សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​កុមារ​ពុល​ចំណីអាហារ​បន្តបន្ទាប់​បញ្ជាក់ពី​ភាពកម្សោយ​របស់​មន្ត្រី​និង​ស្ថាបន័​ក្នុង​ការការពា​រ​សុខភាព​សាធារណៈ​!

​កុមារ​ពុល​ចំណីអាហារ​បន្តបន្ទាប់​បញ្ជាក់ពី​ភាពកម្សោយ​របស់​មន្ត្រី​និង​ស្ថាបន័​ក្នុង​ការការពា​រ​សុខភាព​សាធារណៈ​!

​កម្ពុជា​៖ មាន​ក្រុម​ក្មេងៗ​សិស្ស​តូចៗ​នៃ​សាលាបឋមសិក្សា​ទន្លេ​បិទ​ប្រមាណ ៣៥​នាក់ បាន​រង​ការពុល​ចំណីអាហារ​នៅក្នុង​សាលា​របស់​ខ្លួន ស្ថិតក្នុង ភូមិ​ទន្លេ​បិទ ឃុំ​ទន្លេ​បិទ ស្រុក​/​ខេត្ត​ត្បូងឃ្មុំ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ ។

​កុមារ​រងគ្រោះ​បានអោយដឹងថា មុន​ពេល​ពុល​គឺ​ពួកគេ​បាន​ទិញ អាហារ​ដែល​គេ​បាន​លក់​នៅ​ក្នុង សាលា​មក​ញាំ រួមមាន បាយ កាហ្វេ ទឹក​សា​ម៉ូ​រ៉ៃ​ជាដើម ហើយ ក្រោយពេល​ញាំ​ហើយ​មួយសន្ទុះ ក៏​មាន​អារម្មណ៍ វិលៗ​នឹង​អស់កំលាំង មាន​អ្នកខ្លះ​វិលមុខ​ដួល អ្នកខ្លះ​ក្អួត និង​អ្នកខ្លះ​ទន់ដៃទន់ជើង​តែម្តង ។​

​ក្រោយ​កើតហេតុ​ក្មេង​សិស្សសាលា​ទាំងនោះ​ត្រូវបាន​លោកគ្រូ អ្នកគ្រូ​នឹង​ម្ដាយ​ឪពុក ដែល​នៅផ្ទះ​ជិត​នោះ​បញ្ជូន​មក​កាន់​មណ្ឌល​សុខភាព​ទន្លេ​បិទ រួម​ទាំង​ក្រុម​គ្រូពេទ្យ​បាន​ចេញ​រថយន្ត​សង្គ្រោះបន្ទាន់ ជាច្រើន​គ្រឿង​ដឹក​មក​សង្គ្រោះ នៅ​ឯ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពង់ចាម​ភ្លាមៗ ផងដែរ ដើម្បី​បង្ការ​កុំ​ឲ្យ​រង​គ្រោះថ្នាក់​ដល់​អាយុជីវិត​។ រហូត​មក​រសៀល​ថ្ងៃ​នេះ​នៅ​មិនទាន់​មាន​ការបញ្ជាក់​ពី​អាជ្ញាធរ ឬ អ្នកជំនាញ​នៅឡើយ​ទេ​អំពី​ករណី​ពុល​ធ្វើឲ្យ​កុមារ​ចំនួន​៣៥ នាក់​រង​គ្រោះ ខណៈ ដោយ​ក្រុម​គ្រូពេទ្យ​កំពុងតែ​ញ៉ាប់​ដៃ​ញ៉ាប់ ជើង​ជួយសង្គ្រោះ​ក្មេងៗ​ទាំងនោះ​។​

​កាលពី​សប្តាហ៍​មុន​គឺ​កាលពី​ថ្ងៃ​ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៨​ក្នុងភូមិ​ល្អើន​ក្រែន ឃុំ​អូរ​ជំ​ញ ស្រុក​អូរ​ជុំ ខេត្ត​រតនគិរី​យ៉ាងហោច​ណាស់​មាន​ប្រជាពលរដ្ឋ​ចំនួន ១៦០​នាក់ បាន​ក្អូតចង្អោ ខណៈ​ដែល​ពួកគាត់​បាន​ពុល​ចំណីអាហារ ក្នុង​ពិធី​បុណ្យ​សព​នៅ​ក្នុង​ភូមិ ត្រូវ​នឹង​ថ្ងៃ ។​

​នៅ​រសៀល​ថ្ងៃ​ទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅក្នុង​អនុវិទ្យាល័យ​ពង្រ ឃុំ​កំពង់​ចិន​ជើង ស្រុក ស្ទោង ខេត្ត​កំពង់ធំ មាន​ហេតុការណ៍​សិស្ស ប្រមាណ ៣០​នាក់ បាន​ដួលសន្លប់​ជា​បន្តបន្ទាប់​។ ហើយ​ត្រូវបាន​ក្រុមគ្រូពេទ្យ​កំពុង​ធ្វើ​ការសង្គ្រោះ ផងដែរ​។ ដោយ​ក្នុង​នោះ​ការសន្និដ្ឋាន​ដំបូង អាចមកពី​ការពុល​ទឹក នឹង​អាហារ​។​ក្រៅពីនេះ​ក៏​មាន​ក្មេងៗ​សិស្សសាលា​ចំនួន ៦៥​នាក់ នៅ​សាលា​សំបួ​រសាគរ ស្រុក​ព្រៃកប្បាស ត្រូវបាន​គេ​រាយការណ៍​ថា បាន​ពុល​ចំណីអាហារ​នា​ពេលកន្លងមក និង​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ បន្ទាប់ពី​ពួកគេ​បរិភោគ​គុយទាវ​ឆា​។​

​សិស្សសាលា​ខ្មែរ​អន្តរជាតិ​ប្រ៊ី​ដ​(Bridge)​ដែល​មាន​ទីតាំង​នៅ​ភូមិ ថ្នល់ទទឹង​ឃុំ​អូរអណ្តូង​ស្រុក​សាលា​ក្រៅ​ខេត្ត​ប៉ៃលិន​ប្រមាណ​ជា​២៥​នាក់​បាន​មាន​អាការៈ​ចុកពោះ​ក្អួតចង្អោរ​ពេលនេះ​កំពុង​សម្រាក់​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​និង​តាម​គ្លីនិច​ឯកជន​មួយ​ចំនួន​ក្នុង​ខេត្ត​។​

​ករណីនេះ​មាន​ការសង្ស័យ​ថា​បណ្តាល​មក​ពី​ពុល​អាហារ​ប៉ុន្តែ​មូលហេតុ​ពិតប្រាកដ នៅ​មិនទាន់​ដឹង​នៅ​ឡើង កំពុង​ស្រាវជ្រាវ​។​ករណី​ពុល​អាហារ បាន​កើតឡើង​ជា​បន្តបន្ទាប់​នៅតាម​បណ្ដា​ខេត្ត​នានា ដូចជា​ខេត្ត​សៀមរាប ខេត្ត​ឧត្ដរមានជ័យ ខេត្ត​កំពង់ឆ្នាំង និង​ខេត្ត​ពោធិ៍សាត់ ជាដើម​ដែល​បង្ហាញ​ពី​ភាពកម្សោយ​នៃ​ការពារ​សុខភាព​សាធារណៈ​របស់​អាជ្ញាធរ​រាជរដ្ឋាភិបាល​ពី​សេស​ស្ថាបន័​កាំកុងត្រូល​ក្រសួង​ពាណិជ្ជកម្ម​ដែល​ច្បាប់​ស្តីពី​សុវត្ថិភាព​ចំណី​អាណា​ផ្តល់​និតិ​សម្បទា​ឲ្ត​មើល​ការខុសត្រូវ​៕

Filed in: ព័ត៌មានជាតិ