សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អគ្គស្នងការ​នគរបាល​ជាតិ​បញ្ឈរជើង​លោក​ឆាយ​សាវុធ​អធិការ​នគរបាល​ក្រុង​ដូន​កែវ​ព្រោះ​រឿង​លួច​មាន​ស្រី​ហើយ​វ៉ៃ​ប្រពន្ធ​ទៀត​!

​អគ្គស្នងការ​នគរបាល​ជាតិ​បញ្ឈរជើង​លោក​ឆាយ​សាវុធ​អធិការ​នគរបាល​ក្រុង​ដូន​កែវ​ព្រោះ​រឿង​លួច​មាន​ស្រី​ហើយ​វ៉ៃ​ប្រពន្ធ​ទៀត​!

តាកែវ​៖​អធិការ​ក្រុង​ដូន​កែវ​ដែល​វាយ​ប្រពន្ធ​ទ្រោម​ខ្លួន​ព្រោះ​ទៅ​អុកឡុក​ពេល​ជួប​ស្រី​ស្នេហ៍​ត្រូវ​អគ្គស្នងការ​នគរបាល​ជាតិ​នាយ​ឧត្តមសេនីយ៍នេត​សាវឿ​ន​បញ្ឈរជើង​ហើយ​ដើម្បី​ឲ្យសម្រួល​ជាមួយ​ប្រពន្ធឬ​បើ​រឹងរូស​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ពី​បទ​ព្រហ្ម​ទ​ណ្ឌ័​។

​លោក ឆាយ សាវុធ មាន​តួនាទី​ជា​អធិការ​នគរបាល​ក្រុង​ដូន​កែវ​ត្រូវបាន​គេ​ដឹងថា​កំពុង​ត្រៀមខ្លួន​ឡើង​ដំណែង​ជា​ស្នងការរង​នគរបាល​ខេត្តតាកែវ​ផង​នោះ​បាន​ប្រើ​អំពើហិង្សា​ដាក់​ប្រពន្ធ​ខ្លួន​ឯង​យ៉ាង​ចាស់ដៃ​នៅ​យប់​ថ្ងៃ​ទី​១៥ ខែ​វិច្ចិកា​ឆ្នាំ​២០១៨​ខណៈ​ដែល​ប្រពន្ធ​តាម​ទាន់​ខ្លួន​លួច​ទៅ​ជួប​ស្រី​ស្នេហ៍​ទាំង​កណ្តាល​យប់​ក្នុង​ក្រុង​ដូន​កែវ ។​

​លោក ឆាយ សាវុធ ដែល​ជា​ជនដៃដល់​ប្រើ​ហឹង្សា​លើ​ស្ត្រី​ត្រូ​វាន​គេ​រាយការណ៍​ស្រវឹង​ជោគជាំ​ក្នុង​កម្មវិធី​ជប់លៀង​ពិធី​ប្រកាស​ចូល​កាន់​មុខដំណែង​ប្រធាន​តុលាការ​ខេត្ត​តាកែវ​ថ្មី ហើយ​លួច​ឆ្លៀត​ទៅ​ជួប​ស្រី​ស្នេហ៍​ក្រោយ​ពី​ចប់​កម្មវិធី​ក៏​ត្រូវ​ប្រពន្ធ​តាម​ទាន់​ទើប​កើតការ​ឈ្លោះ​ក្រ​កែក​គ្នា​រហូត​បង្ក​ជា​អំពើហឹង្សា​ដាក់​ប្រពន្ធ​យ៉ាង​ចាស់ដៃ​បែបនេះ​តែ​ម្តង​ទៅ​។​

​ករណីយ៍​នេះ​លោក សួន ផុន ស្នងការរង​ទទួល​ផែន​យុត្តិធម៌​នៃ​ស្នងការ​នគរបាល​ខេត្តតាកែវ​បាន​ទទួលស្គាល់​ប្រាប់​កាសែត​ថា ករណី​នេះ​ជា​បទល្មើស​ព្រហ្មទ័ណ្ឌ តែ​ដោយសារ​គ្មាន​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ​ជំនាញ​លោក​មិន​អាច​ចាត់ការ​បាន​ទេ​។ ម្យ៉ាង​ទៀង​ជន​បង្ក​ជា​មនុស្ស​មាន​បុណ្យ​សក្តិ​ខ្ពស់​ផង​នោះ​ដូច្នេះ​មានតែ​ព្រះរាជអាជ្ញា​ទេ​ទើប​មាន​សិទ្ធ​ចាត់ការ​តាម​នីតិវិធី​។​

​លោក ឆាយ សាវុធ ត្រូវបាន​គេ​រាយការណ៍​ថា​គឺជា​មនុស្ស​មាន​ឥទ្ធិពល​ខ្លាំង​ណាស់​ហើយ​លោក​ក៍​ជា​កូនប្រសា​មេ​ឆ្នោត​ខុសច្បាប់​ដ៍​ល្បីល្បាញ​ខាង​ចាក់​ត្រូវ​លេខ​ធំ​រាប់​ម៉ឺន​ដុល្លារ​តែ​មិន​សង​កូន​ពេញ​ស្រុក​ត្រាំកក់​។​អា​ឡូ​វ​ចាំមើល​លោកស្នងការ​សុខ​សំណាង​ចាត់ការ​យ៉ាងម៉េច​ក្រោយពី​មាន​បញ្ជា​ពី​លោកនាយ​ឧត្តមសេណីយ៍​នេតសា​វឿតន​ចឹង​ហើយ​នោះ​?​។​

 

Filed in: ព័ត៌មានជាតិ