សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អាជ្ញាធរ​ខេត្ត​ក្រចេះ រួម​យុវជន​ប្រមាណ​ជាង ៤៥០ នាក់ ប្រារព្វ​ទិវា​រំលឹក​ដល់​ជនរងគ្រោះ​ចរាចរណ៍​ផ្លូវគោក​លើក​ទី​១៣

អាជ្ញាធរ​ខេត្ត​ក្រចេះ  រួម​យុវជន​ប្រមាណ​ជាង ៤៥០ នាក់ ប្រារព្វ​ទិវា​រំលឹក​ដល់​ជនរងគ្រោះ​ចរាចរណ៍​ផ្លូវគោក​លើក​ទី​១៣

​ក្រចេះ ៖ អាជ្ញាធរ​ខេត្ត​ក្រចេះ គ្រប់​លំដាប់ថ្នាក់ រួម​យុវជន​ប្រមាណ​ជាង ៤៥០ នាក់ ប្រារព្វ​ទិវា​រំលឹក​ដល់​ជនរងគ្រោះ​ចរាចរណ៍​ផ្លូវគោក​លើក​ទី​១៣ ដែល​រៀបចំ​ដោយ​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្ត ក្រោម​អធិបតីភាព​ឯកឧត្តម​អភិបាល​នៃ​គណៈ​អភិបាលខេត្ត វ៉ា ថន ។​

​ក្នុង​របាយការណ៍​សម្រាប់​រយៈពេល​៩ ខែ​ដើមឆ្នាំ ២០១៨ របស់​លោក​ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្ត ស្រេង ស្រស់ បាន​បញ្ជាក់​ឲ្យដឹងថា ៖ គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​ចំនួន ១៣៣ លើក បើ​ប្រៀបធៀប​រយៈពេល​៩​ខែ​ដើមឆ្នាំ ២០១៧ គ្រោះថ្នាក់​កើតឡើង ១៣៩ លើក ថយចុះ ៦ លើក ស្មើនឹង ៤,៣១% ក្នុងនោះ​គ្រោះថ្នាក់​ដោយ​អ្នកបើកបរ​ម៉តូ​មិន​ពាក់​មួកសុវត្ថិភា​ព​ចំនួន ៨៧​ករណី ស្មើនឹង ៦៥,៤១% ហើយ​ការ​រងគ្រោះថ្នាក់​ទាំងនេះ បណ្តាលឲ្យ​គ្រោះថ្នាក់​ដល់​មនុស្ស​ចំនួន ២៥២​នាក់ លើ ២៥​នាក់ ថយចុះ ១​នាក់ ក្នុង​នោះ​ស្លាប់ ៥៥ នាក់ លើ ៦១ នាក់ ថយចុះ ៦ នាក់ ស្មើ ៩,៨៣%, របួសធ្ងន់ ១៣០ នាក់ លើ ១៣៥ នាក់ ថយចុះ ៥ នាក់ ស្មើ ៣,៧០% , របួសស្រាល ៦៧​នាក់ លើ​៥៧ នាក់ កើនឡើង ១០ នាក់ ស្មើ ១៧,៤៦% ។

​ក្នុង​ពិធី តំណាង​ជន​រង​គ្រោះថ្នាក់​ចរាច​រណ៍ បាន​បញ្ចេញ​នូវ​ចំណាប់អារម្មណ៍​របស់​ខ្លួន ដោយ​បញ្ជាក់​ថា ៖ រូប​លោក​ពិតជា​មាន​វិប្បដិសារី​យ៉ាងខ្លាំង ក្រោយពី​បាន​ជួប​នូវ​ហេតុការណ៍​ដ៏​រន្ធត់​នេះ ទាំងនេះ​គឺ​មកពី​ការធ្វេសប្រហែស​របស់​អ្នក​ដ៏​ទៃ និង​ខ្លួនឯង ត្រឹមតែ​មួយ​ពព្រិច​ភ្នែក​បាន​បង្ក​គ្រោះថ្នាក់​កើតឡើង ដែល​លោក​ជា​មេ​គ្រួសារ​ទទួល​បន្ទុក រ៉ាប់រង​ផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃ​លើ​គ្រួសារ​ទាំងមូល បាត់បង់​នូវ​ឱកាស​បំពេញការងារ និង​អស់​ចំណាយ​ជា​ច្រើន​លើ​ការព្យាបាល បាត់បង់​ទ្រព្យសម្បតិ្ត​ជាច្រើន​សម្រាប់​គ្រួសារ និង​សង្គមជាតិ ហើយ​បាន​ក្លាយជា​ជនពិការ​ផងដែរ ។​

​មានប្រសាសន៍​បន្ថែម​ក្នុង​ពិធី ឯកឧត្តម​អភិបាលខេត្ត បាន​លើកឡើង​ថា ៖ ស្ថិត​ក្នុង​ស្ថានការណ៍​ទូទៅ​របស់​កម្ពុជា កំពុងអភិវឌ្ឍន៍​រីកចម្រើន​ឥតឈប់ឈរ ស្ថេរភាព សន្តិសុខ​សង្គម និង​សុវត្ថិភាព​សណ្តាប់ធ្នាប់​សាធារណៈ កាន់តែ​ត្រូវបាន​ធានា​យ៉ាងរឹងមាំ និង​កម្រិត​ជីវភាព​ប្រជ​/​ព​ទូទាំង​ប្រទេស​កាន់តែ​ល្អប្រសើរ​ឡើង​នោះ បាន​ធ្វើឲ្យ​កំណើន​មធ្យោបាយ​យានយន្ត​គ្រប់​ប្រភេទ កើនឡើង​យ៉ាង​គំហុក​នា​ប៉ុន្មាន​ឆ្នាំ​ថ្មី​ចុងក្រោយ​នេះ ។

​ទន្ទឹមនេះ គ្រោះថ្នាក់​ចរាចរណ៍​ក៏​ស្ថិតនៅ​ក្នុង​កំណើន​មួយ​គួរ​ឲ្យ​ព្រួយ​បារ​ម្មណ៍​ផងដែរ ដែល​គ្រោះថ្នាក់​នេះ​ជា​កត្តា​មួយ​ធ្វើឲ្យ​អន្តរាយ​ដល់​អាយុជីវិ​តមនុស្ស សត្វ បរិស្ថាន និង​ការខូចខាត​ទ្រព្យសម្បត្តិ​រដ្ឋ ឯកជន និង​បាន​ជះឥទ្ធិពល​យ៉ាងធ្ងន់ធ្ងរ​មកលើ​សេដ្ឋកិច្ចជាតិ និង​គោលនិយោបាយ​កាត់បន្ថ​យ​ភាពក្រីក្រ រួម​និង​ការអភិវឌ្ឍន៍​លើក​គ្រប់បិស័​យរបស់​រាជរដ្ឋាភិបា​ល​ផងដែរ ។
​ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល ដែលមាន​សម្តេច​តេជោ ហ៊ុន សែន ឃើញ​ថា​សមិទ្ធផល​ជាតិ​សំខាន់ៗ ជាពិសេស​ហេដ្ឋារចនាសម្ព័ន្ធ ត្រូវ​បាន​កើតឡើង​និង​មាន​ភាព​ប្រទាក់ក្រឡា​ត​ភ្ជាប់​គ្នា​ពី​តំបន់​មួយ​ទៅមួយ ដែល​ពីមុន​មិន​ធ្លាប់​មាន​ក៏ប៉ុន្តែ​ជាមួយ​និង​ភាពងាយស្រួល​ខាងលើនេះ ត្រូវបាន​អ្នកបើកបរ និង​ប្រើប្រាស់​ផ្លូវ​មួយចំនួន​ដែល​មិន​គោរព​ច្បាប់​ចរាច​រណ៏ ខ្វះ​ការគោរព​សិទ្ធិ​គ្នា បាន​បង្ក​ភាពអនាធិបតេយ្យ​ដូចជា ៖ បើកបរ​ក្នុង​ល្បឿន​លឿន​ហួស​កំរិត​កំណត់ បើកបរ​ក្នុង​ភាពស្រវឹង បើកបរ​ប្រណាំងប្រជែង បើ​បរ​មិន​គោរព​ផ្លាកសញ្ញា គំនូស​សញ្ញា និង​ភ្លើង​សញ្ញា​ចរាចរណ៏​ជាដើម ៕
​ដោយ កិះ​ខន​

Filed in: ព័ត៌មានជាតិ