សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ធនាគា​ជាតិ​ជម្រុញ​ការប្រើ​ប្រាក់​យន់​កាត់បន្ថយ​ការប្រើ​លុយ​ដុល្លារ​!

​ធនាគា​ជាតិ​ជម្រុញ​ការប្រើ​ប្រាក់​យន់​កាត់បន្ថយ​ការប្រើ​លុយ​ដុល្លារ​!

ភ្នំពេញ​៖​ធនាគារជាតិ​នៃ​កម្ពុជា (NBC) បានប្រកាស​អនុញ្ញាត​ឲ្យមាន​ការធ្វើ​ចរាច​រណ៍ប្រាក់​យន់​ចិន​ក្នុង​ការទូទាត់​ពាណិជ្ជកម្ម​នៅ​កម្ពុជា​ដែល​ជា​គោលដៅ​គឺ​កាត់បន្ថយ​ការប្រើ​ប្រាក់​ដុល្លារ ក្នុង​ស្រុក​ខ្មែរ​ផងដែរ​។​

​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ព្រឹក​ថ្ងៃទី​៣០ តុលា លោកជំទាវ ជា សិរី អគ្គនាយក​បច្ចេកទេស​ធនាគារជាតិ​នៃ​កម្ពុជា បញ្ជាក់ថា ៖« រាល់​ការទូទាត់​ពាណិជ្ជកម្មរ​វាង​កម្ពុជា និង​ចិន យើង​ទទួល និង​លើកទឹកចិត្ត​ដល់​ពាណិជ្ជករ​កម្ពុជា​ទូទាត់​ឱ្យ​ចិន​ជា​លុយ​យន់ ហើយ​យើង​ក៏​ចង់ឱ្យ​ខាង​ចិន​ទូទាត់​ឱ្យ​ពាណិជ្ជករ​ខ្មែរ​ជា​លុយ​រៀល​ដែរ » ។​

​បើ​តាម​លោកជំទាវ​អគ្គនាយក ៖« នេះ​ជា​យុទ្ធសាស្ត្រ​មួយ​របស់​ធន​គារ​ជាតិ​នៃ​កម្ពុជា​ដែល​បាន​ដើរ​តាម​គន្លង​និន្នាការ​អន្តរជាតិ ហើយ​យើង​កំពុងតែ​ជំរុញ​ការប្រើប្រាស់​ប្រាក់រៀល​ដោយ​ប្រយោល​»​។​

​លោកជំទាវ​ជា សិរី​ដែលជា​បុត្រី​ទេសាភិបាល​ធនាគា​ជាតិ និយាយ​ការពា​រថា ៖« ការជំរុញ​ការទូទាត់​រូបិយប័ណ្ណ​ចិន​ក្នុង​ផ្នែក​ពាណិជ្ជកម្ម​នេះ​មិនមែន​មានន័យថា យើង​ជំរុញ​ឱ្យ​គេ​[​ចិន​] ដឹក​ក្រដាស​លុយ​យន់​មក​ប្រើ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះទេ ។ កិច្ចសហការ​នេះ ខាង​ធនាគារជាតិ​នៃ​កម្ពុជា​ក៏​មិនមែន​ធ្វើ​ជា​មួយ​ភាគ​ចិន​ដែរ ដោយ​បច្ចុប្បន្ននេះ នៅក្នុង​តំបន់​អាស៊ាន​គេ​ចង់​ជំរុញ​ការទូទាត់​លុយ​រូបិយវត្ថុ​ជាតិ​រៀងៗ​ខ្លួន​ជាមួយ​ប្រទេស​នៅក្នុង​តំបន់ ដោយសារ​ប្រទេស​ក្នុង​តំបន់​អាស៊ាន មិន​ចង់​ពឹង​ផ្នែក​ខ្លាំង​តែ​ទៅលើ​លុយ​ដុល្លារ អឺរ៉ូ ឬ​លុយ​ផោន​នោះទេ »​។​

​លោកជំទាវ​ថា ៖« ការធ្វើ​ទូទាត់​ពាណិជ្ជកម្ម​ជា​រូបិយវត្ថុ​ជាតិ​រៀងខ្លួនៗ​នេះ គឺជា​ការ​ឱ្យ​តម្លៃ​ទៅលើ​រូបិយវត្ថុ​ជាតិ​របស់​ខ្លួន និង​មិន​រំពឹង​ទៅលើ​លុយ​ប្រទេស​ផ្សេង​ច្រើនពេក​ខ្លាច​នៅពេល​លុយ​ប្រទេស​ទាំងនោះ​មាន​បញ្ហា​វា​អាច​ធ្វើឱ្យ​ប៉ះពាល់​។ ដូចនេះ​ត្រូវតែ​កាត់បន្ថយ​ការប្រើប្រាស់​លុយ​ដុល្លារ ហើយ​ជំរុញ​ការទូទាត់​លុយ​ដែល​ជា​រូបិយវត្ថុ​ជាតិ​រៀងខ្លួនៗ »​។​

​ទេសាភិបាលរង​ធនាគារជាតិ​នៃ​កម្ពុជា លោក ស៊ុំ សន្និសីទ បាន​មានប្រសាសន៍​ក្នុង​វេទិកា​មួយ​ទាក់ទង​នឹង​ការប្រើប្រាស់​ប្រាក់​យន់​កាលពី​ពេល​ថ្មីៗ​នេះ​ថា កន្លង​មក​ធនាគារជាតិ​នៃ​កម្ពុជា​បានអនុញ្ញាត​ឲ្យ​ធនាគា​រ​ចំនួន​២ ធ្វើ​ជា​ធនាគារ​ផាត់ទាត់​ប្រាក់​យន់ គឺ​ធនាគារ​BOC និង​ធនាគារ​ICBC និង​ធនាគារពាណិជ្ជ ចំនួន​១៣​ផ្សេងទៀត ធ្វើ​ប្រតិបត្តិការ​ប្រាក់​យន់ ។​

​លោក ស៊ុំ សន្និសីទ បាន​គាំទ្រ​ការប្រើប្រាស់​ប្រាក់​យន់​នៅ​កម្ពុជា តាមរយៈ​ប្រព័ន្ឋ​ធនាគារ ដើម្បី​សម្រួល​ពាណិជ្ជកម្ម​ទ្វេភាគី ការវិនិយោគ និង​ទេសចរណ៍​ជាដើម ។​

​លោក អ៊ិន ចាន់នី​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា បាន​គាំទ្រ​ការប្រើប្រាស់​ប្រាក់​យន់​នៅ​កម្ពុជា​។​លោក​បាន​ថ្លែងថា កន្លង​មក​ធនាគារជាតិ​នៃ​កម្ពុជា មិន​ដែល​បាន​ហាមឃាត់​ការ​ចរាចរ ឬ​ការទូទាត់​ប្រាក់​យន់​នៅ​កម្ពុជា​នោះទេ ហេតុនេះ ការ​ចរាចរ​ប្រាក់​យន់ មិនមែន​ជា​រឿង​ថ្មី​នោះឡើយ ។ ផ្ទុយទៅវិញ​ការដាក់​ឲ្យ​ចរាចរ​ប្រាក់​យន់​កាន់តែ​ទូលំទូលាយ វា​ផ្តល់​នូវ​ផលចំណេញ និង​ជម្រើស​កាន់តែ​សម្បូរបែប​ក្នុង​ការទូទាត់​ពាណិជ្ជកម្ម​នានា ។ ៖« ពីមុន​ការធ្វើ​ពាណិជ្ជកម្ម​កម្ពុជា​-​ចិន ប្រើប្រាស់​ជា​ប្រាក់​ដុល្លារ តែ​ពេល​នេះ​អាច​ប្រើប្រាស់​ប្រាក់​យន់​បាន​ហើយ​»​។ លោក​ថា ៖« ការ​ចាយប្រាក់​យន់​ដើម្បី​ទិញ​ទំនិញ​ប្រើប្រាស់ ក៏​មិន​មាន​ការហាមឃាត់​ដែរ មានន័យ​ថា អ្នក​កាន់​ប្រាក់​យន់​អាច​ទិញ​កាហ្វេ និង​បង់ប្រាក់​សណ្ឋាគារ​ជាដើម »​។​មាន​ការកត់សម្គាល់ថា​ក្រៅ​ពី​ភ្ញៀវ​ទេសចរណ៍​ចិន​រាប់សែន​នាក់​បាន​ចូល​លេង​ស្រុក​ខ្មែរ​វា​ក៏​មាន​វិនិយោគិន​ចិន​រាប់ពាន់​នាក់​មក​រកស៊ី​ស្រុក​ខ្មែរ​ចាយ​លុយ​រាប់​ពាន់​លាន​យ​ន័​វាក៏មានកម្ម​ករចិន​ជាច្រើន​ផងដែ​រ​។​

​សូម​បញ្ជាក់​ដែរ​ថា ដោយសារ​ការ​ធ្វើ​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក​បាន​ធ្វើឲ្យ​ប្រាក់​យន់​ចិន​មាន​ការធ្លាក់ចុះ​តម្លៃ​ប្រៀប​ទាប​ជា​មួយ​ប្រាក​ដុល្លារ​អាមេរិក​ចាប់ពី​ខែ​ឧសភា​កន្លង​មក​គឺ​រហូត​ដល់​៦,៩៦​ក្នុង​១​ដុល្លារ​អាមេរិក​។​នេះ​បើ​តាម​សា​រពតិ​មានបា​រាំងអា​អែ​ហ្វ​ប៉េ​(AFP)​បានឲ្យដឹង​។​ប៉ុន្តែ​អាជ្ញាធរ​ទីក្រុង​ប៉េកាំង​នឹង​ទប់​ស្គាត់ការ​ចុះថ្លៃ​បន្តទៀត​។​ចិន​បាន​និង​កំពុង​រក​វិធី​ទប់​ថ្វើ​ឲ្យ​ទីផ្សារមាន​ស្ថិរភាព​៕

 

Filed in: ព័ត៌មានជាតិ