សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

កែវ​ចំណាន​មេព្រៃ​អូ​រក្រៀង​មិនចាប់​ឡានធី​កាប៉ូ​សង្ស័យ​ត្រូវ​ថ្នាំ​ដូច​សមត្តកិច្ច​ផ្សេង​ដែរ​?

កែវ​ចំណាន​មេព្រៃ​អូ​រក្រៀង​មិនចាប់​ឡានធី​កាប៉ូ​សង្ស័យ​ត្រូវ​ថ្នាំ​ដូច​សមត្តកិច្ច​ផ្សេង​ដែរ​?

ខេត្ត​ក្រចេ​៖​ប្រជាពលរដ្ឋ​ដែល​ពួកគាត់​ជា​កម្មក​ក្រុមហ៊ុន​កៅស៊ូ ដុង​ណៃ របស់​វៀតណាម​បាន​សើចចំអក​អោយ​លោក កែវ ចំណាន នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​អូរ​គ្រៀង​អំពី​ករណី​ចុះ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ធើ​ដូច​កូនក្មេង ដែល​គេ​សង្ស័យ​ថា​ត្រូវ​គ្រាប់​ដុល្លារ​ឈ្មួញ​ប្រព្រឹត្ត​បទល្មើស​?​។

​ករណីយ៍​នេះ​កើត​នៅក្នុង​ក្រុមហ៊ុនដុង​ណៃ នៅ​ចំណុច ភូមិ​៣ ព្រៃ​ខៀវ ភូមិ​អូរ​កណ្តៀ ឃុំ​អូរ​គ្រៀង ខេត្តក្រចេះ​វេលា​ម៉ោង​៣​រសៀល ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៨​ពេល​អ្នក​សារ​ព​តិមាន​ចុះថត​បាន រថយន្ត​សាំ​យ៉ុង​២​គ្រឿង​ផ្ទុក​ឈើ​ខុសច្បាប់​ពេញៗ ហើយ​ប្រជាពលរដ្ឋ​ហៅ​មេព្រៃ​មក​ចាប់ ។​

​លោក​កែវ ចំណាន នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​អូរ​គ្រៀង ក្រោយពី​បាន​ទទួល​ការរាយការណ៍ ពី​លោក​ដុង វ៉ាង​ណាំ ជនជាតិ​វៀតណាម​ដែល ជា​ប្រធាន​សន្តិសុខ​ការពារ​ក្រុមហ៊ុន​ខាងលើ ក៏​បញ្ជា​ឲ្យ​កូន​ចៅចុះ​មក​បង្ក្រាប​ភ្លាម​ទាន់​ចិត្ត​។ តែ​ក្នុង​ការបង្ក្រាប​ហាក់បីដូច​ជា​បាយឡុកបាយឡ ឃើញ​ហើយ​ក៏​ត្រឡប់​មកវិញ​ដោយ ឆ្លើយ​ថា​អូស​មិន​រួច​ទេ ថា​ឡាន​នោះ​ឆេះ​ឌី​ស ?​។​ប្រការ​នេះ​ធ្វើឲ្យ​មាន​សំណួ​រតើអូស​មិន​រួច​ដោយ​លុយ​ធ្ងន់​ជាង​ឬក៏​ឈើ​ធ្ងន់​ជាង​។​

​ជុំវិញ​រឿងនេះ​លោក​កែវ ចំណាន បាន​ប្រាប់​អ្នកសារព័ត៌មាន​យើង​ថា ឡាន​នោះ​ខូច​អូស​មិន​រួច​ទេ​ព្រោះ​វា​បើក​ចុះ​ចំណត​ហើ​លោក​កំពុង​រក​ឡាន​គេ​អូស​ទៀត​តែ​រក​មិនបាន ប​ច្ច​ប្បន្ន​ឡាន​នោះ​ម្ចាស់​គេ​យក​ទៅ​វិញ​ហើយ​ដឹង ចំណែក​ឈើ​ចាំ​រក​ឡាន​គេ​មក​ដឹក​នៅពេល​ថ្ងៃនេះ​?!​។​ករណិយ៍​មេព្រៃ​អត់​ហ៊ាន​ក្អក​នេះ​សមត្តកិច្ច​មូលដ្ឋាន​ឲ្យដឹងថា​៖​ឡាន​ឈើ​នេះ​ជា​របស់​ឈ្មួញ​ឈ្មោះ​លោក​ជុំ វុទ្ធី ហៅ​ធី​កា​ប៉ូ​។​

​លោក​ធី​កា​ប៉ូ​នេះ ពេល​គាត់​ចេញ​រកស៊ី​មិនសូវ​ខ្លាច​អ្នកណា​ទេ ព្រោះ​គេ​ជា​ជើង​ខ្លាំង​ខាង​បញ្ជា​ឲ្យ​កូនចៅ ប្រើ​អំពើហឹង្សា​ដាក់​សមត្ថកិច្ច​ផ្សេងៗ​ពេល​ជួប​បទល្មើស​របស់​ខ្លួន​។ មិនដឹង​ថា​ពិត​ឬ​មិន​ពិត​នោះទេ​ព្រោះ​ថា​តើ​អាជ្ញាធរ​ស្រុក និង​ខេត្ត​ក្រចេះ​ទាំងមូល​ជា​អ្នកកាន់អំណាច​មិនមែន​ធី​កា​ប៉ូ​ហ្នឹង​កាន់​ឯណា​ម៉េច​ត្រូវ​ខ្លាច​ឈ្មួញ​ប្រព្រឹត្ត​បទល្មើ​សចឹង​?​ឬ​ស៊ីសំណែន​ម្សៀ​ធី​កាប៉ូ​ទៅហើយ​?​។​ជាក់ស្តែង​រថយន្ត​សាំ​យ៉ុង​របស់​លោក​ធី​កា​ប៉ូ ពី​គ្រឿង​នោះ​ផ្ទុក​ឈើប្រណិត​ប្រភេទ​កកោះ​ពេញៗ​ខ្នាត​យក្ស​ក្នុងភូមិ​សាស្ក្រ​និង​ចំណុច​ខាងលើ​នោះ ។​ក្រោយពេល​បែកធ្លាយ​ទើប​រថយន្ត​ខាងលើ​រត់​គេច បែកខ្ញែក​គ្នា​អស់​ឭ​ថា ក្រោយ​មក​ឃាត់​បាន​មួយ​វិញ តែ​នៅ​ពេល​នេះ​នៅ​មិនទាន់​ថា​សមត្ថកិច្ច​និង​មន្ត្រី​ជំនាញ បង្ក្រាប​រថយន្ត​មួយ​គ្រឿង​នោះ បាន​សម្រេច​ឬ​យ៉ាងណា​នោះ​ទេ​។​

​គួរ​បញ្ចាក់ថាៈ​លោក​កែវ ចំណាន នាយ​សង្កាត់​ព្រៃឈើ​អូរ​គ្រៀង ប្រហែល​ជា​ខ្លាច​អំណាច​ហឹង្សា ឬ​ក៏​អំណាច​ទឹក​លុយ​របស់​លោក​ជុំ វុទ្ធី (​ហៅ​ធី​កា​ប៉ូ​)​ទើប​និយាយ​ឡេ​ឡឺ​ដូច​ត្រូវ​ថ្នាំ​ចឹង​នោះ ។​

​ឈ្មោះ​លោក​ធី​កា​ប៉ូ នេះ​គេ​រាយការណ៍​ថា​ជា​មេ​ឈ្មួញ​រកស៊ី​កាង​ឈើ​ឲ្យ​ជនជាតិ​វៀតណាម ឈ្មោះ​(​តឹង​) ហើយ​ក៍​ជា​ជើង​ខ្លាំង​ល្បី​ឈ្មោះ​ខាង​ឲ្យ​កូនចៅ​កូនចៅ គប់​រថយន្ត​នឹង​ជេ​បញ្ចោរ​ប្រមាថ​ដល់​អ្នក​សារព័ត៌មាន​នឹង​សមត្ថកិច្ច​ផង​ដែរ​។​មិនអាច​សុំ​ការពន្យល់​ពី​លោក​ជុំ​វុទ្ធី​ហៅ​ធី​កា​ប៉ូ​ជុំវិញ​ព​តិ​មា​ឡាន​សាំ​យ៉ុង​ពីរ​គ្រឿង​ដឹកឈើ​ពេញ​នេះ​ទេ​៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់