សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោក ឈិន ម៉ៅ អ្នករាយការណ៍​ព័ត៌មាន​របស់​អង្គភាព សារព័ត៌មាន FBTV​អន​ឡាញ រង​ការ​គំរាម​សម្លាប់​ពី ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​នៅក្នុង​ខេត្ត​ក្រចេះ​

​លោក ឈិន ម៉ៅ អ្នករាយការណ៍​ព័ត៌មាន​របស់​អង្គភាព សារព័ត៌មាន FBTV​អន​ឡាញ រង​ការ​គំរាម​សម្លាប់​ពី ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​នៅក្នុង​ខេត្ត​ក្រចេះ​

​ក្រចេះ ៖ គេហទំព័រ​អន​ឡា​ញ FBTV ដែល​មាន​លោក សុវណ្ណ សុខា ជា​មេ​គ្រប់គ្រង ហើយ​លោក ឈិន ម៉ៅ ជា​អ្នកឆ្លើយឆ្លង​ព័ត៌មាន​ប្រចាំ​ភូមិភាគ​ឦសាន្ត​នៃ​ប្រទស​កម្ពុជា​ប្រឈម​គ្រោះថ្នាក់​ដោយសារ​ការបំពេញ​ការងារ​។

​នៅ​ថ្ងៃ​ទី​១៦ វិច្ឆិកា ២០១៨ FBTV ដែល​ឡាយ​ដោយ លោក ឈិន ម៉ៅ និង​ក្រុមការងារ បាន​ចុះ​បេសកកម្ម​ថត​ពី​សកម្មភាព​នៃ​ការប្រព្រឹត្ត​បទល្មើស​ដឹកជញ្ជូន​ឈើ​គ​គ្រឹក គគ្រេង​ទាំង​ថ្ងៃ ទាំងយប់ ដោយ​គ្មាន​ការទប់ស្កាត់ និង បង្ក្រាប ពី​អាជ្ញាធរ សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធា​មួយ​ឡើយ ។ លោក ឈិន ម៉ៅ បាន​ថត​ផ្សាយ​ឡាយ​ផ្ទាល់​ពី​សកម្មភាព​ឈ្មួញ​ដឹក​ឈើ​មួយ​ឡាន​ដោយ​គ្រប​ភួយ​ជិត​ពីលើ នៅក្នុង​ភូមិសាស្ត្រ ស្រុក​ស្នួល​ខេត្ត​ក្រចេះ លោក​បាន​បើក​ឡាន​តាម​ថត​ឡាន​ឈ្មួញ​ដឹក​ឈើ ពីក្រោយ​អត្ថាធិប្បាយ ឡាយ​ផ្ទាល់​សំណូមពរ​ដល់​អស់លោក​មន្ត្រី​ជំនាញ ម​ព្រៃ និង​កងកម្លាំងប្រដាប់អាវុធ នៅតាម​ដងផ្លូវ អោយ​ចូលរួម​ទប់ស្កាត់ និង បង្ក្រាប តែ​គ្មាន​សមត្ថកិច្ច​ណា ចេញមុខ​បង្ក្រាប​នោះទេ ។​

​ផ្ទុយទៅវិញ​បែរ​ឈ្មួញ​ឈើ​អែប ឡាន​ឈប់​ចត​តាម​ចិញ្ចើមផ្លូវ ហើយ​ដើ​មក​និយាយ​គំរាម លោក ឈិន ម៉ៅ ថា​ហេតុ​អី​បាន​ជា​តាម​ថត​ឡាន​របស់គាត់ ? លោក ឈិន ម៉ៅ ថា​គាត់​ជា​អ្នកកាសែត​បើ​មិន​អោយ​គាត់​ថត តើ​អោយ​អ្នកកាសែត​ធ្វើ​ម៉េច​? ឈ្មួញ​ឈើ​រូប​នោះ​ថា​អោយ​ឈប់​ថត​ទៅ អ្នកកាសែត​ម៉េច​អត់​និយាយ​គ្នា​សិន ។ ដោយ មាន​ការជជែក​តឹងសរសៃក​ដាក់គ្នា​រវាង​ឈ្មួញ និង លោក​ឈិន ម៉ៅ លុះត្រា​ឈ្មួញ​នោះ​ដើរ​ចេញ​ទៅ​កាន់​ឡាន​ដឹក​ឈើ វិញ ។​

​ក្រៅពី​រង​ការ​គំរាម​ផ្ទាល់​ទល់មុខ​គ្នា​ពី​ឈ្មួញ​ដឹក​ឈើ លោក ឈិន ម៉ៅ បានបញ្ជាក់​ថា លោក​បាន​ទទួល​ការ​គំរាម កំហែង​សម្លាប់​តាម​ទូរស័ព្ទ​ជាច្រើន​នាក់​ផងដែរ លោក បាន ដាក់​ពាក្យបណ្តឹង​ប្តឹង​ទៅ​សមត្ថកិច្ច​អំពី​លេខ​ទូរស័ព្ទ​ដែល តេ គំរាម​លោក រួច​អស់ហើយ ។ លោក ឈិន ម៉ៅ ថា​ទោះជា លោក​ទទួលរង​នូវ​ការគំរាមកំហែង​ពី​ពួក​ឈ្មួញ​ប្រព្រឹត្ត​បទ ល្មើស​ដឹកជញ្ជូន​ឈើ តាម​គ្រប់​រូបភាព​យ៉ាងណាក៏ដោយ ក៏ លោក​មិន​រាថយ រួញរា​ក្នុង​ការបន្ត​នូវ​បេសកកម្ម​តាម​ប្រមាញ់​ព័ត៌មាន យក​មក​ផ្សាយ​ឡាយ​អោយ​មហាជន និង ប្រមុខ​រាជ រដ្ឋាភិបាល​លោក​បាន​ឃើញ បានដឹង​ពី​ភាព​អសកម្ម​របស់ អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​នៅ​មូលដ្ឋាន ដែល​មិន​យក ចិត្ត​ទុកដាក់​អនុវត្ត​តាម​បទបញ្ជា និង គោលនយោបាយ​របស់ រាជរដ្ឋាភិបាល ។​

​ទោះជា​យ៉ាងនេះក្តី ក៏​លោក ឈិន ម៉ៅ សំណូមពរ​ដល់​អស់លោក​សមត្ថកិច្ច​ពាក់ព័ន្ធ ពិសេស កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដែល​មាន​លោកនាយ ឧត្តម សេនី​យ៍ សៅ សុខា ជា​មេបញ្ជាការ​លោក​មេត្តា​ចាត់វិធានការ ក្តៅ​លើ​ករណី ឈ្មួញ​ឈើ​នៅ​ខេត្ត​ក្រចេះ​នេះ​ផង ។ សូម​រំលឹក ថា រឿង​បទល្មើស​ព្រៃឈើ​នៅក្នុង​ខេត្ត​ក្រចេះ​នេះ ចៅហ្វាយ ខេត្តក្រចេះ​ដូរ​រាប់​ភ្លេច តែ​គ្មាន​ចៅហ្វាយខេត្ត​ណា​ម្នាក់ មាន សមត្ថភាព​ក្នុង​ការបង្ក្រាប​បទល្មើស​ព្រៃឈើ​អោយ​មាន​ប្រសិទ្ធ ភាព​ទេ ។ ឯ​អ្នកកាសែត​វិញ​ក៏​រងគ្រោះ និង​ស្លាប់​មិន​តិច​នាក់ ដែរ ៕

Filed in: ព័ត៌មានជាតិ