សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ដឹក​អង្កាម​បង្កប់​ឈើ​ចេញពី​ពោធិសាត់​មក​ជាប់​ត្រឹម​ខេត្ត​កំពង់ឆ្នាំង​សង្ស័យ​អត់​បង់​សេវា​

​ដឹក​អង្កាម​បង្កប់​ឈើ​ចេញពី​ពោធិសាត់​មក​ជាប់​ត្រឹម​ខេត្ត​កំពង់ឆ្នាំង​សង្ស័យ​អត់​បង់​សេវា​

ខេត្ត​កំពង់ឆ្នាំង​៖​រថយន្ត​ធន​ធំ​មួយ​គ្រឿង​ដឹក​អង្កាម​ពីលើ​ឈើ​ហ៊ុប​ធំៗ​ពី​ក្រោម​រួច​ពី​ខេត្ត​ពោធិសាត់​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខេត្តកំពង់ឆ្នាំង​ស្ទាក់​ចាប់បាន​នៅ​ម៉ោង ៤ រសៀល ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ប៉ុស្តិ៍​កងរាជអាវុធហត្ថ​ខេត្ត​លេខ​៥០១ ស្ថិតនៅក្នុង​ភូមិ​ចំការ​ស្វាយ ឃុំ​សេដ្ឋី ស្រុក​សាមគ្គី​មានជ័យ​ខេត្ត​កំព់ឆ្នាំង ។

​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ស្រុក​កំពង់​ត្រឡាច​បានឲ្យដឹងថា ឈើ ដែល​ឈ្មួញ​បន្លំ​ដឹក​ដាក់​ក្នុង​រថយន្ត​ធំ​នេះ ជា​ប្រភេទ​ដើមឈើ រាជ​ឆ្កុល​ទាំង​២​ដើម​នេះ មាន​ប្រវែង​១០​ម៉ែត្រ និង​មាន​មុខកាត់​ទំហំ​០,8០ ម៉ែត្រ និង​១​ដើម​ទៀត​មាន​មុខកាត់​០,7០​ម៉ែត្រ​។​

​រថយន្ត​ដឹកឈើ​រាជ​ឆ្កុល​នេះ​ម៉ាក FUSO ពាក់​ស្លាក​លេខ តាកែវ ៣A-២១៥៤ ជា​ប្រភេទ​រថយន្ត​ភ្លៅ​៥ ។​ឈើ​រាជ​ឆ្កុល​នេះ មាន​អាយុកាល​រាប់រយ​ឆ្នាំ និង​បាន​ដឹក​ចេញពី​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ឆ្ពោះ​ទៅកាន់​ប្រទេស​វៀតណាម ។​

​ក្នុងពេល​ស្ទាក់ចាប់​នេះ អ្នកបើកប​រថយន្ត និង​អ្នក​នៅលើ​រថយន្ត​នេះ​ចំនួន​៤​នាក់​បាន​រត់គេច​អស់ នៅសល់​ម្នាក់​ប៉ុណ្ណោះ ដែល​ជា​ព្រូ​រថយន្ត ។​ប្រភព​ផ្សេង​មួយទៀត​បានឲ្យដឹងថា រថយន្ត​មួយ​គ្រឿង​នេះ​គឺ​បានធ្វើ​សកម្មភាព រាល់ថ្ងៃ ដោយ​ដាក់​អង្កាម​ពីលើ ដឹកឈើ​ពី​ខាងក្រោម ដឹក​ពី​ពោធិសាត់ រហូត​ដល់​ភ្នំពេញ ធ្លាយ​ដល់​ព្រំដែន​វៀតណាម​ទៀត ហើយ​បាន​បើក​រំលង​សមត្ថកិច្ច​គ្រប់កន្លែង ប៉ុន្តែ​លើក​នេះ ប្រហែល​ជា​ភ្លេច​ទំនាក់ទំនង​ជាមួយ​អ្នក​មើល​ផ្លូវ ទើប​រថយន្ត​នេះ វឹល​កង់​មិន​រួច ត្រឹម​ខេត្ត​កំពង់ឆ្នាំង​ចឹង​នោះ ៕

Filed in: ព័ត៌មានជាតិ