សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ប្រជាពលរដ្ឋ និង​អាជីវករ​លក់ដូរ​នៅក្នុង​ផ្សារ​សាមគ្គី​ក្រុង​ក្រចេះ ស្នើ​ឲ្យ​មន្ត្រី​ជំនាញ សាខា​កាំកុងត្រូល និង​អាជ្ញាធរ​ខេត្ត ចុះ​ត្រួតពិនិត្យ បន្លែ​ផ្លែឈើ និង​គ្រឿង ឧបភោគ​បរិភោគ​ជាប្រចាំ​

ប្រជាពលរដ្ឋ និង​អាជីវករ​លក់ដូរ​នៅក្នុង​ផ្សារ​សាមគ្គី​ក្រុង​ក្រចេះ ស្នើ​ឲ្យ​មន្ត្រី​ជំនាញ សាខា​កាំកុងត្រូល និង​អាជ្ញាធរ​ខេត្ត ចុះ​ត្រួតពិនិត្យ បន្លែ​ផ្លែឈើ និង​គ្រឿង ឧបភោគ​បរិភោគ​ជាប្រចាំ​

​ក្រចេះ ៖ ប្រជាពលរដ្ឋ និង​អាជីវករ​លក់ដូរ​នៅក្នុង​ផ្សារ​សាមគ្គី​ក្រុង​ក្រចេះ ស្នើ​ឲ្យ​មន្ត្រី​ជំនាញ សាខា​កាំកុងត្រូល និង​អាជ្ញាធរ​ខេត្ត ចុះ​ត្រួតពិនិត្យ​ជាប្រចាំ​ទៅលើ​បន្លែ​ផ្លែឈើ និង​គ្រឿង ឧបភោគ​បរិភោគ​ដែល​ខូច​គុណភាព និង​ហួស​កាលបរិច្ឆេទ ដើម្បី​សុខភាព​ប្រជាពលរដ្ឋ​។

​ការលើកឡើង​របស់​អា​ជី​វករ និង​ប្រជាពលរដ្ឋ ខណៈ​ដែល​ក្រុមមន្ត្រី​ជំនាញ​សាខា​កាំកុងត្រូល ខេត្ត​ក្រចេះ សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ដឹកនាំ​ដោយ​លោក យាង បាក់ និង​មាន​ការចូលរួម​ពី​លោក ស្រេង សុភាព អភិបាលរង​ខេត្ត​ក្រចេះ ចុះ​ត្រួតពិនិត្យ​មុខ​ម្ហូប ទំនិញ ដែល​ខូចគុណភាព និង​ហួស​កាលបរិច្ឆេទ នៅ​ផ្សារ​សាមគ្គី​ក្រុង​ក្រចេះ ក្នុង​សង្កាត់ ក្រចេះ ក្រុង​ក្រចេះ នា​ព្រឹក​ថ្ងៃទី​៧ ខែវិចិ្ឆកា ឆ្នាំ​២០១៨​។​

​លោក យាង បាក់ អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្ដ​ក្រចេះ បានឲ្យដឹងថា ក្រោយពេល ដែល​ចុះ​ពិនិត្យ​ទំនិញ​ដូចជា បន្លែ ផ្លែឈើ ត្រី​សាច់ មី គុយទាវ អំបិល ស្ករ ទឹក​ខ្មេះ សណ្តែក​បណ្តុះ បន្លែ ផ្អក ជ្រក់​ស្ពៃ និង​ទំនិញ​មួយចំនួនទៀត រហូតដល់​ទៅ ៥៥​មុខ​ប្រភេទ​។ លោក​បាន​បញ្ជាក់ថា ជា​លទ្ធផល បន្ទាប់​ពី​ឆ្លងកាត់​ការវិភាគ​យ៉ាង​ម៉ត់ចត់ ដោយ​រថយន្ត​មន្ទីរ ពិសោធន៍​ច​លត​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល បាន​រកឃើញ​សារធាតុ Salicylic Acid នៅក្នុង​ស្ពៃជ្រក់ និង​សារធាតុ Synthethic dyc នៅក្នុង​ម្ទេស​កិន ហើយ​មន្ត្រី​ជំនាញ​បានធ្វើការ ដកហូត​ស្ពៃជ្រក់​ទាំងនោះ ចំនួន ៥០​គីឡូក្រាម និង​ធ្វើ​ការណែនាំ​ម្ចាស់​កិន​ឲ្យ​បញ្ឈប់​ការ ប្រើប្រាស់ល័​ក្ខគី​មី​បន្តទៀ​ត​។

​ជាមួយគ្នា​នោះ​ដែល​លោក ស្រេង សុភាព អភិបាលរង​ខេត្ត​ក្រចេះ បាន​ធ្វើការ​ផ្តាំផ្ញើ ទៅ​ដល់​អាជីវករ លក់ដូរ​ទាំងអស់ ចូលរួម​គោរព​ច្បាប់ និង​ត្រួតពិនិត្យ​ទំនិញ​អោយ​បាន ត្រឹមត្រូវ អំពី​កាលបរិច្ឆេទ មុន​នឹង​លក់ ឬ​ផ្គត់ផ្គង ទៅដល់​ប្រជាពលរដ្ឋ​។​
​ដោយ កិះ​ខន​

 

Filed in: ព័ត៌មានជាតិ