សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ឈ្មួញ​និយាយ​ពី​មេ​គយ​ទំនប់រលក​ណុប​អាន​និង​លោក​កែវ​អង្កាម​ពូកែ​គោះ​ថា​យក​ឲ្យ​មេ​!

​ឈ្មួញ​និយាយ​ពី​មេ​គយ​ទំនប់រលក​ណុប​អាន​និង​លោក​កែវ​អង្កាម​ពូកែ​គោះ​ថា​យក​ឲ្យ​មេ​!

ខេត្ត​ព្រះសីហនុ ៖​ទោះបីជា​មាន​ការ​រអ៊ូរ​ទាំ​ពី​រឿង​គយ​គោះ​ក៏ដោយ​តែ​ទំនិញ​ជា​ច្រើន​ប្រភេទ​ដែល​ដឹក​តាម ទូក​ពី​ប្រទេស​ថៃ​មក​មក​នៅ​តែ​សម្រុក ចូល​ចត​នៅ​ផែ​ទំនប់រលក ខេត្ត​ព្រះសីហនុ ដដែល​។​មូលហេតុ​គឺ​ដោយសារ​គយ​នៅ​ទីនោះ​បាន​ជួយ​សម្រួល​ខ្លះ​ដែរ​។

​គយ​នៅ​តំបន់​មាន​ទំនិញគេចពន្ធ​ច្រើន​នោះ​គ្រប់គ្រង​លោក ណុប សំអាន ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ទំនប់ រលក និង​មាន​កិច្ចសហការ​ជាមួយ​លោក កែវ អង្កា​ម គយ​ចល័ត​ប្រចាំការ​នៅ​ផែ​ទំនប់រលក ។​ក្រុម​ឈ្មួញ​បាន​រាយការណ៍​ថា ទាំង​លោក ណុប សំអាន មេ​គយ ទំនប់ រលក និង លោក កែវ​អង្កាម​មេ​គយ​ចល័ត​ប្រចាំការ​នៅ​ផែ​ទំនប់​រលក​បាន​បង្ខំ​ឲ្យ​ឈ្មួញ​បង់ប្រាក់​ជា​ច្រើន​ដំណាក់កាល​។​

​ក្នុងនោះ ទី​១-​មេ​គយ​ទាំង​២​រូប បាន​យក​លុយ​ពី​ការដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ នៅ​លើ​ទូក ដែល​មក​ចត​នៅ​កំពង់ផែ ។​ទី​២-​លោក កែវ អង្កា​ម ក្រុម​គយ​ចល័ត​បាន​គំរាម និង​តម្រូវ​ឲ្យ​គយ​ប្រចាំការ​នៅ​កំពង់​ផែ​ទំនប់រលក ត្រូវ​បង់លុយ មកឲ្យ​ខ្លួន ក្នុងនាម​គយ​ចល័ត និង​បង់លុយ​ឲ្យ​គយ​ចល័ត​សរុប​រួម ទី​៣-​លោក ណុប សំអាន និង លោក កែវ អង្កា​ម បាន​យក​លុយ​ពី​ម្ចាស់​ទំនិញ ដែល​ត្រូវ​លើក​ពី​ទូក​យកមក​ដាក់​លើ​គោក លើក​ដាក់​រថយន្ត​នោះ ទី​៤-​លោក កែវ អង្កា​ម និង លោក ណុប សំអាន បាន​យក​លុយ​ពី​ក្រុម​រថយន្ត​ដឹកជញ្ជូន​ទំនិញ​ទាំងនោះ ។​
​ជា​ទំនិញ​ធម្មតា​ហា​ឆេង​សម្រាប់​កញ្ចប់​រួម​គយ​ចល័ត លោក កែវ អង្កា​ម ផ្នែក​គយ​ចល័ត​បាន​យកលុយ ក្នុង​មួយ​រថយន្ត​១៥០ ដុល្លារ សម្រាប់ និង ១០០​ដុល្លារ​ផ្សេងទៀត​សម្រាប់​បុគ្គល​ខ្លួន​ផ្ទាល់​ដោយ​លោក​កែម​អង្កាម​ថា​យក​ឲ្យ​ថ្នាក់លើ​? ដែល​ចង់​សំដៅលើ​លោក​គុណ​ញឹម​មិនមែន​លោក​កើត​សុធា​រ៉ា​មេ​គយ​ច​លត័​ធំ​ទេ​។​

​ក្រៅពី​ឲ្យ​ឈ្មួញ​បង់ប្រាក់​ក្នុង​មួយ​រថយន្ត​១៥០​ដុល្លារ សម្រាប់ កញ្ចប់​រួម​គយ​ចល័ត និង​១០០​ដុល្លារ​បន្ថែម​ទៀត​សម្រាប់​បុគ្គល​លោក កែវ អង្កាម​នៅ​គោះ​ផ្សេងទៀត​។​ឧទ្ទាហ៍​ដូច​ជា​ទំនិញស្ករ​ស​ជា​ដើម​…​ទោះជា មាន​ពន្ធ​នាំចូល​ក៏ដោយ ក៏​លោក កែវ អង្កា​ម បង្ខំ​បញ្ជា ជំរិត តម្រូវឲ្យ​បង់ព​ន្ធ ក្នុង​មួយ​រថយន្ត​ចំនួន​៣០​ដុល្លារ សម្រាប់​កញ្ចប់​រួម​គយ​ចល័ត និង​២០​ដុល្លារ​បន្ថែមទៀត សម្រាប់​បុគ្គល​ខ្លួន​គាត់ ហើយ​ក៏​ចាត់ទុកថា​ប្រាក់​ទាំងនេះ ត្រូវ​ចាត់ចែង​ឲ្យ​លោក​បណ្ឌិត គុណ ញឹម និង ភរិយា ដែរ​?​។​

​ឯ​លោក ណុប សំអាន មិន​ត្រឹមតែ​ឲ្យ​មន្ត្រី​របស់​ខ្លួន​យក​លុយ​ពី​ទំនិញ​លើ​ទូក ចត​លើ​ផែ​នោះទេ​គឺ យក លុយ​ពី​ម្ចាស់​អីវ៉ាន់ យក​លុយ​ពី​ឈ្មួញ​ដឹក​ទំនិញ ក្នុង​នោះ​បើ​ឈ្មួញ​ដឹក​ទំនិញ ទោះជា​រត់ការ​បង់​ឲ្យ​មន្ត្រី​របស់​គាត់ និង​រត់ការ​ឯកសារ​រួចរាល់​ក៏ដោយ ក៏​ត្រូវ​បង់​ក្បាល​រថយន្ត​ពេល​ទំនិញ​ដឹក​ចេញពី​កំពង់ផែ យ៉ាងតិច​ក្នុង​មួយ​រថ យន្ត​៣០០-៥០០​ដុល្លារ​ដែរ ។ ក្រុម​ឈ្មួញ និង​អ្នករកស៊ី​គេច​ពន្ធ​ផង មាន ចំនួន​ច្រើន​នាក់​ដែល​ត្រូវ​អា​សាច់​ជូន​មេ​គយ​ទាំង​ពីរ​ព្រោះ​ខ្លួន​ក៏​នៅ​ចំណេញ​ដែរ ។​

​ឈ្មួញ​ធំៗ​ទាំងនោះ​មាន​ដូចជា​៖ ១-​ឈ្មោះ គា ធី ។​២-​យា វី ។​៣-​ចែ រ៉ា​។ ៤-​ណុប ។​៥-​កូ ៦-​សុខុម ៧-​ហួត និង មាន​ឈ្មួញ​ផ្សេង​ទៀត​ដែល​ស្គាល់​មិន​អស់ ។ ឈ្មួញ​ទាំងអស់​សុទ្ធតែ​មាន​រថ​យន្ត​ប្រភេទ​យី​ឌុប​ដឹកជញ្ជូន​ទំនិញ ក្នុង​មួយ​ក្រុមហ៊ុនៗ យ៉ាង​តិច​មួយ​យប់​មាន​២​ទៅ​៥​រថយន្ត ឬ​២០-៣០​គ្រឿង ក្នុង​ឈ្មួញ​នី​មួយៗ ។ ដូច្នេះ​ទំហំ់​នៃ​ចំណូល​កើតឡើង ដោយ​អំពើ​ពុករលួយ ក្រោម​ការគ្រប់គ្រង​ពី​លោក ណុប សំអាន ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ទំនប់រលក និង លោក កែវ អង្កា​ម ក្រុម​គយ​ចល័ត​ទទួលបាន​កញ្ចប់​ថវិកា​ខ្មៅ ក្នុង​មួយ​ខែ​រាប់ម៉ឺន រាប់សែន​ដុល្លារ​។​

​មិនទាន់​អាច​សុំ​ការទំនាក់ទំនង​ពី​លោក ណុប សំអាន ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ទំនប់រលក ព្រោះ​គ្មាន​លេខ​ទូរស័ព្ទ ។ ឯ​លោក កែវ អង្កា​ម ផែ្ន​ក​គយ​ចល័ត បាន​ប្រាប់ កាសែត​ថា «​ចំពោះ​ការលើកឡើង​របស់​ឈ្មួញ​ថា​ខ្ញុំ​យកលុយ យក​កាក់​នោះ មិន​ត្រឹមត្រូវ​ទេ ហើយ​ក៏​ខ្ញុំ​មិន អះអាងថា ធ្វើ​ត្រូវ​១០០​ភាគរយ​ដែរ ព្រោះ​ខ្ញុំ​មាន​ប្រពន្ធ​មានកូន មាន​មន្ត្រី កូនចៅ មាន​កងកម្លាំង​សម្រាប់ធ្វើ​កិច្ច ការ​នេះ ដូច្នេះ​ក៏​ត្រូវការ​ខ្លះ​ដែរ ប៉ុន្តែ​មិន​ដល់​១០០​ភាគរយ​ដូច​គេ​ចោទប្រកាន់​នោះឡើយ ។ លោក​លើក​ឧទ្ទាហរណ៍​ជាក់ស្តែង​ឌឺ​ថា​៖ បើសិន ជា​ខ្ញុំ​អនុវត្ត​ខុស​ប្រហែល​ជា​ថ្នាក់លើ​មិនឲ្យ​មក​កាន់​ទី​នេះ​ទេ ៕

 

Filed in: ព័ត៌មានជាតិ