សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ខឹង​ម៉ែ​ស្តីឲ្យ​មន្ត្រីនគរបា​លលិខិតឆ្លងដែ​ន​សក្តិ​៥​ម្នាក់​បាញ់​កំទេច​ឡាន​ខ្លួនឯង​ហើយ​ដាក់​មេ​ប្រ៉ូ​ចបាត់​!

ខឹង​ម៉ែ​ស្តីឲ្យ​មន្ត្រីនគរបា​លលិខិតឆ្លងដែ​ន​សក្តិ​៥​ម្នាក់​បាញ់​កំទេច​ឡាន​ខ្លួនឯង​ហើយ​ដាក់​មេ​ប្រ៉ូ​ចបាត់​!

​ភ្នំពេញ ៖ រឿង​មន្ត្រី​នគរបាល​នាយកដ្ឋាន​លិខិតឆ្លងដែន​មិន​យក​លុយ​ខ្មែរ​ទើប​នឹង​ដោះស្រាយ​រួច​កាលពី​ថ្ងៃ​ទី​១៦​វិច្ឆិកា​អា​ឡូ​វ​ចូល​ដល់​មន្ត្រីនគរបាល​ចិត្តខ្លាំង​ខឹង​ម៉ែ​តាមស្តី​ឲ្យដល់ KTV ខឹង​ចិត្ត​បាញ់​កម្ទេច​ឡាន​១១​គ្រាប់ ទាំងយប់​អត់​អ្នក​ហ៊ាន​ចូល​ឃាត់​កាលពី​វេលា​យប់​ម៉ោងជាង​១១ ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ ១៧៣ ស្ថិតក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។

​សមត្តកិច្ច​មួយ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់ឲ្យដឹង​ថា មន្ត្រីនគរបាល​ដែល​បាន​បាញ់បោះ​សេរី​ខាងលើ​មានឈ្មោះ​ថា​ឌិន​វណ្ណ​ណូ រ៉ា​អាយុ​៣៨​ពាក់​សក្តិ​៥​។​
​ប្រភព​ពី​កន្លែងកើតហេតុ បានឲ្យដឹងថា មុនពេល​កើតហេតុ​ជនបង្ក បាន​បើករថយន្ត ម៉ាក​ហាយ​លែ​ន​ឌ័​រ ពណ៌​កណ្តុរ​ប្រមេះ ពាក់​ស្លាក​លេខ​ភ្នំពេញ 2U-3913 បើក​មក​ឈប់​នៅ​ទីតាំង​ចំណុចកើតហេតុ​ខាងលើ រួច​បាន​ចុះ​ពី​លើ​រថយន្ត​ដើរចូល​ទៅ​ផឹក​សុ​ី ក្នុង​ខារ៉ាអូខេ​។​

​បាន​មួយសន្ទុះ​ក្រោយមក កំពុងតែ​ផឹកស៊ី​ឆ្ងាញ់​មាត់​ផង​នោះ ស្រាប់តែ​ម្តាយ​របស់​ខ្លួន​ចូលមក​ដល់​បន្ទប់​កា​រ៉ា​អូ​ខេ ហើយ​បាន​ស្តីបន្ទោស​ពី​រឿង​ដើរ​ផឹកស៊ី​ចូល​ខារ៉ាអូខេ​។ ដោយ​ទប់ចិត្ត​ខឹង​ផង ខ្មាស​គេ​ផង​មិន​បាន​នោះ ជនបង្ក​ដែលជា​កូន បាន​ដក​កាំភ្លើង បាញ់រះ​ទៅលើ​រថយន្ត​ខ្លួនឯង ប្រហែល ១១​គ្រាប់ បណ្តាល​ធ្លុះ​កញ្ចក់​ខាងមុខ និង​ខាងក្រោយ បន្ទាប់មក​បាន​គេចខ្លួន ចេញពី​កន្លែងកើតហេតុ បាត់ស្រមោល​បន្សល់ទុក​តែ​រថយន្ត​របស់​ខ្លួន​នៅ​នឹង​កន្លែងកើតហេតុ ។​ចាំ​មើល​មើល​តើ​នាយ​ឧត្តសេនីយ៍​កង​សុខន​ជា​មេ​កើយ​គិត​ល្ម៉េ​ច​ចំពោះ​កូនចៅ​អត់​វិន័យ បាញ់បោះ​សេរី​ចឹង​?

Filed in: សន្តិសុខសង្គម