សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សមត្តកិច្ច​ចុះ​បញ្ឈប់​ការដ្ឋាន​ជី​កកកាយ​ដីភ្នំ​ខុស​ច្បាប់​នៅ​ខេត្ត​បន្ទាយមានជ័យ ចំនួន ០២​ទីតាំង​ផ្សេងគ្នា​ឃាត់​មនុស្ស​៦​នាក់​

​សមត្តកិច្ច​ចុះ​បញ្ឈប់​ការដ្ឋាន​ជី​កកកាយ​ដីភ្នំ​ខុស​ច្បាប់​នៅ​ខេត្ត​បន្ទាយមានជ័យ ចំនួន ០២​ទីតាំង​ផ្សេងគ្នា​ឃាត់​មនុស្ស​៦​នាក់​

​បន្ទាយមានជ័យ​៖ ​កាលពី ថ្ងៃទី​០៨ ខែវិចិ្ឆកា ឆ្នាំ​២០១៨ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត បាន​ចុះ​ប្រតិបត្តិ​ការហាមឃាត់ និង​បញ្ឈប់​ការជីក​កកាយ​ដីភ្នំ​ដោយ​ខុសច្បាប់ ចំនួន ០២​គោលដៅ​ផ្សេងៗ​គ្នា​៖
១-​នៅ​ចំណុច​ភ្នំ​ស្រេះ ស្ថិតនៅ​ភូមិ​ស្រេះ​កើត ឃុំ​ព្រះនេត្រព្រះ ស្រុក​ព្រះនេត្រព្រះ​។ ២-​នៅ​ចំណុច​ភ្នំ​តា​ដុង្គ ស្ថិតនៅ​ភូមិ​បន្ទាត់​បោះ ឃុំ​តា​ផូ ស្រុក​ស្វាយចេក ។​

​ការចុះ​បិទ​នេះ​គឺ​ធ្វើ​តាម​បញ្ជា​ពី​លោក នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​ដោយ​មាន​ការសម្របសម្រួល​ពី​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​។​

​ការចុះ​ផ្អាក​ការដ្ឋាន​ជីក​ភ្នំ​យក​ដី​លក់​ខុសច្បាប់​នេះ​ប៉េអឹម​បាន​ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ ចំនួន ០៦​នាក់ ព្រមទាំង​ដកហូត​វត្ថុតាង​រួមមាន ៖ -​អេស្កាវ៉ាទ័រ ចំនួន ០២​គ្រឿង -​សា​ស័រ ចំនួន ០១​គ្រឿង -​ម៉ា​ស៊ិន​កិន​ថ្ម ចំនួន ០១​គ្រឿង និង​រថយន្ត​ដឹក​ដី ចំនួន ០៣​គ្រឿង ។ បច្ចុប្បន្ន​កម្លាំង​ជំនាញ កំពុង​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី ។​

​សូមបញ្ជាក់​ថា​កាលពី​ថ្ងៃ​ទី​៤ ខែ វិច្ឆិកា ឆ្នាំ​២០១៨​រថយន្ត​ដឹក​ដី​១​គ្រឿង​បើក​ឡើង​លើ​ភ្នំ​ដើម្បី​ឈប់​រង់ចាំអេ​ស្កា​កាយ​ដី​ដាក់ បាន​ធ្លាក់​បណ្តាល​ឲ្យ​សង្ក​ត់​ស្លាប់​តៃកុង​រថយន្ត​ម្នាក់ ស្ថិតនៅ​ភូមិ​ទ្រ​យោង ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ ។​

​អ្នកបើក​រថយន្ត​បែន​ដឹក​ដី​ម៉ាក​ហ៊ី​ណូ​១​គ្រឿង ពាក់​ស្លាក​លេខ​បាត់ដំបង ៣A ១១០៧ មានឈ្មោះ ឃិញ ស៊ី ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​ដែល​បាន​ស៊ីឈ្នួល​បើក​រថយន្ត​ឲ្យ​ថៅកែ​មាន​ឈ្មោះ​យឿន សំបូរ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ ភ្នំ​លៀប ឃុំ​ភ្នំ​លៀប​ស្រុក​ព្រះនេត្រព្រះ ។ ក្រោយ​កើតហេតុ​បាន​សមត្តកិច្ច​ចុះបិ​ទករដ្ឋាន​ជីកដី​អត់​ច្បាប់​នោះ​តែ​គេ​មិនដឹងថា​តើ​អាជ្ញាធរ​ដែនដី​ដែន​បើកដៃ​ឲ្យមាន​ជាប់ទោស​ដែរ​ឬ​អត់​នោះ​ទេ​?​។​

Filed in: ព័ត៌មានជាតិ