សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​គង់​គាំ​ដូរ​ជំហរ​នយោបាយ លោក សុខ ឥសាន ថា​ជា​ចារកម្ម​តែ​តេជោ​សែន​បដិសេធ​!

​គង់​គាំ​ដូរ​ជំហរ​នយោបាយ លោក សុខ ឥសាន ថា​ជា​ចារកម្ម​តែ​តេជោ​សែន​បដិសេធ​!

ភ្នំពេញ​៖ នៅ​ព្រលប់​ថ្ងៃទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ប្រតិ​ម្ម​ថា​ការលើកឡើង​របស់​លោក សុខ ឥសាន ដែលថា លោក គង់ គាំ ជា CIA​របស់​គណបក្ស​ប្រជាជន​កម្ពុជា​មិន​ត្រឹមត្រូវ​ទេ​។ សម្តេច​តេជោ ហ៊ុន សែន បានបញ្ជាក់​ថា ការ​ថ្លែង​របស់លោក គង់ គាំ គឺ​ចេញពី​ឆន្ទះ​របស់​លោក​ពិត មិន​ពាក់ព័ន្ធ​គណបក្ស​ប្រជាជន​កម្ពុជា​។

​សម្តេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់បន្ថែម​ថា លោក គង់ គាំ ជា​មនុស្ស​ចេះដឹង​ម្នាក់ ការលើកឡើង​របស់​លោក​គឺ​ចេញពី​ឆន្ទះ​ពិត​របស់លោក​។ លោក គង់ គាំ បាន​ចាកចេញ​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ជា​ផ្លូវការ​ដោយ​មាន​លិខិត​ត្រឹមត្រូវ​។​

​ការ​ថ្លែង​របស់​សម្តេច​តេជោ ហ៊ុន សែន ធ្វើឡើង​បន្ទាប់​ពី​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន នៅ​ថ្ងៃ​ទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះដែរ ហាក់​ចង់​បង្ហាញថា លោក គង់ គាំ អតីត​ប្រធាន​គណបក្ស​សម រង្ស៉ី ដែល​ជា​មនុស្ស​ជំនិត​របស់លោក សម រង្ស៉ី​នោះ គឺជា​រនុកក្នុង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។​

​តាមយៈ​បណ្តាញ​សង្គម​តេ​ឡេ​ក្រា​មលោក សុខ ឥសាន បាន​លើកឡើង​ជា​ប្រយោគ​សំណួរ​ថា តើ​លោក គង់ គាំ ដែល​ជា​អតីត អ្នកនយោបាយ​ជើងចាស់ មក​ពី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ជា CIA របស់​គណបក្ស​ប្រជាជន​កម្ពុជា​? លោក​ថា ចម្លើយ​ពិតជា​ភ្នាក់ងារ របស់​បក្ស​កាន់​អំណាច ប្រាកដ​មែន​។​

​កាល​លើក​របស់លោក សុខ ឥសាន​នេះ បន្ទាប់​ពី លោក គង់ គាំ បាន​ថ្លែង​តាម​វិទ្យុ​វាយោ​ដោយ​ផ្លាស់ប្តូរ​ជំហរ​មក​គាំទ្រ​រាជរដ្ឋាភិបាល​ហើយ​វាយ​លើ​អតីត​គនបក្សប្រឆាំង​ដេល​លោក​ធ្លាប់​គាំទ្រ​ពី​មុន​។​លោក​ថា “​សេដ្ឋកិច្ចជាតិ​កំពុង​មាន​សន្ទុះ ហើយ​ក្រុម​ធុរជន​បរទេស​រាប់​រយ​ក្រុមហ៊ុន​នឹង​បន្ត​រកស៊ី​នៅ​កម្ពុជា ។ ប្រទេស​ក្នុង​សហគម​ន៍​បាន​បង្ហាញ​ជំហរ​ខុសគ្នា​ចំពោះ​កម្ពុជា ដូច្នេះ​កុំឲ្យ​បារម្ភ​ពេក ពី​ករណី​ដក​ប្រព័ន្ធ​អនុគ្រោះ​ទំនិញ​កម្ពុជា​(EBA) ព្រោះ​មិន​មាន​អ្វី​ជា​ការបារម្ភ ដូច​មជ្ឈដ្ឋាន​មួយចំនួន ពិសេស​ក្រុមប្រឆាំង​លើកឡើង​ឡើយ​។​

​លោក​ថា ការបារម្ភ​របស់​អ្នក​ទាំងនោះ ជាការ​បំពុលសង្គម និង​បំភ័យ​កម្មករ​ទេ​។ លោក គង់ គាំ​អះអាង​ទៀត​ថា​ការ​គំរាម​កាត់​ពន្ធ​នៅ​កម្ពុជា​មិន​ទាន់​ប្រាកដ​១០០%​ទេ​គឺ​នៅ​៥០​និង​៥០​នៅឡើយ​”​។​មានន័យ​ថា​គេ​មិន​ប្រាកដ​និង​ដក​ភាពអនុគ្រោះ​ព្រោះ​ប្រទេស​ខ្លះ​ក្នុង​សហគមន៍​អឺរ៉ុប​មាន​ជំហរ​ខុសគ្នា​នៅឡើយ​។​

​លោក​គង់​គាំ​ដែល​មានឈ្មោះ​ក្នុង​ចំណោម​អ្នកនយោបាយ​១១៨​នាក់​ដែល​ជាប់​បំរាម​ធ្វើ​នយោបាយ​បាន​វា​តម្លៃ​ថា​គណបក្ស​ប្រឆាំង​ដែល​ក្លាយជា​អតីត​មិន​អាច​រស់​ឡើងវិញ​បាន​ទេ​។​លោក​ក៏​សន្និដ្ឋាន​ទៀតថា​ក្រុម​នេះ​នឹង​បែក​ជា​បី​មួយ​នៅ​បរទេស​។​ឯ​លោក​គឺ​គាំទ្រ​គណបក្ស​ឆន្ទៈ​ខ្មែរ​របស់​កូន​ប្រុស​លោក​ហើយ​ក្រោយពី​អាច​លើកលែងឲ្យ​ចូល​ធ្វើ​នយោបា​យ​វិញ​។​

​លោក សុខ ឥសាន បាន​ថ្លែង​តាមរយៈ​បណ្តាញ​ទំនាក់ទំនង​តេ​ឡេ​ក្រា​មនៅ​ថ្ងៃ​ទី​៤ វិច្ឆិកា​ថា មហាជន​ទូទៅ​មាន​ការងឿងឆ្ងល់​យ៉ាង​ខ្លាំង​ន​ពេលដែល​ឃើញ​លោក គង់ គាំ ដែលជា​អតីត​មន្ត្រីជាន់ខ្ពស់​របស់​គណបក្ស​ប្រជាជ​ន​កម្ពុជា​បាន​ផ្តាច់ខ្លួន​មក​រួមរស់​ជាមួយ​អតីត​គណបក្សប្រឆាំង កាលពីពេល​កន្លង​ទៅ​អស់​រយៈពេល​រាប់​សិប​ឆ្នាំ ការមន្ទិលសង្ស័យ​នេះ​នៅតែ​មាន​ក្នុង​អារម្មណ៍​របស់​មហាជន​ទូទៅ​ដដែល ប៉ុន្តែ​ទើប​តែ​ពេលនេះ ភាពមន្ទិលសង្ស័យ​ហាក់​កាន់តែ​ច្បាស់​ឡើងៗ​បន្តិច​ម្តងៗ​ដោយសារ​កូន​ប្រុស​ពៅ​របស់លោក គង់ គាំ​គឺ​លោក គង់ ម៉ូ​នី​កា បាន​បង្កើត​គណបក្ស​ឆន្ទៈ​ខ្មែរ ដើម្បី​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការបោះឆ្នោត​នីតិកាល​ទី​៦ ។​

​បន្ថែម​ពីលើ​នេះ លោក​ថា បង្កើត​គណបក្ស​នេះ​មិនមែន​ជា​រឿង​ចៃដន្យ​ឡើយ​ដោយសារ​គ្មាន​ជំនឿ​លើ​អតីត​បក្សប្រឆាំង​អាច​រស់​ឡើងវិញ មិនអាច​រង់ចាំ​ខ្មោច​ងាប់​បាន​ជាដាច់ខាត ។ បើ​គ្មាន​ការផ្តួចផ្តើម​គំនិត​លោក គង់ គាំ ទេ នោះ​ការបង្កើត​គណបក្ស​ថ្មី​មួយ​នេះ​ក៏​មិន​អា​ទៅរួច​ដែរ ហើយ​បាត់​ជំនឿ​លើ​ការដឹកនាំ​របស់​ទណ្ឌិត សម រង្ស៊ី ដែល​ដឹកនាំ​ជាង​២០​ឆ្នាំ​ហើយ​កាន់តែ​យ៉ាប់​ទៅៗ​។​

​លោក សុខ ឥសាន បញ្ជាក់ថា “​ចំណុច​ទាង​អស់​ខាងលើនេះ​គឺជា​ចំណុច​ដែល​មហាជន​ទូទៅ​មាន​ការសង្ស័យ លោក គង់ គាំ​អាច​ជា​រនុកក្នុង ឬ​អាចជា CIA របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ចូល​ទៅ​នៅ​ក្នុង​ជំរុំ​របស់​អតីត​បក្សប្រឆាំង​យូរ​មក​ហើយ ។ បើ​យ៉ាង​ដូច្នេះ​មែន​បានសេចក្តីថា​ទណ្ឌិត​ម រង្ស៊ី នៅ​ខ្ចី​ណាស់ ស្គាល់​គណបក្ស​ជន​កម្ពុជា​មិន​ច្បាស់ ហើយ​ចង់​មក​ប្រឡង​ជាមួយ​ផង​?”​។​

​កម្ពុជា​ទទួលបាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ កាលពី​ឆ្នាំ​២០១២ ហើយ​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ កម្ពុជា​បាន​រួចផុត​ពី​កាតព្វកិច្ច​ពន្ធ​ជិត ៧​រយ​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ ចំពោះ​ទំនិញ​នាំចេញ​ទៅ​ទីផ្សារ​អឺរ៉ុប​។ តួលេខ​ពាណិជ្ជកម្ម​របស់​សហភាព​អឺរ៉ុប និង​រាជរដ្ឋាភិបាល​កម្ពុជា​បង្ហាញថា ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ទំនិញ​កម្ពុជា​នាំ​ចូល​ទៅ​ទីផ្សារ​អឺរ៉ុប មាន​ទឹកប្រាក់​ដល់​ទៅ​ជាង ៦​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៧ ដែល​ភាគច្រើន​នៃ​ទំនិញ​ទាំងនោះ គឺ​ជា​ផលិតផល​វាយ​ន​ភណ្ឌ សម្លៀក​បំពាក់ និង​ស្បែកជើង ព្រមទាំង​ផលិតផល​កសិកម្ម​ជាដើម​៕

 

Filed in: ព័ត៌មានជាតិ