សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​កម្ពុជា​ផលិត​បាន​ប្រេងកាត​ដោយ​ខ្លួន​ឯង​នៅ​ឆ្នាំ​២០១៩​លែង​ខ្ចីលុយ​គេ​និង​លែង​ខ្លាច​ទណ្ឌកម្ម​?

​កម្ពុជា​ផលិត​បាន​ប្រេងកាត​ដោយ​ខ្លួន​ឯង​នៅ​ឆ្នាំ​២០១៩​លែង​ខ្ចីលុយ​គេ​និង​លែង​ខ្លាច​ទណ្ឌកម្ម​?

ភ្នំពេញ​៖ កម្ពុជា​នឹង​ទទួលបាន​ប្រេង​ចំនួន​៣​ម៉ឺន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ​នៅ​ឆ្នាំ ២០១៩ ខាងមុខ​។ នេះ​បើ​តាម​ការប្រកាស​របស់​ក្រុមហ៊ុន​រុករក​ប្រេង និង​ឧស្ម័ន​ឯករាជ្យ KrisEnergy Ltd. របស់​សិង្ហ​បុរី កាលពី​ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ ថា ក្រុមហ៊ុន SJ Production Barge Ltd ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់ខ្លួន បាន​ព្រមព្រៀង​ផ្ដល់​កិច្ចសន្យា​ដល់​ក្រុមហ៊ុន Keppel Shipyard Ltd ក្នុង​ការកែលំអ និង​ធ្វើឲ្យ​ប្រសើរឡើង​នូវ​នា​វាផលិតកម្មរ​បស់​ខ្លួន សម្រាប់​ការប្រើប្រាស់​ក្នុង​ការអភិវឌ្ឍន៍​អណ្ដូង​ប្រេងកាត​អប្សរា​នៅក្នុង​ប្លុក A ស្ថិត​ក្នុង​ដែន​សមុទ្រ​កម្ពុជា ក្នុងតម្លៃ​ប្រមាណ ២១,៧ លាន​ដុល្លារ​។

​ក្រុមហ៊ុន KRUSENERGY បានធ្វើការ​ខួង​យក​ប្រេង​ក្នុង​ប្លុក A របស់​កម្ពុជា ដែល​គ្របដណ្ដប់​លើ​ផ្ទៃដី​ទំហំ​ប្រមាណ ៣​ពាន់​គីឡូម៉ែត្រ​ការ៉េ​ក្នុង​តំបន់​ប្រេង​នៃ​សមុទ្រ​ខ្មែរ ដែល​ជម្រៅ​ទឹក​នៅ​តំបន់​នោះ មាន​ចន្លោះ​ពី ៥០ ទៅ ៨០ ម៉ែត្រ​។​

​លោក ជៀ​ប សួរ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ប្រេងកាត នៃ​ក្រសួង​រ៉ែ និង​ថាមពល បាន​បង្ហាញ​នូវ​ការ​សាទរ​ចំពោះ​ការ​រក​បាន​ដៃគូ​នេះ ដោយ​លោក​ចាត់ទុកថា​ជា​ការសម្រេច​បាន​មួយ​ជំ​ហ៊ាន​ថ្មី​ទៀត ក្នុងចំណោម​ជំ​ហ៊ាន​បន្តបន្ទាប់​ទៀត​។​«​យើង​សូម​អបអរសាទរ ចំពោះ​ការប្រកាស​នេះ ដែល​វា​ជា​ជំ​ហ៊ាន​មួយ​ក្នុង​ជំ​ហ៊ាន​ផ្សេងទៀត ដើម្បី​ឆ្ពោះទៅរក​ដំណក់​ប្រេង​នៅ​ចុងឆ្នាំ​២០១៩»​។​

​លោក​បញ្ជាក់ថា ជា​ជំ​ហ៊ាន​បន្ទាប់ នៅពេល​នេះ​ក្រុមហ៊ុន KrisEngergy កំពុង​រក​អ្នក​ផ្តល់​សេវា​អភិវឌ្ឍន៍​ផ្លាត​ហ្វ​មក្បា​ល​អណ្តូង ដើម្បី​ដាក់​ក្បាល​ខួង ហើយ​បន្ទាប់មក​ស្វែងរក​អ្នកផ្តល់​សេវាកម្ម​ខួងអណ្ដូង ដែល​ប្រហែល​ជា​ត្រូវ​ខួង​ចំនួន​២០​អណ្តូង​។​

​បន្ទាប់ពី​មាន​ផ្លេត​ហ្វ​ម​ក្បាលអណ្តូង និង​សេវាកម្ម​ខួ​ង ហើយ​ក្រុមហ៊ុន​នេះ​ត្រូវ​រក​អ្នកផ្តល់​សេវា​នាវា​ផលិតកម្ម ដើម្បី​ធ្វើ​ផលិតកម្ម​ញែ​ប្រេង ឧស្ម័ន ទឹក និង​ល្បាយ​ផ្សេងៗ​ចេញ​ពី​គ្នា ហើយ​នៅពេលនេះ KrisEnergy រក​បាន​ដៃគូ​នាវា​ផលិតកម្ម​រួចហើយ​។ ជំ​ហ៊ាន​បន្ទាប់មកទៀត​នោះ គឺ​ក្រុមហ៊ុន​នេះ ត្រូវ​រក​កប៉ាល់​ស្តុក​ប្រេង ដើម្បី​ស្តុក​ប្រេង​ដែល​បូម​បាន នឹង​នាំ​ចេញ​ទៅ​លក់​។​
​លោក​អគ្គនាយក​រំពឹង​ថា នៅ​ដើមឆ្នាំ​២០១៩ ដ៏​ខ្លី​ខាងមុខនេះ KrisEngergy នឹង​រកបាន​នូវ​អ្នកផ្តល់​សេវា​អភិវឌ្ឍន៍ផ្លេត​ហ្វ​ម​ក្បាលអណ្តូង​, សេវាកម្ម​ខួងអណ្តូង និង​កប៉ាល់​ស្តុក​ប្រេង ដើម្បី​ឈាន​ទៅ​សម្រេចបាន ទៅតាម​ផែនការ ចុងឆ្នាំ​២០១៩​។​

​លោក​អគ្គនាយក​ក៏​បាន​បញ្ជាក់​កែតម្រូវ​ថា តាមពិត​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន KrisEnergy កាលពី​ពេល​ថ្មីៗ​នេះ មិនមែន​ប្រេង​ក្នុង​អណ្តូង​អប្សរា ប្លុក A អាច​បូម​ចេញ​បាន​៣​ម៉ឺន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ​នោះ​ទេ គឺ​គ្រាន់តែ​ចង់​បញ្ជាក់​ថា នាវា​ផលិតកម្ម​របស់​ក្រុមហ៊ុន​ខ្លួន អាច​មាន​សមត្ថភាព​កែច្នៃ​ប្រេង​បាន​៣​ម៉ឺន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ ដោយ​បំពាក់​នូវ​សម្ភារ​ញែក​ឧស្ម័ន ប្រេង និង​ទឹក​។​

​លោក​ពន្យល់​ថា ការ​បូម​បាន​៣​ម៉ឺន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ គឺជា​សមត្ថភាព​របស់​នាវា​ផលិតកម្ម បានសេចក្តីថា ពេលខ្លះ​ការ​បូម​ប្រេង​ពេល​ខ្លះ​បាន​ច្រើន និង​ពេលខ្លះ​បាន​តិច ដែល​ពេល​ខ្លះ​អាច​បូម​បាន​ជាង​២​ពាន់​បារ៉ែល​ក្នុង​១​ថ្ងៃ ហើយ​ថ្ងៃ​ខ្លះ​វា​អាច​បាន​ជិត​៣​ម៉ឺន​បារ៉ែល​ក្នុង​១​ថ្ងៃ ប៉ុន្តែ​ជា​មធ្យមភាគ​ប្រចាំ​ឆ្នាំ ខ្ទង់​ក្នុង​រង្វង់​៧​ពាន់​បារ៉ែល​ក្នុង​១​ថ្ងៃ​។​
​ទំហំ​ទទួលខុសត្រូវ​ការងារ​របស់​ក្រុមហ៊ុន Keppel Shipyard ទៅ​លើ​នាវា​ផលិតកម្ម​ខាង​លើ រួម​មាន​ការដំឡើង​ប្រព័ន្ធ​ម៉ូឌុល​ផលិត​ថាមពល ដែល​គេ​ហៅថា Electrical House ក៏​ដូច​ជា​កន្លែង​ស្នាក់នៅ​ថ្មី និង​ការងារ​ជួសជុល​កែលម្អ​ដទៃៗ​ទៀត​។​

​នៅពេល​ឆ្លងកាត់​ការកែលម្អ​ហើយ​រួចរាល់​ជា​ស្ថាពរ​ប្រហែល​នៅ​ត្រីមាស​ទី​៣ នៃ​ឆ្នាំ​២០១៩ នាវា​ផលិតកម្ម​នេះ នឹង​មាន​សមត្ថភាព​កែច្នៃ​ប្រេង​បាន​រហូត​ដល់​៣​ម៉ឺន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ និង​មាន​បំពាក់​នូវ​គ្រឿង​ញែក​ឧស្ម័ន ប្រេង និង​ទឹក​ថែម​ទៀត​។​តំបន់​ប្លុក A របស់​កម្ពុជា គ្របដណ្តប់​លើ​ផ្ទៃដី​ទំហំ ៣,០៨៣​គីឡូម៉ែត្រ​ការេ​នៃ​អាង​សមុទ្រ​ខ្មែរ ដែល​ស្ថិត​ក្នុង​ឈូ​ត​សមុទ្រ​ថៃ ជា​តំបន់​មាន​ជម្រៅ​ចន្លោះ​ពី​៥០ ទៅ​៨០​ម៉ែត្រ​៕

Filed in: ព័ត៌មានជាតិ