សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ចុះ​ឆែក​ទីតាំង​រកស៊ី​ឆ្លាក់​រកឃើញ​សំណាក​សត្វព្រៃ​អត់​មានច្បាប់​ពី​មេព្រៃ​

ចុះ​ឆែក​ទីតាំង​រកស៊ី​ឆ្លាក់​រកឃើញ​សំណាក​សត្វព្រៃ​អត់​មានច្បាប់​ពី​មេព្រៃ​

ភ្នំពេញ​៖​ទីតាំង​លក់​គ្រឿង​ចម្លាក់​មួយកន្លែង​ស្ថិត នៅ​សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារ​អំ ពៅ រាជធានី​ភ្នំពេញ​ត្រុវបាន ក្រុម​អន្ដរាគមន៍​បង្ក្រាប​បទ​ល្មើស​សត្វព្រៃ​ចល័ត នៃ​រដ្ឋបាល​ព្រៃឈើ និង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ចុះ​ឆែកឆេរ​នៅ​រសៀល​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២ ០១៨​នេះ​រកឃើ​សំណាក​សត្វព្រៃ​ជាច្រើន​។

​ទីតាំង​ដែល​កម្លាំង​បាន​ចុះ​ពិនិត្យ​ឆែកឆេរ​នេះ មាន​យីហោ «​ចឹក ម៉េង លក់ និង​ឆ្លាក់​វត្ថុ​ស័ក្ដិសិទ្ធិ​» ដែល​មាន​ម្ចាស់ ឈ្មោះ ម៉ុក ទិព្វ​រាសី ភេទ​ស្រី អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​១៦៦ ផ្លូវ​លេខ​៣៦៩ ភូមិ​ដើម​ចាន់ សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារអំពៅ​។​

​សមត្ថកិច្ច​បាន​រកឃើញ​វត្ថុតាង បទល្មើស​ជា​សំណាក​សត្វព្រៃ រួមមាន សំណាក​ភ្លុក​ដំរី​, សំណាក​ភ្លុក​ដំរី​កែច្នៃ​, ចែ​ជ្រូកព្រៃ​, ធ្មេញ និង​ក្រចក​, ខ្លា​ឃុំ​, ចុង​ស្នែង​ប្រី​ស​, ជើង​ឈ្លូស​ក្រៀម​, នុប​ប្រីស​, ស្នែង​កេះ និង​សម្ភារ​ផ្សេងៗ​មួយទៀត​។ សមត្តកិច្ច​ចាត់ទុក​ថា​ខុស​ច្បាប់វ​ត្ថុ​តាង​បទល្មើស​សំណាក​សត្វព្រៃ​ទាំងអស់ ដែល​មក​ធ្វើ​សន្និ​ធី ពុំ​មាន​លិខិតអនុញ្ញាត​ពី​រដ្ឋបាល​ព្រៃឈើ និង​បាន​ដកហូត​សំណាក​សត្វព្រៃ​ទាំងអស់​ជា​បណ្ដោះអាសន្ន ហើយ​កម្លាំង​ជំនាញ ក៏​កសាង​សំណុំរឿង​តាម​នីតិវិធី​៕

 

Filed in: ព័ត៌មានជាតិ