សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បែក​រឿង​ស្នើ​ឈ្មោះ​ភុន​សារពេជ្រល​ទ្ធ​ផលចេញ​ឈ្មោះ​ហាស់ សូ​បិនជា​អភិបាលរងខេ​ត្ត​កំពត​វិញ​ឆ្កុយ​!!

បែក​រឿង​ស្នើ​ឈ្មោះ​ភុន​សារពេជ្រល​ទ្ធ​ផលចេញ​ឈ្មោះ​ហាស់ សូ​បិនជា​អភិបាលរងខេ​ត្ត​កំពត​វិញ​ឆ្កុយ​!!

ខេត្ត​កំពត​៖​ថ្មីៗ​នេះ​លេច​ធ្លាយ​រឿង​ក្អួត​ឈាម​មួយ​សម្រាប់​សកម្មជន​គ​ណ​បក្ស​ប្រជាជន​នៅ​ខេត្ត​កំពត​ដែល​ខ្មែរ​យើង​តែង​ហៅ​ថា​អ្នក​ឡើង​បាន​តែ​បេះ​ផល​បាន​ទៅ​អ្នក​ប្រឡេះ​វិញ​ឆ្កុយ​។​

​បើ​តាម​ប្រភព​ច្បាស់ការ​មួយ បានឱ្យដឹងថា នៅ​ថ្ងៃ ថ្ងៃ ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ រដ្ឋបាល​ខេត្ត​កំពត​នឹងធ្វើ​ពិធី​ប្រកាស​តែងតាំង​អភិបាលរង​ខេត្ត​កំពត់ថ្មី​ម្នាក់​ជំនួស លោក ស៊ុក សា​រ៉ា​ដ ដែល​ត្រូវ​ចូលនិវត្តន៍​។​

​តំណែង​អភិបាលរង​ខេត្ត​កំពត​ថ្មី​នេះ​នេះ​ពី​មុន​គេ​ដឹងថា​នឹង​ត្រូវ​ត្រូវបាន​ជំនួស​ដោយ លោក ភុ​ន សារ​ពេជ្រ សមាជិក​ក្រុមការងារ​យុវជន​ថ្នាក់កណ្តាល និង​ជា​ប្រធាន​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពត​។​នេះ​បើ​យោង​លិខិត​មួយ​ច្បាប់​របស់ អគ្គនាយកដ្ឋាន​រដ្ឋបាល ក្រសួង​មហាផ្ទៃ​លេខ ៤០៥៧ អ​រប ចុះ​ថ្ងៃ​ចន្ទ ១២​រោច ខែ​អស្សុជ ឆ្នាំច ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ ជម្រាប​មក ឯកឧត្តម​អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត​។​

​មូលហេតុ​គឺ​គេ​គ្រប់គ្នា​ដឹងថា ឈ្មោះ​លោក​ភុន​សារពេជ្រ​នេះ​ត្រូវបាន​ឯកឧត្តម នៃ ប៉េ​ណា សមាជិក​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ខេត្ត​កំពត​កាល​នៅ​រស់​បាន​ឯកភាព​ស្នើសុំ​ទៅ​ក្រសួង​មហាផ្ទៃ​ជា​បេក្ខភាព អភិបាលរង​ខេត្ត​កំពត ជំនួស លោក ស៊ុក សា​រ៉ា​ដដែល​ត្រូវ​ចូល​នី​វត្ត​ន៍ ដោយ​មាន​យោបល់​ឯកភាព​ពី លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក លោក​កែ ប៊ុន​ខៀង ប្រធាន​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល ផងដែរ​។​

​ប៉ុន្តែ​អ្វី​ដែល​គួរឱ្យភ្ញាក់ផ្អើល និង​ហួសចិត្ត​ជាទី​បំផុត​ពេល​អាប៉ោង​បើកគ្រប​វា​អត់​ឃើញ​ឈ្មោះ ភុ​ន សារ​ពេជ្រ ស្អីហ្នុង​ទេ​តែ​បែរជា​លេច​ចេញ​ឈ្មោះ ហាស់ សូបិន​ដោយមាន មាន​អនុក្រឹត្យ​ចុះ​ហត្ថេ​ខា​ដោយ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​តែងតាំង​ជា​អភិបាលរង​ខេត្ត​កំពត​ជំនួស លោក ស៊ុក សា​រ៉ា​ដ ទៅវិញ​។​

​ប្រការ​នេះ​បាន​ធ្វើឲ្យមាន ជា​ចម្ងល់​ថា​÷
១-​តើ​លោក ហាស់ សូបិន មាន​ស្នាដៃ​អ្វីខ្លះ​ដែល​បាន​បម្រើ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កំពត​?
២-​តើ​យោង​លើ​ឯកសារ​អ្វី​ដែល​តែងតាំង លោក ហាស់ សូបិន ជា​អភិបាលរង​ខេត្ត​ជំនួស ឯកឧត្តម ស៊ុក សា​រ៉ា​ដ ដែល​ត្រូវ​ចូលនិវត្តន៍​?​។​
៣-​តើ លោក ភុ​ន សារ​ពេជ្រ មាន​បុគ្គលិកលក្ខណៈ សមត្ថភាព លទ្ធភាព​យ៉ាងណា បាន​ជា​ក្រសួង​មហាផ្ទៃ​មិន​អាច​តែងតាំង​ជា​អភិបាលរង​ខេត្ត​កំពត ជំនួស ឯកឧត្តម ស៊ុក សា​រ៉ា​ដ ដែល​ត្រូវ​ចូលនិវត្តន៍​?​។​

​ជា​ចម្លើយ​អ្នក​ដឹង​រឿង​បាន​និយាយ​ឌឺ​ថា​ងាយ​យល់​ទេ​៖​ទី​១​លោក​ណៃ​ប៉េណា​ដែលជា​អ្នក​មាន​ទឹកមាត់ប្រៃ​នោះ​ចូល​មរណៈភាព​បាត់ទៅហើយ​គ្មាន​អ្នក​យក​អ្នកស្លាប់​មក​ធ្វើ​អី​ទេ​។​ទី​២​គីឡូ​លោក​ភុន​សារពេជ្រ​ធ្ងន់​មែន​ព្រោះ​តាម​មើល​មិន​ក្រោម​១០០​គីឡូ​ទេ​តែ​ខ្សោយ​ខាង​ខ្សែ​ប្រឡៅ​និង​ធនធាន​សេដ្ឋកិច្ច​។​ទី​៣​អាច​មក​ពី​លោក​ភុន​សារពេជ្រ​មិនទាន់​ជា​មន្ត្រីរាជកា​រជាន់​ខ្ពស់​ដែល​ជា​លេស​គ្រប់គ្រាន់​សម្រាប់​គេ​ទាត់​ចោល​បេក្ខភាព​ហ្នឹង​ទៅ​!!​។​សរុប​ទៅ​ស្រុក​រំដួល​យើង​ចឹង​!!​។​

 

Filed in: ព័ត៌មានជាតិ