សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោក​សូ​ប្លាតុ​ង​ទៅ​ធើ​ចៅហ្វាយស្រុក​បាគង​លោក​នួន​ពុទ្ធា​រ៉ា​ចេញពី​នាយក​រដ្ឋបាល​សាលាខេត្ត​ចូល​ជំនួស​

​លោក​សូ​ប្លាតុ​ង​ទៅ​ធើ​ចៅហ្វាយស្រុក​បាគង​លោក​នួន​ពុទ្ធា​រ៉ា​ចេញពី​នាយក​រដ្ឋបាល​សាលាខេត្ត​ចូល​ជំនួស​

សៀមរាប​៖ នៅ​ព្រឹក​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨​ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប​បាន​អញ្ជើញ​ជាំ​អធិបតី​ប្រកាស លោក នួន ពុទ្ធា​រ៉ា អតីត​នាយក​រដ្ឋបាល​ខេត្ត​សៀមរាប (​កូនប្រុស​លោក​នួន​បូ​ផល​បច្ចុប្បន្ន​អនុប្រធាន​អពព​)​ឲ្យចូល​កាន់តំណែង​ជា​អភិបាល​ក្រុង​សៀមរាប​ជំ​នួន​លោក លោក សូរ ប្លាតុ​ង អតីត​អភិបាលក្រុង​សៀមរាប ត្រូវបាន​ផ្ទេរ ទៅកាន់​ជា​អភិបាល​ស្រុក​ប្រាសាទបាគង ជំនួស​លោក ម៉ក់ សំភារ អតីត​អភិបាលស្រុក​ប្រាសាទបាគង ដែល​ត្រូវបាន​ចូលនិវត្តន៍ ។

​នេះ​បើ​ផ្អែក​តាម​អនុក្រឹត្យ​លេខ ១០២៣ អនក្រ​.​ត​ត ចុះ​ថ្ងៃ​ទី​០២ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ដីពី​ការផ្ទេរ​ភារកិច្ច និង​តែងតាំង​មន្ត្រីរាជការ ដែល​ចុះហត្ថលេខា ដោយ​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​

​លោក ឃឹម ប៊ុន​សុង បាន​ប្រាប់ថា ការផ្លាស់ប្ដូរ​លោក សូរ ប្លាតុ​ង ពី​ក្រុង​សៀមរាប ទៅ​ស្រុក​ប្រាសាទបាគង​នេះ មិនមែន​លោក​មាន​កំហុស ក្នុង​អាណត្តិ​លោក​ឡើយ ផ្ទុយទៅវិញ លោក សូរ ប្លាតុ​ង បាន​បំពេញការងារ​យ៉ាង​ល្អ និង​គួរ​យក​គំរូ​តាម ខណៈដែល​ស្រុក​ប្រាសាទបាគង​នេះ ជា​ក្រុង​រណប របស់​ខេត្ត​សៀមរាប ហើយ​ត្រូវការ​បុគ្គល​ដែល​មាន​សមត្ថភាព និង​បទពិសោធន៍​ទៅ​គ្រប់គ្រង​ដើម្បី​ចូលរួម​អភិវឌ្ឍន៍​តំបន់​នេះ​ឲ្យ​កាន់តែ​ខ្លាំងឡើង​។​

​អភិបាលខេត្ត​សៀមរាប បាន​សង្ឃឹមថា លោក​អភិបាលស្រុក​ប្រាសាទបាគង​ថ្មី​នេះ នឹង​ខិតខំ​យកចិត្តទុកដាក់​កសាង​ប្លង់គោល ប្រើប្រាស់​ដីធ្លី​ឲ្យបាន​ឆាប់រហ័ស សម្រាប់​ប្រើប្រាស់​នៅ ក្នុង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រុង​សៀមរាប ដែល​បច្ចុប្បន្ន​នេះ​បាន​កសាង​ប្លង់​គោល​ប្រើប្រាស់​ដី រួចរាល់​ហើយ ដែល​នឹង​ត្រូវ​អនុវត្ត​នៅ​ឆ្នាំ​២០១៩​ខាងមុខ និង​ជំហាន​បន្ទាប់​នៅក្នុង​ផែនការ​ពង្រីក​ទីក្រុង ឲ្យក្លាយ​ជា​ទីក្រុង​ទេសចរណ៍​មួយ​ដែល​មាន​សោភ័ណ្ឌភាព ដូចនេះ​ស្រុក​ប្រាសាទបាគង គឺ​ស័ក្ដិសម​ជា​ទីបំផុត​។​

Filed in: ព័ត៌មានជាតិ