សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ប្រជាពលរដ្ឋ​រាជធានី​ភ្នំពេញ​សូម​អន្តរាគមន៍​បន្ទាន់​ពី​សម្តេច​ក្រឡាហោម ស ខេង ករណី​ប្រជា​ការពារ​ខណ្ឌ​ឃាត់​រថយន្ត​ជំរឹត​ទា​លុយ​មិន​ចេញ​វិក្កយបត្រ​បង់ប្រាក់​

​ប្រជាពលរដ្ឋ​រាជធានី​ភ្នំពេញ​សូម​អន្តរាគមន៍​បន្ទាន់​ពី​សម្តេច​ក្រឡាហោម ស ខេង ករណី​ប្រជា​ការពារ​ខណ្ឌ​ឃាត់​រថយន្ត​ជំរឹត​ទា​លុយ​មិន​ចេញ​វិក្កយបត្រ​បង់ប្រាក់​

​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​មានការ​ខឹងសម្បារ​យ៉ាង​ខ្លាំង ចំពោះ​ទង្វើ​របស់​ប្រជា​ការពារ​ខណ្ឌ ដែល​កន្លងមក​បាន​ដេញ​ឃាត់​រថយន្ត​យ៉ាង​អនាធិបតេយ្យ​តាម​ទំនើងចិត្ត​ជំរឹត​ទារលុយ ២០​ម៉ឺន​រៀល​ក្នុង​មួយ​រថយន្ត ដោយ​មិន​ចេញ​វិក្កយបត្រ​បង់ប្រាក់ និង​គម្រាម​យក​រថយន្ត​ទៅ​ខណ្ឌ​បើ​មិន​បង់លុយ ដែល​នេះ​ជា​ទង្វើ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ប្រសិទ្ធភាព នៃ​ការអនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ក្រោម​ការដឹកនាំ​របស់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ។​

​តាម​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ត្រង់​មាត្រា​៦០ (​អំពី​សមត្ថកិច្ច និង​សិទ្ធិ​អំណាច​របស់​មន្ត្រី​អនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​) គឺមាន​តែ​មន្ត្រី​មកពី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន អង្គភាព​នគរបាល និង​កងរាជអាវុធហត្ថ​ដែល​ទទួលបន្ទុក​រៀបចំ​សណ្តាប់ធ្នាប់​សុវត្ថិភាព​ចរាចរណ៍​តែប៉ុណ្ណោះ​ដែល​មាន​សិទ្ធិ​ឃាត់ និង​ពិន័យ​អន្តរ​ការណ៍ ។ ប៉ុន្តែ​ទង្វើ​របស់​ប្រជា​ការពារ​ខណ្ឌ​កន្លងមក គ្មាន​ច្បាប់​ណាមួយ​ដែល​ប្រជា​ការពារ​ខណ្ឌ​មាន​សិទ្ធិ​ឃាត់​មធ្យោបាយ​គ្រប់​ប្រភេទ​លើ​ដងផ្លូវ ដែល​នេះ​ជា​ទង្វើ​ខុសច្បាប់​ទាំងស្រុង ព្រោះ​ខ្លួន​មិនមែន​ជា​សមត្ថកិច្ច និង​គ្មាន​ភារៈកិច្ច និង​សិទ្ធិ​អំណាច​ស្របតាម​ច្បាប់​។​

​ប្រជាពលរដ្ឋ​រាជធានី​ភ្នំពេញ សំណូមពរ​សម្តេច​ក្រឡា​ហោម ជួយ​ដោះស្រាយ​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​ដែល​ប្រជា​ការពារ​ខណ្ឌ​ឃាត់​រថយន្ត​ជំរឹត​ទា​លុយ​មិន​ចេញ​វិក្កយបត្រ​បង់ប្រាក់ និង​សូមឲ្យ​សមត្ថកិច្ច​អនុវត្ត​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោ​ក​ឲ្យ​ត្រឹមត្រូវ ៕

 

IMG-20160715-WA0070 IMG-20160715-WA0071 IMG-20160715-WA0072

IMG-20160715-WA0081 IMG-20160715-WA0080  IMG-20160715-WA0078

IMG-20160715-WA0079 IMG-20160715-WA0077

Filed in: ព័ត៌មានជាតិ