សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ភស្តុតាង​នៃ​បទល្មើស​ព្រៃឈើ​ក្នុង​ខេត្ត​រតន​:​គី​រី​អាណាចក្រ​លោក​ថង​សាវុន​!

​ភស្តុតាង​នៃ​បទល្មើស​ព្រៃឈើ​ក្នុង​ខេត្ត​រតន​:​គី​រី​អាណាចក្រ​លោក​ថង​សាវុន​!

ខេត្ត​រតនៈគីរី ៖ មាន​សេចក្តីរាយការណ៍​ជាន្ត​បន្ទាប់ពីបទ​ល្មសើ​ព្រៃឈើ​កើត​ឡើង​ឥតឈប់ឈ​រ​នៅក្នុង​អាណាចក្រ​ខេត្ត​រតនៈគិរី​ដែល​គ្របគ្រង​ដោយ​លោក​ថង​សាវុន​ផ្គើន​និង​បទបញ្ជា​នាយករដ្ឋមន្ត្រី​។​តែ​លោក​ថង​សាវុន​ធើ​មិនដឹង​!!​។

​ជាក់ស្តែង​ភស្តុតាង​អំពី​ការប្រព្រឹត្ត​បទល្មើ​សង្ហាញ​ថា​:​កាលពី​វេលា​ម៉ោង​៧​និង​៤០​នាទី​ព្រឹក​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ ចំណុច​អូ​ថ្ម ស្ថិតនៅ​ភូមិ យ៉ែម ឃុំ​ស៊ើង ស្រុក​បរ​កែវ ខេត្ត​រតនគីរី​គោយន្ត​កៃ​ច្នៃ​ដឹក​ឈើប្រណិត មួយ​បាន​ក្រឡាប់​ធ្លាក់​ផ្លូវ សង្កត់​លើ​បុរស​ម្នាក់​ស្លាប់​យ៉ាង​អាណោចអាធ័ម​។​

​ជនរងគ្រោះ​ឈ្មោះ វ៉ាន់ កុសល ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​ដី​ដូ ឃុំ​ជ័យ​ឧត្ដម ស្រុក​លំផាត់ ខេត្ត​រតនគីរី ។​

​សូមបញ្ជាក់​ថា​៖​ក្នុង​អាណាចក្រ​ខេត្ត​រតន​:​គី​រី​ឈ្មួញ​ឈើ​ល្បី​ឈ្មោះ​ដែល​គេ​ជឿ​ង​ថា​មាន​ភាគហ៊ុន​ជាមួយ​សមត្តកិច្ច​ត្រូវបាន​គេ​ស្គាល់​ថា​ឈ្មោះ​ណុប​វណ្ណៈ​ហៅ​ណាក់​ក្បាល​ធំ​ឈ្មោះ​ហូ​ជី​វ៉ៃ​ដែល​ជា​មន្ត្រី​ប្រដាប់អាវុធ​និង​ឈ្មួញ​មួយ​ចំនួន​ផ្សេង​ទៀត​ដែល​ជា​ឆ្នាំងបាយ​សមត្តកិច្ច​ខេត្ត​។​សេចក្តីរាយការណ៍​ពី​ប្រជា​សហគមន៍​ភូមិ​បា​ដល​បានឲ្យដឹងថា ថ្មីៗ​នេះ​សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ​ពី​ក្រុម​ឈ្មួញ​មាន​អំណាច​បាន​ធ្វើឡើង នៅ​ចំណុច​ភូមិ​មា​លូ ភូមិ​ភិ ឃុំ​ញ៉ាង ស្រុក​អណ្តូង​មាស និង​ភូមិប​បាដ​ល ឃុំ​សេ​សាន ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី ៕

Filed in: ព័ត៌មានជាតិ