សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

CNN​ដាក់​ពាក្យបណ្ដឹង​ប្តឹង​លោក ដូ​ណា​ល់ ត្រាំ និង​ទីប្រឹក្សា ករណី​ហាម​អ្នកសារព័ត៌មាន​របស់​ខ្លួន​ម្នាក់​មិនឲ្យ​ចូល​យក​ព័ត៌មាន​នៅសេ​ត​វិមាន​

CNN​ដាក់​ពាក្យបណ្ដឹង​ប្តឹង​លោក ដូ​ណា​ល់ ត្រាំ និង​ទីប្រឹក្សា ករណី​ហាម​អ្នកសារព័ត៌មាន​របស់​ខ្លួន​ម្នាក់​មិនឲ្យ​ចូល​យក​ព័ត៌មាន​នៅសេ​ត​វិមាន​

អាមេរិក​៖ សារព័ត៌មាន CNN ប្តឹង​ទៅ​តុល​កា​លើ​លោក ដូ​ណា​ល់ ត្រាំ និង​មនុស្ស​ជំនិត​របស់លោក​៥​នាក់​ផ្សេង​ទៀត ក្រោយពេល​ដែល​សេត​វិមាន បាន​ហាម​អ្នកសារព័ត៌មាន​របស់​ខ្លួន​ម្នាក់​គឺ​លោក Jim Acosta មិនឲ្យ​ចូល​យក​ព័ត៌មាន​នៅ​ទី​នោះ​។

​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​អង្គារ៍​ទី​១៣​វិច្ឆិកា​សារព័ត៌មាន CNN បាន​លើកឡើង​ថា ការដាក់​ពាក្យបណ្ដឹងរ​បស់​ខ្លួន​គឺ​ដើម្បី​ចង់ឲ្យ​មាន​ការសម្រេច​ពី​តុលាការ​ថា​លោក Jim Acosta អាច​ចូល​ទៅ​យក​ព័ត៌មាន​នៅ​សេត​វិមាន​វិញ​បាន ហើយ​ធានា​ថា​សេត​វិមាន​នឹង​មិន​ដក​ហូត​សិទ្ធិ​ចូល​យក​ព័ត៌មាន​ពី​លោក Jim Acosta ទៀត​ទេ​នៅពេល​អនាគត​។ សេចក្តីប្រកាស​ព័ត៌មាន​ដដែល​របស់ CNN ក៏​បាន​ហៅ​ការហាមឃាត់​លោក Jim Acosta មិនឲ្យ​ចូល​យក​ព័ត៌មាន នៅ​សេត​វិមាន​ថា​បាន​រំលោភ​សេរីភាព​សារព័ត៌មាន​ដែល​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ​អាមេរិក​។​

​អ្នកនាំពាក្យ​សេត​វិមាន លោកស្រី Sarah Sanders បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​ភ្លាមៗ​ឆ្លើយតប​ទៅនឹង​ការដាក់​ពាក្យបណ្ដឹង​របស់​សារព័ត៌មាន CNN ដោយ​ថា​បណ្ដឹង​នេះ​ធ្វើឡើង​ដើម្បី​ទាក់ទាញ​ចំណាប់​អារម្មណ៍​តែប៉ុណ្ណោះ​។ លោកស្រី បន្ថែម​ថា​សេត​វិមាន​នឹង​ធ្វើ​ការការពារ​ខ្លួន​ដោយ​ម៉ឺងម៉ាត់​ចំពោះ​បណ្ដឹង​នេះ​។​

​លោកស្រី Sarah Sanders បាន​លើកឡើង​ផង​ដែរ​នេះ​មិនមែន​ជា​លើក​ទី​១​ទេ ដែល​លោក Jim Acosta បញ្ចេញ​នៅ​ឥរិយាបថ​មិន​សមរម្យ​បែបនេះ​។ លោកស្រី Sarah Sanders បន្ថែមទៀតថា សេរីភាព​សារព័ត៌មាន​ដែល​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ​មិន​ត្រូវបាន​ធានា​នោះទេ​នៅពេល​ដែល​អ្នកសារព័ត៌មាន​ម្នាក់​ក្នុងចំណោម​អ្នកសារព័ត៌មាន​ជាង​១៥០​នាក់​ដែល​ចូលរួម​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ ប៉ុនប៉ង​សួរ​តែឯង​ផ្ដាច់មុខ​។​

​សេត​វិមាន និង សារព័ត៌មាន CNN មើល​មុខ​គ្នា​លែង​ត្រង់ បន្ទាប់​ពី​មាន​ការប៉ះទង្គិច​ពាក្យសម្តី​រវាង​លោក ដូ​ណា​ល់ ត្រាំ និង លោក Jim Acosta នៅក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ថ្ងៃ​ទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៨​។ ក្នុង​សន្និសីទ​សារព័ត៌មាន​នោះ លោក Jim Acosta បាន​ព្យាយាម​សួរដេញដោល​ជាមួយ​លោក ដូ​ណា​ល់ ត្រាំ ជុំវិញ​ករណី​ជនភៀសខ្លួន​មកពី​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាមេរិក​កណ្ដាល ដែល​នាំ​គ្នា​មក​ធ្វើ​ដំណើរ​ជា​ក្រុម​មាន​គ្នា​រាប់រយ​នាក់​ក្នុង​គោលបំណង​ស្វែងរក​ការងារ​ក្នុង​ប្រទេសមិក​ស៊ី​កូ និង​សហរដ្ឋអាមេរិក​។​

​លោក Jim Acosta បាន​ហៅ​ក្រុមមនុស្ស​ទាំងនោះ​ថា​ជា​ជនភៀសខ្លួន តែ​លោក ដូ​ណា​ល់ ត្រាំ ហៅ​ពួកគេ​ថា​ជា​អ្នក​ដែល​ឈ្លានពាន​អាមេរិក​ទៅវិញ​។ លោក Jim Acosta នៅតែ​ព្យាយាម​តតាំង​នឹង​លោក ដូ​ណា​ល់ ត្រាំ រហូត​លោក ដូ​ណា​ល់ ត្រាំ បញ្ជា​ឲ្យគេ​សហការី​របស់​លោកយ​ក​មេក្រូ​ចេញ ពី​លោក Jim Acosta​។ ភ្លាមៗ​ក្រោយ​ពី​រារាំង​មិន​ឲ្យ​លោក Jim Acosta សួរ​តទៅទៀត លោក ដូ​ណា​ល់ ត្រាំ ថែមទាំង​បាន​និយាយថា​វា​ជា​រឿង​គួរ​អាម៉ាស់ ដែល CNN មាន​បុគ្គលិក​ដូច​លោក Jim Acosta​។​

Filed in: អន្តរជាតិ