សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សកម្មជន​ប្រកាស​ចូល​គុក​ជាមួយ​លោក​សម​រង្ស៊ី​បើ​ចាញ់​ល្បែងភ្នាល់​

​សកម្មជន​ប្រកាស​ចូល​គុក​ជាមួយ​លោក​សម​រង្ស៊ី​បើ​ចាញ់​ល្បែងភ្នាល់​

​ភ្នំពេញ ​៖ ​សកម្មជន​គាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​មួយចំនួន​ចាប់ផ្ដើម​បង្ហាញ​ការប្ដេជ្ញាចិត្ត ដើរ​ចូល​គុក​កំដ​រលោក សម រង្ស៊ី ប្រសិនបើ​អតីត​ប្រធាន​គណបក្ស​ប្រឆាំង​នេះ ចាញ់​ក្នុង​ការ​ភ្នាល់​ជាមួយ​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន​សែនរណី​លោក កឹម សុខា​។​

​ល្បែង​នយោបាយ​ភ្នាល់​គ្នា​រវាង​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លើ​ករណី​នៃ​ការដោះលែង​ឬ​មិន​ដោះលែង លោក កឹម សុខា​នេះ គឺ​មាន​រយៈពេល​ជិត​បួន​ខែ​។ ទុន​ដាក់​ភ្នាល់​សម្ដេច ហ៊ុន សែន គឺ​នឹង​ចុះចេញ​ពី​ដំ​ណែ​ជា​នាយករដ្ឋមន្ត្រី ចំណែកឯ​លោក សម រង្ស៊ី គឺ​នឹង​ដើរ​ចូលមក​កម្ពុជា​ដើម្បី​ឱ្យ​អាជ្ញាធរ​កម្ពុជា​ចាប់ខ្លួន​លោក​យក​ទៅ​ឃុំ​ក្នុង​ពន្ធនាគារ បើ​ភាគី​ណាមួយ​ចាញ់​នៅក្នុង​ល្បែងភ្នាល់​នេះ​។​

​ល្បែង​មួយ​នេះ​លោក​សម​រង្ស៊ី​ជា​អ្នក​បបួល​សម្ដេច​ហ៊ុន​សែន​មុន​។ លោក​សម​រង្ស៊ី​សន្យា​ថា​បើ​លោក​កឹម​សុខា​ត្រូវបាន​ដោះលែង​នៅ​ពេល​យ៉ាង​យូរ​គឺ​ត្រឹម​ថ្ងៃទី​៣ មិនា ២០១៩ គឺ លោក​ជា​អ្នកឈ្នះ​ក្នុងការ​ភ្នាល់​នេះ​។​តែ​បើ​សិន លោក​កឹម​សុខា​មិន​ត្រូវបាន​ដោះលែង​គឺ​លោក​គឺជា​អ្នកចាញ់ ។​

​លោក សម រង្ស៊ី អះអាង​ថា​នេះ ជា​យុទ្ធសាស្ត្រ​របស់​លោក ព្រោះ​បើ​សម្តេចនាយក​រដ្ឋមន្ត្រី​កម្ពុជា​ចូលរួម​លេង​ល្បែង​ភ្នាល់​នេះ​គឺ​ចង់ ប្រាប់​ថា​តុលាការ​នៅ​ប្រទេស​កម្ពុជា ជា​តុលាការ​មិន​ឯករាជ្យ ជា​ឧ​បកណ៍យោបាយ​។​ប៉ុន្តែ​អ្នកគាំទ្រ​សម្តេច​ហ៊ុន​សែន​បាន​ហៅ​ថា​ជា​ល្បែង​គ្មាន​គុណ​ធ​ម៍​។​

​ទោះបីជា​មាន​ការ​ថ្កោលទោស លោក សម រង្ស៊ី ពី​បណ្ដា​គណបក្ស​កាន់អំណាច រួម​ទាំង​អ្នកគាំទ្រ លោក កឹម សុខា ក្តី ក៏​មាន​អ្នក​ស្មោះស្ម័គ្រ​ជាមួយ​លោក សម រង្ស៊ី​ខ្លះ ហ៊ាន​លះបង់​សិទ្ធិ​សេរីភាព​របស់​ខ្លួន ដើម្បី​ចូល​ដេក​គុក​ជាមួយ​លោក សម រង្ស៊ី​ដែរ​បើ​ចាញ់​។​

​កញ្ញា ស៊ិន ចាន់​ពៅ​រ៉ូ​ហ្សេ​ត អតីត​ចៅសង្កាត់​អូ​ចារ សកម្មជន​គណបក្ស​ប្រឆាំង​ដ៏​មាន​ប្រជាប្រិយភាព បានបង្ហាញ​ជំហរ​តាមរយៈ​វីដេអូ​នៅលើ​គណនី​ហ្វេ​សបុ​ក​របស់​ខ្លួន​ថា ខ្លួន​នឹង​ចូលរួម​ចូល​គុក ជាមួយ​លោក សម រង្ស៊ី​។ «​ហើយ​បើ​លោក​ប្រធាន សម រង្ស៊ី ចូលមក ភ្នាល់​ចាញ់ ដើរ​ចូល​គុក រ៉ូ​ហ្សេ​ត ក៏​សុំ​ចូលរួម​ជាមួយ​លោក​ប្រធាន​ផងដែរ​។ ហើយ​ខ្ញុំ​នឹង​ជម្រាប​ម្ដាយ​របស់​ខ្ញុំ ពីព្រោះ​យើង​ត្រូវ​ដឹងគុណ​អ្នក​ដែល​ហ៊ាន​លះបង់ ដើម្បី​ជា​មាតុភូមិ​ខ្លាច​អី​អ៊ំ​ពូ​មីង ព្រោះ​គាត់​សុខចិត្ត​លះបង់​សេរីភាព​ផ្ទាលខ្លួន ជីវិត​របស់​ខ្លួន​ដើម្បី​ជីវិត​មួយ​នគរ ហេតុ​អី​ខ្ញុំ​រ៉ូ​ហ្សិត​លះបង់​ដើម្បី​អ្នកស្នេហាជាតិ​ម្នាក់​មិន​បាន​»​។​

​ហ្វេ​សបុ​កមួយ​ឈ្មោះថា Bongrithsmart Rithsmart Bong បាន​សរសេរ​លើ​ទំព័រ ថា «​បើ​លោក​ប្រធាន​ចាញ់​ល្បែងភ្នាល់​សេរីភាព​ផ្ទាល់ខ្លួន​នេះ ហើយ​លោក​ត្រូវ​ចូល​គុក ខ្ញុំ​ក៏​ត្រូវ​សុំ​ខ្លួន​ទៅ​ជាមួយ​លោក​ដែរ​ហើយ​បាទ​»​។​ហ្វេ​សបុ​ក​មួយ​ទៀត​ដែល​មានឈ្មោះ​ថា Sou Venir បាន​ចូល ខ​មិន​ថា​៖ «​ខ្ញុំ​ក៏​ទៅ​ដែរ​! តើ​សម្ដេច​ហ៊ុន​សែន មាន​គុក​ដាក់​ពួកយើង​អត់​ទេ​»?

​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក គង់ សុភា ក៏​ប្រកាស​ថា​នឹងចូលរួម​កំដ​រលោក សម រង្ស៊ី​នៅ​ក្នុង​គុក​ផងដែរ​៖​បើ​លោក​ប្រធាន សម រង្ស៊ី ចាញ់​ក្នុង​ការ​ភ្នាល់​នេះ ហើយ​ត្រូវ​ដើរ​ចូល​គុក ខ្ញុំក៌​ស្ម័គ្រចិត្ត​ដើ​ចូល​គុក​កំដរ​លោក​ប្រធាន សម រង្ស៊ី​ដែរ ហើយ​ខ្ញុំ​ជឿជាក់​ថា​កូនចៅ​លោក​ប្រធានក៌​ព្រម​លះបង់​ដូចគ្នា​។ ព្រោះ​ការ​ភ្នាល់​នេះ​គឺ​ដើម្បី​សេរីភាព​ខ្មែរ​ទាំងមូល​។​(​វិទ្យុ​សម្លេង​ស្ត្រី​)

Filed in: ព័ត៌មានជាតិ