សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ហ្គី​ណេ​ស​ប៊ុ​ក​ទទួលស្គាល​ទូក​ឈ្មោះ​“​កម្ពោជិក​បុត្តា​ខេមរា​តរី​”​ជា​ទូក​ដែល​វែង​ជាង​គេ​ក្នុង​ពិភពលោក​

​ហ្គី​ណេ​ស​ប៊ុ​ក​ទទួលស្គាល​ទូក​ឈ្មោះ​“​កម្ពោជិក​បុត្តា​ខេមរា​តរី​”​ជា​ទូក​ដែល​វែង​ជាង​គេ​ក្នុង​ពិភពលោក​

ព្រៃវែង ៖​នា​ព្រឹក​ថ្ងៃទី​១២​វិច្ឆិកា​ដោយ​គណៈកម្មការ​វាយតម្លៃ Guinness World Records បាន​ប្រកាស​ទទួលស្គាល់​ថា​ជា​ទូក ង (Dragon Boat) មានឈ្មោះ «​កម្ពោជិក​បុត្តា​ខេមរា​តរី​» ដែល​មាន​អត្ថន័យ​ថា «​ទូកង​របស់​កូន​ខ្មែរ​រស់នៅ​ក្នុង​ដែនដី​កម្ពុជា​»​ជា​ទូកវែង​ជាង​គេ​បំផុត​ក្នុង​ពិភពលោក ទូក «​ង​» ដែល​បាន​បំបែក​ឯតទគ្គ​កម្ម​និង​កត់ត្រា នៅក្នុង​សៀវភៅ World Guinness Record​។

​ទូកង​ដែល​ចាត់ទុក​ថា​ប្រវែង​នេះ​មាន​រហូត​ដល់​៨៧.៣​ម៉ែត្រ​, ទទឹង​១.៩៤ ម៉ែត្រ និង​ជម្រៅ​០.៨​ម៉ែត្រ ត្រូវ​រចនា​ឡើង​ដោយ​ផ្នែក​ខាង​ក្បាលទូក ធ្វើ​ជា​ក្បាល​នាគ និង​កន្ទុយ​ហង្ស ប្រកប​ដោយ​ក្បូរក្បាច់​រចនា​ល្អ​ប្រណិត ដែល​ផ្ទុក​ចំណុះ​បាន ១៧៩​នាក់ ។​

​ទូកង​វែង​ជាង​គេ​លើ​លោក​កើត​ឡើង​ដោយ​ការ​ផ្ដួចផ្ដើម​ធ្វើ​ដោយ​លោក ស សុខា កាល​នៅ​អ្នកតំណាងរាស្ត្រ​មណ្ឌល​ព្រៃវែង និង​គណកម្មការ​សាលាខេត្ត សហការ​ជាមួយ​សហភាព​សហព័ន្ធ យុវជន​កម្ពុជា​ខេត្ត​ព្រៃវែង ។​
​ពី​ធី​បើក​សម្ពោធ​ជា​ផ្លូវការ និង​បំបែក​កំណត់ត្រា​ឯតទគ្គ​កម្ម​ជា ទូកង​វែង​ជាង​គេ​លើ​ពិភពលោក ដោយ​មាន​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម ហ៊ុន ម៉ា​នី​តំណាងរាស្ត្រ​និង​ជា​ប្រធាន​ស​ហ​ពន្ធ័​យុវជន​កម្ពុជា​និង​វត្តមាន​សម្តេច​ក្រឡាហោម​សខេង​ឧបនាយក​រដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​មហាផ្ទៃ​ចូលរួម​ជា​កិត្តិយស អញ្ជើញ​ចូលរួម​ជា​កិត្តិយស​ក្នង​ពិធី​ផងដែរ​។​

​ដោយឡែក​ក្នុង​ពិធិ​នោះ​ដែរ​តារា​សម្តែង លោក ហម ឈ​រ៉ា និង​កញ្ញា ហ៊ិ​ន ច័ន្ទនី​រ័ត្ន ត្រូវបាន​តែងតាំង​ជា​ទូត​សុច្ឆន្ទៈ​ទូក ង វែង​ជាង​គេ ដើម្បី​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក ឈរ​លើ​ស្មារតី​រួមគ្នា ដើម្បី​មោទនភាព​ជាតិ​គណៈកម្មការ​ផលិត ទូក ង ។​តារា​ទាំង​ពីរ​សម្តែង​ជា​តួ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ : លោក ហម ឈ​រ៉ា , តួ​ព្រះ​នាង​ឥន្ទ្ររ​ទេវី : កញ្ញា ហ៊ិ​ន ចន្ទ័​នីរ​ត្ន័ ។​

 

Filed in: ព័ត៌មានជាតិ