សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ស្នងការ​នគរបាល​ខេត្ត​ក្រចេះ ដឹកនាំ​ក្រុម​ការងារ​នៃ​ស្នងការដ្ឋាន​ប្រគេន​ទៀន​ព្រះវស្សា​

ស្នងការ​នគរបាល​ខេត្ត​ក្រចេះ ដឹកនាំ​ក្រុម​ការងារ​នៃ​ស្នងការដ្ឋាន​ប្រគេន​ទៀន​ព្រះវស្សា​

​ក្រចេះ​៖ ស្នងការ​នគរបាល​ខេត្ត​ក្រចេះ​លោក​ឧត្តមសេនីយ៍លន់ សុផាត និង​ក្រុម គ្រួសារ នៅ​ថ្ងៃ​ទី​១៥ កក្កដា បាន​ដឹកនាំ​ក្រុមការងារ​នាយ នាយរង​ចំណុះ​ឲ្យ​ស្នងការដ្ឋាន​ជាច្រើន​រូប​ធ្វើ​ពិធី​ប្រគេន​ទៀន​ព្រះវស្សា​ដល់​វត្ត​ចំនួន​ពីរ​ក្នុង​ខេត្ត​។​

​ទៀន​ព្រះវស្សា​ព្រមទាំង​ទេយ្យទាន​ជាច្រើន​ទៀត ត្រូវ​នាំយក​ទៅ​ប្រគេន​ជូន​ដល់​ព្រះ សង្ឃ​ដែល​គង់​ចាំ​ព្រះវស្សា​នៅ​វត្ត​ចំនួន​ពីរ​វត្ត រួម​មាន​វត្ត​២​ធ្នូ ក្នុង​ឃុំ​ធ្នូ ស្រុក​ស្នួល និង​វត្ត ក្រចេះ នៅ​សង្កាត់​ក្រចេះ ក្រុង​ក្រ​ក្រចេះ ព្រមទាំង​បច្ច័យ​កសាង​ក្នុង​វត្ត​ចំនួន​6​លាន​រៀន ផងដែរ​។​

​មានប្រសាសន៍​សំណេះសំណាល​ជាមួយ​និង​ព្រះសង្ឃ តាជី យាយជី និង​ពុទ្ឋ​បិ​ស័​ទ្ឋ ក្នុង​ពិធី​នោះ​ក្រៅពី​ការ​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើរ​ឲ្យ​សួរ​សុខទុក្ខ​របស់​ឯ​ក​ឧត្តម​អភិបាលខេត្ត លោក ស្នងការ​នគរបាល​ខេត្ត ក្រចេះ​លោក​ឧត្តមសេនីយ៍ លន់ សុផាត បាន​សម្តែង​ការ​អរគុណ ចំពោះ​ពុទ្ឋបរិស័ទ្ឋ​ចំណុះ ដែល​ជា​និច្ច​ជា​កាល​តែងតែ​ចូលរួម​ថែរក្សា​សម​ទ្ឋ​ផល និង​សុខ សន្តិភាព​ព្រមទាំង​បាន​ចូល រួម​គាំទ្រ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​។

​លើសពីនេះ ទៅ​ទៀត​លោក​ឧត្តមសេនីយ៍​ស្នងការ បាន​ផ្តាំផ្ញើរ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ពុទ្ឋបរិស័ទ្ឋ​មានការ ប្រុងប្រយ័ត្ន​ព្រោះ​រដូវវស្សា មាន​ខ្យល់​កន្ត្រាក់ និង​គ្រោះ​ធម្មជាតិ​ផ្សេងៗ​។ លោក​ឧត្តមសេនីយ៍​បាន​លើក​ឡើង​ទៀតថា សម​ទ្ឋ​ផល​ទាំងនេះ​បានមក​ពី​ការខឹតខំ​ប្រឹងប្រែងរ​បស់​រាជ​រដ្ឋា​ភិ​បាល ផ្តើមចេញ​ពី​នយោបាយ​ឈ្នះ​ឈ្នះ របស់​សម្តេច​តេជោ​ហ៊ុន សែន ទើប​ធ្វើអោយ​ប្រទេស​យើង​ទទួលបាន​សុខសន្តិភាព​ពេញលេញ និង​រក្សាបាន​ស្ថិរភាព​នយោបាយ បង្ក​លក្ខណះ​គ្រប់បែបយ៉ាង​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ប្រកប​ដោយ​ភាព​សុខុ​ដុម​។​

​មានប្រសាសន៍​សំណេះសំណាល​បន្ត​លោក​ឧត្តមសេនីយ៍លន់ សុផាត បាន​បន្តថា ទៀន​ព្រះ វស្សា​ព្រមទាំង​ទេយ្យទាន ជា​គ្រឿងឧបភោគ បរិភោគ រួម​ទាំង​បច្ច័យ​មួយចំនួន ដែល​បាន នាំ​មក​ប្រគេន​ជូន​ពេលនេះ គឺ​ដើម្បី​ទ្រទ្រង់​ព្រះសង្ឃ​ដែល​កំពុង​គង់​ចាំ​ព្រះវស្សា ក្នុង​ត្រីមាស ក៏ដូចជា​ការចូលរួម​ចំណែក​ក្នុង​ការលើកស្ទួយ​វិស័យ​ព្រះពុទ្ឋសាសនា ដែលជា សាសនា របស់​រដ្ឋ​ឲ្យ​កាន់តែ​មាន​រុងរឿង​ថ្កុំថ្កើន​ឈាន​ទៅ​គំរព​៥​ពាន់​ព្រះវស្សា​តាម​ពុទ្ឋ បញ្ញា​តិ ៕

​ដោយ កិះ ខន​

 

IMG_5105 IMG_5106

Filed in: ព័ត៌មានជាតិ