សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​មេធាវី​ស្នើសុំ​ដោះលែង​លោក​កឹម​សុខា​ដើម្បី​បាន​ទៅ​ព្យាបាល​ជម្ងឺ​!

​មេធាវី​ស្នើសុំ​ដោះលែង​លោក​កឹម​សុខា​ដើម្បី​បាន​ទៅ​ព្យាបាល​ជម្ងឺ​!

ភ្នំពេញ ៖ តាមរយៈ​វិទ្យុ​អាស៊ីសេរី កាលពី​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៨​បានឲ្យដឹងថា​៖​មេធាវី​លោក កឹម សុខា បាន​ស្នើ​ឱ្យ​តុលាការ លើកលែង​ការចោទប្រកាន់ ដើម្បី​បើកឱកាស​ឲ្យ​កូនក្ដី​របស់​ខ្លួន មាន​សិទ្ធិ​ទៅ​ព្យាបាល​នៅ​ក្រៅប្រទេស ។

​លោក ផែង ហេង​មេធាវិម្នា​ក់​របស់​លោក​កឹម​សុខា បញ្ជាក់ថា ស្ថានភាព​ជំងឺ​លោក កឹម សុខា បច្ចុប្បន្ន​គឺ​ត្រូវការ​ទៅ​ព្យាបាល​នៅ​ក្រៅ​ប្រទេស​ដដែល ក៏​ប៉ុន្តែ​លោក កឹម សុខា នៅ​រង់ចាំ​តុលាការ​ទម្លាក់​ចោលការ​ចោទប្រកាន់​ជាមុនសិន ពីព្រោះថា លិខិតឆ្លងដែន​របស់​លោក ក៏​ត្រូវបាន​ចៅក្រម​ដកហូត​ទុក​ដែរ​។​

​លោក​មេធាវី បញ្ជាក់ថា​៖ «​ក្រៅពី​វីដេអូ​ឃ្លី​បដែល​តំណាង​អយ្យការ​យកមក​ធ្វើជា​ភស្តុតាង និង​សាក្សី​មួយ ចំនួន ដែល​តុលាការ​យក​មក​សំអាង តែ​ដោយសារ​តែ​នៅក្នុង​នីតិវិធី​ស៊ើបអង្កេត​ខ្ញុំ​មិន​ចង់​និយាយ​ឲ្យ​លម្អិត​ទេ​។ តែ​ក្រោយ​ពី​មេធាវី​ត្រួតពិនិត្យ​មើល គ្មាន​ភស្តុតាង​ណា​ដែល​តំណាង​អយ្យការ​យកមក​ចោទប្រកាន់​នោះ​ទេ​»​។​

​ទោះបី​យ៉ាងណា​សំណើ​នេះ​ទំនងជា​មិន​អាច​ទៅរួច​ដោយសា​កាលពី​ថ្ងៃ​ទី​៧ វិច្ឆិកា​កន្លងទៅ សម្តេច ហ៊ុន សែន​នាយករដ្ឋមន្ត្រី បាន​យលព្រម​ភ្នាល់​ជាមួយ​លោក សម រង្ស៊ី អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ រឿង​ថា លោក កឹម សុខា នឹង​ត្រូវ​ដោះលែង​នៅ​ចុង​ខែ​ធ្នូ​ខាងមុខ​នេះ​ឬ​ខែ​មិនា​ឆ្នាំ​២០១៩​ដោយ​ដាក់​ធ្ងន់ៗ​គឺ​សម​រង្ស៊ី​ចាញ់​សុខចិត្ត​ចូល​គុក​និង​បើ​សម្តេច​ហ៊ុន​សែន​ចាញ់​ចុះចេញ​ពី​តំណែង​។​

​លោក កឹម សុខា ត្រូវបាន​ចៅក្រម​ស៊ើបសួរ សម្រេច​ឃុំខ្លួន​នៅ​គុក​ត្រពាំងផ្លុង​កាលពី​ថ្ងៃ​ទី​៥ ខែ​កញ្ញា ឆ្នាំ​២០១៧ ហើយ​ត្រូវបាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ និង​ដាក់ឱ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ តាមផ្លូវ​តុលាការ​កាលពី​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០១៨​នៅផ្ទះ​របស់​លោក​ក្នុង​ក្រុងភ្ណំពេញ​។​

​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ ត្រូវបាន​ចោទប្រកាន់​ពី​បទ​សន្និដ្ឋិភាព​ជាមួយ​បរទេស ជា​ប្រភេទ​បទល្មើស​ក្បត់ជាតិ តាម​បញ្ញត្តិ​មាត្រា​៤៤៣ នៃ​ក្រម​ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បទឧក្រិដ្ឋ​នេះ មានទោស​ជាប់​ពន្ធនាគារ​ពី ១៥​ឆ្នាំ ទៅ ៣០​ឆ្នាំ​។​រឿង​ស​។​រឿង​សុំ​ដោះលែង​នេះដែរ​ក្រុម​មេធាវី​លោក​កឹម​សុខា ធ្លាប់​បាន​ដាក់​លិខិត​ទៅ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ខែ​មីនា ឆ្នាំ​២០១៨ ស្នើ​សុំ​លើកលែង​ការចោទប្រកាន់​លោក កឹម សុខា ក៏​ប៉ុន្តែ​មកទល់​ពេល​នេះ មិនទាន់​មាន​ការ​ឆ្លើយ​តប​ពី​តុលាការ​នៅឡើយ​។​

 

Filed in: ព័ត៌មានជាតិ