សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​នៅ​៤​ភូមិ​បាន​ដាក់​ពាក្យបណ្តឹង​លោក​ជំទប់​ទី​១​និង​លោក​មេ​ប៉ុស្ដិ៍​រដ្ឋបាល​ឃុំ​ខុន​រ៉ង​សុំ​ឲ្យ​អភិបាលខេត្ត​អោយ​ជួយ​ផង​

​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​នៅ​៤​ភូមិ​បាន​ដាក់​ពាក្យបណ្តឹង​លោក​ជំទប់​ទី​១​និង​លោក​មេ​ប៉ុស្ដិ៍​រដ្ឋបាល​ឃុំ​ខុន​រ៉ង​សុំ​ឲ្យ​អភិបាលខេត្ត​អោយ​ជួយ​ផង​

កំពង់ឆ្នាំង ៖-​ប្រជាពលរដ្ឋ​នៅ​ឃុំ​ខុន​រ៉ង​ដែល​កើតទុក្ខ​មិន​សុខចិត្ត​ជំទប់​ទី​១ ឃុំ​ខុន​រ៉ង ទី​២ នាយ​ប៉ុស្តិ​និង​ទី​៣​នាយរង​ប៉ុស្តិ​បាន​សុំ​ឲ្យ​អភិបាលខេត្តឈួល​ចាន់​ឌឿ​ន​មេត្តា​ពិនិត្យ​មើល​លើ​ពាក្យបណ្តឹង​និង​មាន​វិធានការ​ផង ដោយសារ​ពួគ​នោះ​បាន​ទៅ​ដក​បង្គោលរបង​ហ៊ុំព័ទ្ធ​ដី​របស​ពួក់​គាត់​ហើយ​យកទៅ​រក្សាទុក​នៅ​សាលាឃុំ​ខុន​រ៉ង​។

-​ប្រជា​ពលរដ្ធ​បាន​ដាក់​ពាក្យ់បណ្តឹង​ចំ​នួន​២​លើក​មក​ហើយ ដើម្បី​សុំ​អោយ អភិបាលខេត្ត​ជួយ ដោះស្រាយ​។​
1-​បណ្តឹង​ថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ​២០១៨ សាលាខេត្ត​បាន​វៃ​ត្រា​ចូល​នៅ​ថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ ដែល​មាន​ប្រជាពលរដ្ឋ​៣៣​គ្រួសារ រស់នៅ​ភូមិ​សេរី និង​ភូមិ​ល្បើក ជា​ម្ចាស់​ដី​(១៦​ហិច​តា និង​១៧​អា​)​នៅ​ចំណុច (​សេក​សេក អណ្តូង​ស្នេហ៍ និង​អណ្តូង​តា​មុំ )​ស្ថិតក្នុង​ភូមិ​កំពង់​អ៊ួរ សំណូមពរ​ស្នើសុំ​ដល់​ឯកឧត្តម​អភិបាលខេត្ត​មេត្តា​ជួយ​ដោះស្រាយ​។​

2-​បណ្តឹង​ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ ប្រជាពលរដ្ឋ ឈ្មោះ ប៊ុត សុជា អាយុ​៥៥ ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ពុត អ៊ូ អាយុ​៥០ ឆ្នាំ​រស់នៅ​ភូមិ​សេរី ឃុំ​ខុន​រ៉ង ស្រុក​បរិបូរណ៍ ប្តឹង​អាជ្ញាធរ​ឃុំ​ខុន​រ៉ង និង​សមត្ថកិច្ច​ប៉ុស្តិ៍ នគរបាល ពី​បទ​គំរាមកំហែង និង​បំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិ​អ្នកដ៍ទៃ (​ដក​បង្គោលរបង​)​។​

-​យោង​ពាក្យបណ្តឹង​ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ ប្រជាពលរដ្ឋ ឈ្មោះ ប៊ុត សុជា អាយុ​៥៥ ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ពុត អ៊ូ បាន​រៀបរាប់​ថា កាលពី​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ វេលា​ម៉ោង​១០ និង​២៥​នាទី មានឈ្មោះ ឈុំ សាំ ជំទប់​ទី​១ ឃុំ​ខុន​រ៉ង និង​ឈ្មោះ ទឹម សុផាត នាយប៉ុស្តិ ឈ្មោះ កែម ណុំ នាយរង​ប៉ុស្តិ បាន​មក​បញ្ជា​អោយ​ខ្ញុំបាទ ដក​ង្គោ​ល​របង (​ការពារ​សត្វ​ស៊ី​ដំណាំ​និង​ស្រូវ​)​ចេញ​ភ្លាមៗ ដោយ​មិន​បាន​ជូនដំណឹង ។ រូបគាត់​២​នាក់​ប្តី​ប្រពន្ធ​មិន​ព្រម ស្រាប់តែ​អ្នក​ទាំង​៣​ខាងលើ ប្រាប់ថា​បើ​មិន​ព្រម​ដក​បង្គោល​ចេញ​ទេ​រូបគេ​ទាំង​៣ ជា​អ្នក​ដក​។​(​រឿងរ៉ាវ​បន្ថែម​សូម​ពិនិត្យ​មើល​ក្នុង​ខ្លឹមសារ​ពាក្យបណ្តឹង​ទាំង​លើក​ទី​១​និង​លើក​ទី​២)

 

Filed in: ព័ត៌មានជាតិ