សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ចុម​យក្ស ! មន្ត្រី​យោធា​ឈ្មោះ ប៉ាវ និង​ឈ្មោះ ម៉ សឿ​ម ថ្លើមធំ​ពាសមេឃ​ហ៊ាន​ជួល​ទីតាំង​ឃ្លាំង​ស្តុក​ទុក​គ្រឿង​សព្វា​អាវុធ​របស់​កងទ័ព​អោយ​ជនជាតិ​យួន​ធ្វើិ​សិប្បកម្ម​ផលិត​ទូក​ស្មា​ច់បា​ឡា ?

​ចុម​យក្ស ! មន្ត្រី​យោធា​ឈ្មោះ ប៉ាវ និង​ឈ្មោះ ម៉ សឿ​ម ថ្លើមធំ​ពាសមេឃ​ហ៊ាន​ជួល​ទីតាំង​ឃ្លាំង​ស្តុក​ទុក​គ្រឿង​សព្វា​អាវុធ​របស់​កងទ័ព​អោយ​ជនជាតិ​យួន​ធ្វើិ​សិប្បកម្ម​ផលិត​ទូក​ស្មា​ច់បា​ឡា ?

សៀមរាប ៖ យោងតាម​ប្រភព​ពី​បណ្តាញ​ព័ត៌មាន​គេហទំព័រ​ក្នុងស្រុក បាន បង្ហោះ​ផ្សព្វផ្សាយ​ព័ត៌មាន​ដ៏​ក្តៅគគុក​ពាក់ព័ន្ធ​នឹង​ទីតាំង ទី​បញ្ជាការដ្ឋាន​របស់​កង​យោធភូមិភាគ​ទី​៤ ដែល​ត្រូវបាន​មន្ត្រី យោធា​ឃុបឃិត​គ្នា​យក​ទីតាំង​ឃ្លាំង​ស្តុក​ទុក​គ្រឿង​សព្វា​អាវុធ របស់​កងទ័ព​ទៅ​ជួល​អោយ​ជនជាតិ​យួន​បើក​សិប្បកម្ម​ផលិត ទូក​ស្មា​ច់បា​ឡា ដោយ​មិន​ខ្វល់​គិតពី​បញ្ហា​សន្តិសុខ​ជាតិ និង ការសម្ងាត់​ផ្សេងៗ​របស់​កងទ័ព​អ្វី​បន្តិច​សោះ ? ។

​បើ​ផ្អែក​តាម បណ្តាញ​សង្គម​បានអោយដឹងថា មាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​មក​ថា នៅក្នុង​ទីបញ្ជាការ​កងអនុសេនាធំ​លេខ​៣ ស្ថិតនៅ ភូមិ ភ្នំ​ក្រោម សង្កាត់​សៀមរាប ក្រុង ខេត្តសៀមរាប បាន​យក​ឃ្លាំង​ស្តុក​គ្រឿង​សព្វា​អា​អាវុធ ចំនួន​២​កន្លែង របស់​កងទ័ព​ទៅ​ជួល​អោយ​ជនជាតិ​វៀតណាម ធ្វើ​អាជីវកម្ម​ផលិត​ទូក​ស្មា​ច់បា​ឡា ។ បន្ទាប់ពី​ទទួលបាន​សេចក្តីរាយការណ៍ ពី​ប្រជាពលរដ្ឋ​មក អ្នកកាសែត បាន​ចុះ​ទៅ​ដល់​គោលដៅ​ក្នុង​ទីបញ្ជាការ​កងអនុសេនាធំ​លេខ​៣ ជួប​ជាមួយ​លោក វៀង ញ៉ ជនជាតិ​វៀតណាម ! ជា​មេ​ការគ្រប់គ្រង​ឃ្លាំង​ស្តុក​គ្រឿង​សព្វា​អាវុធ តែ​ឃ្លាំង​សព្វថ្ងៃនេះ​គឺ​ស្តុក​និង​ផលិត​ទូក​ស្មាច យ៉ាង ច្រើន​សន្ធឹកសន្ធាប់​ទៅវិញ មិន​មាន​គ្រឿង​សព្វា​អាវុធ​ទេ ។​

​លោក វៀង ញឺ ! ជា​មេការ​ជនជាតិ​វៀតណាម បាន​អង្គុយ​រៀបរាប់​យ៉ាង​ក្បោះក្បាយ​ថា កន្លែង​ឃ្លាំង​ស្តុក​គ្រឿង​សព្វា​អាវុធ របស់​ទីបញ្ជាការ​កងអនុសេនាធំ លេខ ៣ គ្រប់គ្រង​ដោយ ឈ្មោះ ប៉ាវ ជា​ទាហាន​ពាក់​សក្តិ ៣ និង លោក ម៉ សឿ​ម ! ក៏​ជា​ទាហាន ដែល​ត្រូវបាន​លោក រស់ ថា​រ៉ា ! និង​ប្រពន្ធ​ជនជាតិ​វៀតណាម ជួល​ឃ្លាំង​នេះ​អស់​រយៈពេល​៣​ឆ្នាំ​មកហើយ​ដើម្បី​ធ្វើ​អា​ជី​កម្ម​ផលិត​ទូក​ស្មាច់ ឃើញ​ថា​ដំណើរ ការ​បាន​ល្អប្រសើ​ដោយ​ថៅកែ​របស់​លោក​លក់​មាន​ទីផ្សារ​បោះ​ដុំ និង រាយ​គ្រប់​ទីកន្លែង​ព្រោះ​បាន​ជួល​ត្រូវ​រូ​វ​គ្នា​ជាមួយ​មេ អស់ ហើយ ។​

​បើ​តាម​ការ​បញ្ជាក់ប្រាប់​តាម​ទូរស័ព្ទ​ពី​លោក ប៉ាវ ! ជា​ទាហាន​សក័ ៣ គ្រប់គ្រង​ទីបញ្ជាការ​កងអនុសេនាធំ លេខ​៣ ពេល​អ្នកកាសែត​សួរនាំ​ជុំវិញ​ករណី​ខាងលើ​នេះ​លោក ប៉ាវ​បាន អោយដឹងថា ឃ្លាំង​ស្តុក​គ្រឿង​សព្វា​អាវុធ​មាន តាំងពី យូរ លង់​ណាស់​មកហើយ ដោយ​ឃើញ​ថា​វា​អត់​ប្រយោជន៍ ក៏​ជួល​អោយ​គេ​ធ្វើ​អាជីវកម្ម​ផលិត​ទូក​ស្មាច់​តែម្តងទៅ គ្រាន់​បាន​លុយ​ចាយ ហើយ​រឿង​នេះ​បាន​រាយការណ៍​ទៅ​ថ្នាក់លើ​រួច​អស់ ហើយ​ដែរ ចំណែក លោក ម៉ សឿ​ម ! មិនអាច​ទាក់ទង​បាន​ទេ​ព្រោះ​គ្មាន​លេខ​ទូរស័ព្ទ ។​

​ទាក់ទិន​ទៅ​នឹង​ការ​ដែល​យក​ឃ្លាំង សម្រាប់​ដាក់​សព្វា​អាវុធ​កងទ័ព នៃ​ទីបញ្ជាការ​កងអនុសេនាធំ​លេខ​៣ ដែល​ជា​សម្បិត្ត​រដ្ឋ ពី​សំណាក់ ឈ្មោះ ប៉ាវ ! ដែល​ជា​ទា​ហ៊ាន​ពាក់​សក័ ៣ នឹង លោក ម៉ សឿ​ម ! តើ​ថ្នាក់លើ​បាន ដឹង ដូច​ការលើក​ឡើង​របស់លោក ប៉ាវ នេះ​ពិត​ប្រាកដ​មែន​ដែរឬទេ ? ឬ​មួយ​ឆ្លើយ​អោយតែ​រួចពីមាត់ សូម​ថ្នាក់លើ​ពិនិត្យមើល ករណី​ទីបញ្ជាការ​កងអនុសេនាធំ​លេខ​៣ ខាងលើ​នេះ​ផង ។​

​សង្ឃឺមថា ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​កងទ័ព​ជើងគោក នឹង​ចុះ​ទៅ​ត្រួតពិនិត្យ​មើល ដោយផ្ទាល់​ថា​តើ​ករណី​នេះ​ពិត ឬ មិន​ពិត ? ហើយ​មេ​បញ្ជា ការ​កងអនុសេនាធំ​លេខ​៣ នឹង​ត្រូវ​បកស្រាយ​បំភ្លឺ​ទៅ​ថ្នាក់លើ បែប​ម៉េច ? រឿង​ខឿន​ការពារ​ជាតិ​ទឹកដី​ធំធេង​ណាស់ មិនមែន លេងសើច​ឬ​គិតតែ​ប្រមូល​ផលប្រយោជន៍​ចែកគ្នា​ធ្វើ​មានបាន ដោយ​មិន​ខ្វល់​ពី​ការងារ​រក្សារ​ការសម្ងាត់​របស់​ទីតាំង​កងទ័ព បែបនេះ​ទេ​? ។​

​អង្ភភាព​យើងខ្ញុំ​នៅ​មិន​អាច​ស្វែងរក​ការបកស្រាយ​បំភ្លឺ​បញ្ជាក់ អំពី​ករណី​ខាងលើនេះ ពី​លោក ប៉ាវ និង​លោក ម៉ សឿ​ម ក៏ដូចជា​លោក​មេបញ្ជាការ​កង​អនុ​សេនា ធំ លេខ​៣ ដែរ ព្រោះ​ពុំ​មាន​លេខ​ទូរស័ព្ទ​សំរាប់​ទាក់ទង ។ ការិយាល័យ​និពន្ធ​យើង ស្វាគមន៍​គ្រប់ពេល​នឹង​ចុះផ្សាយ ការបកស្រាយ​បំភ្លឺ​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ៕

 

Filed in: ព័ត៌មានជាតិ