនប្រកាន់ស្ដាំ និងមិនគោរសិទ្ធិបើកបរតាមច្បាប់កំណត់។
ទន្ទឹមនិងនេះដែរ ក៏មានអ្នកបើកបរមួយចំនួនត់ឆ្វែងឬស្ដាំដោយធ្វេសប្រហែស ឬងងុយដេកបង្ករជាគ្រោះថ្នាក់ផងដែរ។
ទោះបីយ៉ាងណា ឯកឧត្តម ឧត្តមសេនីយ៍ រុន រត្នវាសនាប្រធាននាយកដ្ឋានបានប្ដេជ្ញាយ៉ាងម៉ឺងម៉ាត់ថា និងរិះរកគ្រប់មធ្យោបាយអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក ធានាឱ្យបាននូវការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យថយចុះតាមដែលអាចធ្វើទៅបាន។