សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បទល្មើស​ព្រៃឈើ​បាន​កក្រើក​ឡើងវិញ​ហើយ​ដែល​ពួកគ្រុម​ឈ្មួញ​កំពុង​រកស៊ី​ដឹកជញ្ជូន​តាម​ឡាន​ឡង់​គ្រិះ​សរ័​កែឆ្នៃ​.​នៅ​មណ្ឌលគិរី​

បទល្មើស​ព្រៃឈើ​បាន​កក្រើក​ឡើងវិញ​ហើយ​ដែល​ពួកគ្រុម​ឈ្មួញ​កំពុង​រកស៊ី​ដឹកជញ្ជូន​តាម​ឡាន​ឡង់​គ្រិះ​សរ័​កែឆ្នៃ​.​នៅ​មណ្ឌលគិរី​

ខេត្ត​មណ្ឌលគិរី ៖ ខេត្ត​មណ្ឌលគិរី គឺជា​ខេត្ត​មួយ​សំបូរ​ទៅ​ព្រៃឈើ​ធំ​សុទ្ធសឹង​ជា​ឈើ ដែល​មាន​តំលៃ​មិនអាច​ប្រៀប​បាន ក៏​ប៉ុន្តែ​បច្ចុប្បន្ន ត្រូវបាន​មេ​ឈ្មួញ​កំពុង​រកស៊ី​ដឹកជញ្ជូន​តាម​រថយន្ត​ឡង់​គ្រិះ​ស័រ កែឆ្នៃ​រាប់​សិប​គ្រឿង នៅ​ក្នុង​មួយ​យប់ៗ ចូល​តាម​ផ្លូវ​រម្យណីដ្ឋាន​ប៉ូ​ស្រា ឆ្ពោះ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម តាម​ច្រកទ្វា​ទ្វេភាគី ណាំ​លៀ​កម្ពុជា​វៀតណាម​(​ហៅ​ប៉ុស្តិ៍​៧) ក្រោម​ការគ្រប់គ្រង​របស់លោក សំរិត ណ​យ ដែល​ប្រចាំការ​នៅ​ទីនោះ​ជា​អ្នក​បើកដៃ​និង​ឃុបឃិត​គ្នា​ជាមួយ​មេ​ឈ្នួញ​ដឹក​ជញ្ជូន​ឈើប្រណិត​យ៉ាង​រំភើយ ដោយ​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ធ្វើការ​បង្ក្រាប​នោះ​ឡើយ ។​

​បើ​ប្រភព​ពី​សមត្ថកិច្ច​តូចតាច​បាន​អោយដឹងថា ការដឹកជញ្ជូន​ឈើប្រណិត​បានរ​លូន​ដូច​សព្វថ្ងៃនេះ​គឺ​មាន​ការបើក​ដៃ​ពី​មន្ត្រី​ពាក់​ពន្ធ័​នៅក្នុង​ខេត្ត ទើប​ការដឹក​ជញ្ជូន​ឈើ​បាន​យ៉ាង​រលូន​បែបនេះ មិន​ត្រឹមតែ​ប៉ុណ្ណោះ ក៏​មាន​អ្នកសារព័ត៌មាន​យើង​រួមចំណែក​នៅក្នុង​កា​រកស៊ី​ដឹកជញ្ជូន​ឈើប្រណិត​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម​ទៀតផង ហើយក៏​ជា​អ្នក​រត់ការ​ចេញ​មុខ​យ៉ាង​ពេញទំហឹង​ដោយ​មិន​ខ្លាច​អ្វី​ទាល់តែ​សោះ ឬ​មួយ​គាត់​អាង​ខ្លួន ជា​អ្នក​សារពត៌មាន បានជា​គ្មាន​នាក់​ណា​ហ៊ាន​បង្ក្រាប​នោះឡើយ ។
​ហើយ​នាក់​ទាំងនោះ​ទៀតសោធ​ត្រូវ​បាន​គេ​ស្គាល់​យ៉ាងច្បាស់​ថា ឈ្មោះ ម៉ន ម៉ា​រេ​ត ជា​ភ្នាក់ងារ​យក​ពត៌មាន​អោយ ទូរទស្សន៍ អាស៊ីអាគ្នេយ៍ ប្រចាំ​ខេត្ត​មណ្ឌលគិរី​ទៀតផង អ្នកសារព័ត៌មាន​ដែល​យក​តួនាទី​ទៅ​ប្រព្រឹត្ត​ឃុបឃិត​ជាមួយ​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ឈើប្រណិត​ខុសច្បាប់​ដូច​សព្វថ្ងៃនេះ តើ​ត្រឹមត្រូវ​ដែរ​ឬ​យ៉ាងណា​???

​ដូច្នេះហើយ​សូម​អោយ​រដ្ឋមន្ត្រី​ក្រសួង​ពត៌មាន ក៏ដូចជា​មន្ទី​ពត៌មាន​ខេត្ត​មណ្ឌលគិរី មាន​ចំណាត់ការ​បែប​ណា​ចំពោះ​បុគ្គល​ម្នាក់​ដែល​កំពុង​យក​តួនាទី​ជា​ភ្នាក់ងារ​អោយ​ទូរទស្សន៍ អាស៊ីអាគ្នេយ៍ ដែល​កំពុង​កាង​ឈើ​អោយ​មេ​ឈ្មួញ​ដូច​សព្វថ្ងៃនេះ​។ ទង្វើ​បែប​នេះ​ហើយ​ដែល​កំពុង​ធ្វើ​អោយ ជះ​ឥទ្ធព​ល​ដល់​អ្នកសារពត៌មាន​យើង​ទាំងអស់​គ្នា​នោះ​ទៀត​ផង ៕

 

Filed in: ព័ត៌មានជាតិ