សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អ្នក​សារ​ព័ត៌​មាន​ត្រូវ​​ហាម​ឃាត់​​មិន​ឲ្យ​​ចូល​យក​ព​តិ​មាន​ករណី​យ៍​បូម​ខ្សាច់​ខុសច្បាប់​នៅ​ស្រុក​កំពង់ត្រឡាច​

អ្នក​សារ​ព័ត៌​មាន​ត្រូវ​​ហាម​ឃាត់​​មិន​ឲ្យ​​ចូល​យក​ព​តិ​មាន​ករណី​យ៍​បូម​ខ្សាច់​ខុសច្បាប់​នៅ​ស្រុក​កំពង់ត្រឡាច​

ខេត្ត​កំពង់ឆ្នាំង ៖ អ្នកសារព័ត៌មាន​មួយក្រុម​ដែល​មាន​គ្នា​ប្រមាណ​ជាង ២០​នាក់​ត្រូវបាន​គេ​ហាមឃាត់​នៅ​ព្រឹក​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨ មិនឲ្យ​ចូល​ទៅ​កាន់​ទំនប់​កុមារ ស្ថិតនៅ​ភូមិ​អ្នកតា​ហាង ឃុំ​កំពង់​ត្រឡាច ស្រុក​កំពង់ត្រឡាច ដើម្បី​ចង់​ដឹង​ថា តើ​ការអភិវឌ្ឍន៍​របស់​ក្រុមហ៊ុន លោក រឿង ថាវ​រឹទ្ធ មាន​ទីលំនៅ​ខេត្ត​ព្រះសីហនុ បាន​អនុវត្ត​ទៅតាម​ច្បាប់​ស្នើសុំ​ទៅ​អាជ្ញាធរ​ខេត្ត​ដែរឬទេ​? ។

​កម្មករ​ក្រុមហ៊ុន​បានដាក់​បា​រ៉ា​ស់ រារាំង​ក្រុម​អ្នកសារព័ត៌មាន​មិនឲ្យ​ចូល​ទៅ​ថត​រូបភាព​ឡើយ​ដែល​ជា​ការរំលោភ​សិទ្ធិ​អ្នកសារព័ត៌មាន​។​តើ​ពេល​ណា​បាន​ច្បាប់​ស្តីពី​សីទ្ធ​ទទួល​តិមាន​ចេញ​ឲ្យ​ប្រជាពលរដ្ឋ​ប្រើ​?​។​

​ការរារាំង​របស់​ក្រុមហ៊ុន​នេះ អាច​បញ្ជាក់បាន​ថា ក្រុមហ៊ុន​មួយ​នេះ​ពិតជា​មាន​ភាព​ទុច្ចរិត ក្នុង​ការអនុវត្ត​ផ្ទុយ​ពីអ្វី ដែល​ខ្លួន​បាន​ស្នើសុំ​ទៅ​អាជ្ញាធរខេត្ត​។​អ្នកសារព័ត៌មាន លើកឡើងថា បើសិន​ការអភិវឌ្ឍ​ត្រឹមត្រូវ​ហេតុអ្វី​មិនឲ្យ ថត​ចុះផ្សាយ ដើម្បីឲ្យ​ប្រជាពលរដ្ឋ​បានដឹង ។ ព្រោះ​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ថា​ការអភិវឌ្ឍ​ទំនប់​កុមារ​ខាងលើនេះ មិន​ធ្វើ​ទៅ​តាម​គោលការណ៍ នៃ​ច្បាប់​ស្នើ​សុំ​នោះ​ឡើយ បែរ​ជា​ដាក់​គ្រឿងចក្រ​បូម​ខ្សាច់​ធ្វើ​អាជីវកម្ម​ទៅវិញ​ម្យ៉ាង​វិញ​។​ប្រជាពលរដ្ឋ​បាន​បញ្ជាក់ទៀតថា នៅ​តំបន់​នោះ​សម្បូរ​ដោយ​ផ្នូរ​បូរាណ ដែល​ក្រុមហ៊ុន​បាន​ឈូស​ឆាយ​ប៉ះពាល់​ទៀតផង​។​

​ពួកគាត់​បាន​ស្នើសុំ​ដល់​អាជ្ញាធរ​ស្រុក​អាជ្ញាធរខេត្ត ជួយ​អន្តរាគមន៍​ឲ្យ​បើកទូលាយ​ដើម្បី​អ្នកសារព័ត៌មាន​ចុះ​ទៅ​ថត​យក​រូបភាព​បង្ហាញ​ការពិត​ដល់​ប្រជាពលរដ្ឋ​បាន​ដឹង​ផង​។ ជុំវិញ​បញ្ហា​នេះ យើង​មិន​អាច​សុំ​ការបំភ្លឺ ពី​ក្រុមហ៊ុន លោក​រឿង ថាវ​រឹទ្ធ បានទេ ។ គួរ​រំលឹក​ដែរ​ថា ក្រុមហ៊ុន​រឿង​ថា​រិទ្ធ បាន​ធ្វើ​ពាក្យស្នើសុំ​ទៅ ធនធានទឹក និង​អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង ដើម្បី​សុំ​អភិវឌ្ឍន៍​ដោយសារ​បណ្តាញ​ជួសជុល​ទ្វារ​ទឹក និង​ទំនប់​កុមារ ប៉ុន្តែ បែរ​ជា​ដាក់​គ្រឿងចក្រ​បូម​យក​ខ្សាច់​ធ្វើ​អាជីវកម្ម​ខុសច្បាប់​ទៅ​វិញ​។​មិនទាន់​មាន​ការពន្យល់​ពី​អាជ្ញាធរ​ស្រុក​កំពង់ត្រឡាច​អំពី​ករណីយ៍​នេះ​នៅឡើយ​ទេ​៕

 

Filed in: ព័ត៌មានជាតិ