សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ខួប​១០០​ឆ្នាំ​បញ្ជប់សង្គ្រាម​លោក​លើក​ទី​១​លោក​ជា​សុផារ៉ា​ចូលរួម​ក្នុង​ព្រះបរមនាម​ព្រះមហាក្សត្រ​

​ខួប​១០០​ឆ្នាំ​បញ្ជប់សង្គ្រាម​លោក​លើក​ទី​១​លោក​ជា​សុផារ៉ា​ចូលរួម​ក្នុង​ព្រះបរមនាម​ព្រះមហាក្សត្រ​

ប៉ារីស​៖ នៅ​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ប្រទេស​បារាំង​បាន​ប្រារព្ធ​ខួប​លើក​ទី​១០០​ឆ្នាំ នៃ​ថ្ងៃ​បញ្ចប់សង្គ្រាម​លោក​លើក​ទី​១ និង​វេទិកា​ទីក្រុង​ប៉ារីស ស្តី​ពី​សន្តិភាព ដោយ​មាន​ការអញ្ជើញ​ចូលរួម​អបអរសាទរ​ពី​សំណាក់​មេដឹកនាំ​ពិភពលោក​ធំៗ​ជាច្រើន​។

​សម្រាប់​កម្ពុជា​លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​អញ្ជើញ​ចូលរួម​ក្នុង​ព្រះនាម​ព្រះមហាក្សត្រ ។ ក្នុង​ពិធី​អបអរសាទរ​នេះដែរ ក៏​ប្រារព្ធ​ឡើង​ដើម្បី​ជាការ​រំលឹក និង​ការគោរព​ដល់​វិញ្ញាណក្ខន្ធ​វីរបុរស​ខ្មែរ ដែល​បាន​ពលី​ជីវិត នៅ​ក្នុង​បុព្វហេតុ​នៃ​ការតស៊ូ​ជាមួយ​កងទ័ព និង​ប្រជាជន​បារាំង ដើម្បី​ការបញ្ចប់​សង្គ្រាម​លោក​លើក​ទី​១ នៅ​ឆ្នាំ​១៩១៨​។​មាន​ការកត់សម្គាល់ថា​ការ​ប្រារព្ធ​ខួប​នេះ​គឺ​ក្នុង​កាលៈទេសៈ​ដែល​ពិភពលោក​ស្ថិត​ក្នុង​ពុហុ​ប៉ូល​នៃ​អំណាច​។​

​កម្ពុជា​នៅ​ឆ្នាំ​១៩៥៣ ទទួលបាន​ឯករាជ្យ​ពី​បារាំង ក្រោម​ព្រះរាជ​បូជនីយ​កិច្ច នៃ​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ ប្រទេស​កម្ពុជា​ធ្លាប់​ទទួលបាន​នូវ​សន្តិភាព ប៉ុន្តែ​បាន​បាត់បង់​ទៅ​វិញ​ដោយសារ​សង្គ្រាម​ស៊ីវិល ចាប់ពី​ឆ្នាំ​១៩៧០​។ របប​ប៉ុលពត​១៩៧៥​ដល់​ឆ្នាំ​១០៩៧៩​ដែល​មាន​ការគាំទ្រ​ពី​បរទេស​ចិន​បាន​ធ្វើឲ្យ​មាន​ប្រជាជន​ខ្មែរ​ប្រមាណ​៣​លាន​បាន​បាត់បង់​ជីវិត​។​

​នៅ​ឆ្នាំ​១៩៧៩ ទោះបី​របប​កម្ពុជា​ប្រជាធិបតេយ្យ​បាន​ដួលរលំ ប៉ុន្តែ​អង្គការ​ចាត់តាំង​នយោបាយ និង​យោធា​របស់​ក្រុមខ្មែរក្រហម នៅ​ពុំទាន់​ត្រូវ​បាន​កម្ទេច​ដល់ប្ញស​គល់​ទាំងស្រុង​នៅ​ឡើយ​រហូត​មាន​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ២៣ តុលា ១៩៩១​ដែល​ជា​ការព្រមព្រៀងរ​វាង​ខ្មែរ​និង​ខ្មែរ​មាន​ការគាំទ្រ​ពី​អន្តរជាតិ បាន​នាំទៅដល់​ការបោះឆ្នោត​សាកល​រៀបចំ​ដោយ​អង្គការសហប្រជាជាតិ នៅ​ឆ្នាំ​១៩៩៣ ប៉ុន្តែ​យើង​ឃើញថា សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា​នៅតែ​បន្ត​អូសបន្លាយ​រហូត​ដល់​ឆ្ន​១៩៩៨​បាន​ចប់​ដោយសារ​នយោបាយ​ឈ្នះ ឈ្នះ ។​

Filed in: ព័ត៌មានជាតិ